Think E-Marketing
  • ទំព័រដើម
  • អត្ថបទចំណេះដឹង
  • វគ្គសិក្សា
Sign In Sign Up

Sign in

Don't have an account? Sign up

Forgot Password?

ចំណេះដឹងទីផ្សារអនឡាញ

ជប់ Logo ចេញពីក្តីស្រម៉ៃ ជាមួយ AI ហ្រ្វីៗទាំងនេះ

1 min read
avatar
TEM
February 29, 2024November 17, 2024

ត្រូវការឌីហ្សាញ Logo ស្អាតៗ បែប Creative តែអត់ចេះប្រើ Software Design មែនទេ? នេះណែ Admin មកណែនាំរបស់លេង ៣ ដែលល្អៗ ធ្វើការលឿនដូចព្យុះ សំខាន់អត់គិតលុយ សម្រាប់ឌីហ្សាញ Logo ស្អាតៗ ។

1- Canva Magic Media

នេះជា Top 1 ដែលមនុស្សភាគច្រើនស្គាល់ តែប្រើអត់អស់មុខងារវាទេ ក្នុងនោះយើងអាចប្រើមុខងារ Image Generator យកមកបង្កើតជារូបភាពទម្រង់ Icon ហើយច្នៃវាជា Logo ដោយប្រើ AI បាន។ រូបភាពបែបបង្កើតចេញមក គឺថា ច្នៃប្រឌិតលំដាប់វិចិត្រករតែម្តង ជាពិសេសនៅពេលដែលយើង Generate ចេញជាឡូហ្គោហើយ យើងក៏អាចដាក់អក្សរស្អាតជាឈ្មោះ Brand Name បន្ថែមក៏បាន ដោយរើស Font ស្អាតៗជាច្រើន ។

នេះជាគម្រូ​ Prompt/Command ដែលខ្ញុំបានដាក់ឲ្យ AI Generate (អ្នកទាំងអស់គ្នាអាច Imagine គំនិតរៀងៗខ្លួនបាន ដោយប្រើគម្រូមួយនេះ)

Create a logo for the Financial YouTube Channel.

Symbol: A lightbulb with a dollar sign inside, representing financial insights and learning from mistakes.

Colors: Bright and cheerful blue colors to convey a positive and approachable feel.

Font: A fun and slightly quirky font, reflecting the playful nature of the channel.

ហើយនេះជា Logo ដែលខ្ញុំទទួលបាន ហើយគ្រាន់តែយកមកថែម Brand Name និងដាក់ Background ជាការស្រេច ។

នេះជា Link ចូលទៅកាន់ Canva Magic Media

2- Microsoft Designer

នេះជារបស់ Free មួយពី Microsoft ដែលមានមុខងារច្រើន រាប់ចាប់ពី ឌីហ្សាញ Poster, បង្កើត Sticker, កាត់ Background… ។ ក៏ប៉ុន្តែយើងក៏អាចប្រើ Microsoft Designer ឲ្យជួយបង្កើតជា Logo បានដោយប្រើមុខងារ Image Creator ។ 

AI នេះមានគុណវិបត្តិមានតិចតូចដែរ ដូចជា Generate Failed លើកទី ១ ទាល់តែ Generate ២ ដងបានចេញ ។

របៀបប្រើគឺដូចគ្នាជាមួយ Canva Magic Media ដែរ ។

នេះជា Link ចូលទៅកាន់ Microsoft Image Creator

3- Adobe Logo Maker

នេះជារបស់ Free មួយដែលមិនប្រើ Prompt/Command ដូច AI ២ ខាងលើទេ តែគេប្រើជាទម្រង់ Template បែប Personalize ដែល AI នឹង Recommend Logo ដែលសមជាមួយប្រភេទអាជីវកម្មយើង ។

យើងត្រូវធ្វើ ៣ ដំណាក់កាលគឺ 

  • បំពេញឈ្មោះ Brand Name និងរើសប្រភេទអាជីវកម្ម 
  • រើស Style Logo
  • រើស Concept Icon
  • ជ្រើសរើស Logo ណាមួយដែលអ្នកពេញចិត្ត

នេះជា Link ចូលទៅកាន់ Adobe Logo Maker

គួរបញ្ជាក់ថា គ្រប់វេបសាយឌីហ្សាញ Logo ទាំងនេះ ទាមទារឲ្យអ្នកបង្កើតគណនីមុនប្រើប្រាស់ (អាចប្រើ email អ្វីក៏បានសម្រាប់យកទៅបង្កើតគណនី)

ចំណាយកាហ្វេប្រេន ១ កែវ ដូរយកមេរៀនជំនាញ Digital Marketing ៧ វគ្គ

អ្នកទាំងអស់គ្នាអាចចូលរៀនបាននៅក្នុង PATREON របស់ THINK E-MARKETING

avatar
TEM
February 29, 2024November 17, 2024

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

តាមឲ្យទាន់មេតា! គួរចោល Boost Message មកចាប់ Boost Sale អត់?

ចាប់តាំងពីដើមឆ្នាំ ២០២៥ នេះមក លទ្ធផលប៊ូស Message នៅក្នុងស្រុកខ្មែរចាប់ផ្តើមធ្លាក់គុណភាព ដោយសារបញ្ហាអាខោនខ្មោចវាយលុកផង បញ្ហាក្រុមហ៊ុនមេតា (Meta) ដូររបៀបរុញពាណិជ្ជកម្មផង ។ ????????????...

TEM

May 11, 2025May 11, 2025

ចំណេះដឹងទីផ្សារអនឡាញ

ប៊ូស Message អត់តែលុយ មែនអត់? មានបានសាក Sale Campaign នៅ?

ចាប់ពីខែ កុម្ភៈ ២០២៥ មក ឃើញថា ម្ចាស់អាជីវកម្មណាក៏រអ៊ូរឿងហ្វេសប៊ុកស៊ីលុយច្រើនជាងមុន ប៊ូសអត់បាន Message អស់តែលុយ ដោយសារតែ Meta គិតតែ...

TEM

April 29, 2025April 29, 2025

ចំណេះដឹងទីផ្សារអនឡាញ

ប៊ូសដើរល្អ អត់ខ្ចះខ្ចាយលុយចោល! Meta ប្រាប់ឲ្យប្រើគោលការណ៍ ៣+៣

អ្នកប៊ូសផុសភាគច្រើន ជាពិសេសម្ចាស់អាជីវកម្ម គិតមុនគេគឺរឿង កំណត់អតិថិជនគោលដៅ ធ្វើម៉េចឲ្យចំគោលដៅ តែលទ្ធផលជាក់ស្តែង ស្រាប់តែ Ad អត់ដើរ ស៊ីលុយចោល បានអ្នកឆាតតិចតួច ម៉េចចឹង?...

TEM

March 23, 2025March 23, 2025