អត្ថបទទូទៅ

ឌីហ្សាញ​ Poster ស្អាតៗជាមួយ AI 

Less than a minute to read

អ្នកទាំងអស់គ្នា​ដែលអត់ចេះប្រើ Adobe Photoshop ឬ Illustrator ដើម្បីឌីហ្សាញ Poster ហើយក៏មិនចង់ចាយលុយជួលគេធ្វើ អាចសាកល្បងវេបសាយសាយទាំងនេះបាន ត្រឹមឌីហ្សាញ Poster ស្រួលៗ ធ្វើប្រូម៉ូសិនផ្សេងៗ គឺអាចធ្វើបានភ្លាមៗ ជាពិសេសហ្រ្វី ។

  1. Canva

នេះជា Tool ពេញនិយមមួយ ប្រើលើវេបសាយក៏បាន ប្រើលើ App ក៏បាន មានគម្រូឌីហ្សាញស្រាប់ៗ មានរូបភាពស្អាត មាន Font អក្សរទាក់ទាញ ជាពិសេស Canva ក៏បានចេញ AI Generate ដែលអាចឲ្យយើង សរសេរ Command/Prompt ខ្លីៗ ប្រាប់ AI ពីអ្វីដែលយើងចង់បាន ជាពិសេសមាន Tool AI ច្រើនទៀតនៅក្រោម Canva magic design AI ។

ឧទាហរណ៍ ៖ Design a Facebook Poster with vertical orientation for my cosmetic product. Add 50% discount with bold text and use blue color in the poster.

វេបសាយ Canva

វេសសាយ​ Canva Magic Design

  1. Microsoft Designer

នេះជា AI Tool មួយពី Microsoft ដែលអាចបង្កើតរូបភាពប្លែក ឌីហ្សាញ Poster ស្អាត ដោយគ្រាន់តែសរសេរ Command/Prompt ខ្លីៗ ដូចទៅនឹង Canva AI ដែរ ហើយក៏មាន AI Tool ច្រើនទៀត សម្រាប់កាត់ Background, កែរូបភាពជាដើម ។

វេបសាយ Microsoft Designer

  1. Adobe Express

នេះជា AI Tool មួយទៀត ដែលដាក់ឲ្យប្រើឥតគិតថ្លៃពី Adobe ដែលមានមុខងារច្រើនដូច Tool ២ ខាងលើដែរ ហើយក៏មានមុខងារ AI ច្រើនទៀត មានគម្រូឌីហ្សាញស្រាប់ ជាពិសេសក៏អាចប្រើ Command/Prompt ដើម្បីប្រាប់ AI ឲ្យឌីហ្សាញ Poster ឲ្យយើងបានដែរ ។

វេបសាយ Adobe Express

តែរឿងដែលសេដគឺថា អត់អាចដាក់អក្សរខ្មែរបាន តែមិនបញ្ហាទេ សម្រាប់ការងារស្រួលៗដូចជា ធ្វើប្រូម៉ូសិនជាដើម យើងមិនបាច់ប្រើអក្សរខ្មែរក៏បាន ដាក់តែលេខ ឬភាសាអង់គ្លេសតិចតូចបានហើយ ។

ចំណាយកាហ្វេប្រេន ១ កែវ ដូរយកមេរៀនជំនាញ Digital Marketing ៧ វគ្គ

អ្នកទាំងអស់គ្នាអាចចូលរៀនបាននៅក្នុង PATREON របស់ THINK E-MARKETING

Related Posts

អត្ថបទទូទៅ

ចន្លោះប្រហោងធំមួយ ដែលអ្នកប៊ូសផុសភាគច្រើនមើលរំលង

ចូលរួមអបអរផង! អ្នកប៊ូសផុសនៅលើហ្វេសប៊ុកនិងតីកតុក ភាគច្រើនផ្តោតលើចំណុចសំខាន់ៗបាន ៨០% ជាពិសេសការកំណត់អតិថជនគោលដៅ ។ តែចូលរួមសោកស្តាយផង! នៅខ្វះ ២០% ទៀត ដែលជាចន្លោះប្រហោងធំមួយ ធ្វើឲ្យការខិតខំ...

អត្ថបទទូទៅ

មុខងារ AI ធំៗ ៣ ដែលជួយឲ្យប៊ូសផុសដើរល្អ ចំណេញ X2

នេះជាមុខងារ AI ធំៗ ៣ ដែលជួយឲ្យការប៊ូសផុសដើរល្អ ហើយចំណេញទ្វេដង តែអ្នកប៊ូសផុសភាគច្រើន អត់បានចាប់អារម្មណ៍ទេ ដឹងតែជះលុយប៊ូស អ្នកខ្លះក៏ចេះតែប្រើទាំងខុសបច្ចេកទេសអញ្ចឹងទៅ ។ នៅក្នុងចំណោមមុខងារ...

អត្ថបទទូទៅ

មុខងារប៊ូសដោយប្រើ AI នៅលើហ្វេសប៊ុក, យកសាច់ការបានអត់? 

ឆ្នាំ ២០២៤ នេះ Facebook Ads បានជម្រុញឲ្យអ្នកចាយលុយប៊ូសផុសទាំងអស់ ងាកទៅប្រើមុខងារឆ្លាតមួយដែលភាសាបច្ចេកទេសហៅថា Advantage+ Audience ខណៈដែលយើងហៅសាមញ្ញថា AI Boost...