ចំណេះដឹងទីផ្សារអនឡាញ

ម្ចាស់អាជីវកម្ម កុំគិតតែផុសលក់ពេក! ធ្វើមាតិកាថ្មី ១ ប្រភេទនេះ ហ្រ្វីៗអត់អស់លុយប៊ូស

Less than a minute to read

ដើម្បីកុំឲ្យអ្នកអត្ថបទនេះ ខាតពេលខ្ញុំចង់បញ្ជាក់ទុកជាមុន! 

**អត្ថបទនេះ មិនមែនសម្រាប់អ្នកលក់អនឡាញតិចតូចទេ បើសិនជាអ្នកលក់ដូរផលិតផល ១ មុខ ២ មុខ ខ្នាតតូច ​មិនបាច់ឈឺក្បាលជាមួយរឿងទាំងអស់នេះទេ ផលិតបានខ្លួនឯង ឬទិញចូល លក់ចេញ ចំណេញយកលុយហៅប៉ាជាការស្រេច (តែក៏អាចរៀនសូត្របន្ថែមដែរ ប្រសិនបើចង់ពង្រីកការធ្វើទីផ្សារនៅថ្ងៃក្រោយ) ។

អត្ថបទនេះ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ពង្រីកការធ្វើទីផ្សារតាមបណ្តាញសង្គម ឲ្យបានទូលាយ ដោយសារ បណ្តាញសង្គម បច្ចុប្បន្ននេះ ក្លាយជាផ្សារត្រីទៅហើយ អ្នកលក់រញ៉ៃរញ៉ៃ លក់យូរទៅ អ្នកលក់ច្រើនជាងអ្នកទិញ ។

ដើម្បីឈានមួយជំហាន ទៅមុខគេ ឲ្យលេចធ្លោជាងគេបន្តិច ម្ចាស់អាជីវកម្ម មិនគួរផុសលក់អត់សម្រាកទេ គួរតែមានគម្លាតពេលវេលាណាមួយ ដកឃ្លាមកផលិតមាតិកា ១ ប្រភេទនេះ ដែលខ្ញុំហៅថា “Infotainment Content Marketing”

អ្វីជា Infotainment Content? ហេតុអ្វីម្ចាស់អាជីវកម្មសម័យឌីជីថលគួរតែផលិតមាតិកាបែបនេះ?

Infotainment ជាពាក្យកាត់មកពីពាក្យពេញថា Information + Entertainment ដែលមានន័យថា ជាមាតិកាចំណេះដឹងឬព័ត៌មានបែបកម្សាន្ត ដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពេញចិត្តជាមួយមាតិការបស់អ្នក (ជាពិសេសវីដេអូ) ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកផលិតមាតិកា ក៏មានអារម្មណ៍ថា ធូរស្រាល មិនបាច់និយាយបែបផ្លូវការ ដូចអ្នករាយការណ៍ព័ត៌មានតាមទូរទស្សន៍នោះទេ អ្នកអាចនិយាយលេងសើច និយាយបែបធម្មជាតិ ប្រើពាក្យធម្មតា ដែលរាស្ត្រសាមញ្ញអាចយល់បាន ។

ធម្មតា តែមិនធម្មតា ដោយសារមាតិកាបែបនេះ មានអត្ថប្រយោជន៍ធំ ២ ៖

  1. ងាយស្រួលទាញចំណាប់អារម្មណ៍ជាងមាតិកាដែលនិយាយតែពីចំណេះដឹងសុទ្ធសាធ ព្រោះថា មនុស្សត្រូវការកម្សាន្ត និងការចេះដឹង ស្របជាមួយគ្នា (អញ្ចឹងហើយបានជាអ្នកពេញចិត្តនឹងមើលវីដេអូក្នុង YouTube ជាងមើលវីដេអូក្នុងវេបសាយមេរៀនអនឡាញ)
  2. មាតិកាបែបនេះ នឹងបង្វែរអារម្មណ៍អាជីវកម្មអ្នក ពីការលក់ដូរសុទ្ធ (គិតតែពីចង់បានលុយគេ) ទៅជាការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីៗលើបណ្តាញសង្គម

Case Study:

ដូចដែលអ្នកធ្លាប់ស្គាល់ Think E-Marketing អញ្ចឹង ខ្ញុំក៏មានវគ្គសិក្សាអនឡាញមួយលក់ឲ្យអតិថិជនខ្ញុំដែរ ទាក់ទងនឹង “ការប៊ូសផុសលើហ្វេសប៊ុក តីកតុក រួមជាមួយការផលិតមាតិកាដើម្បីធ្វើទីផ្សារ” ។ 

តែយ៉ាងណា ខ្ញុំមិនផុសលក់វគ្គសិក្សានេះជាប្រចាំទេ ដោយ ៨០% នៃមាតិកាដែលខ្ញុំផុស ភាគច្រើនទាក់ទងនឹងចំណេះដឹងទូទៅ និងព័ត៌មានមានប្រយោជន៍ផ្សេងៗទៀត ។

វីដេអូមួយ ដែលខ្ញុំផលិតថ្មីៗនិយាយពី មុខងារ End-to-End Encryption នៅក្នុង Messenger ជាវីដេអូដែលខ្ញុំចែករំលែកចំណេះដឹងទូទៅពីបច្ចេកវិទ្យាថ្មីៗលើបណ្តាញសង្គម ដែលមានទស្សនាប្រមាណ ៥០ ម៉ឺនដង ឬប្រហែលនឹង 1M Play និងអ្នកចែករំលែកបន្តច្រើនជាង ៥ពាន់នាក់ ។

ខ្ញុំដឹងថា មនុស្សជាច្រើនមិនយល់ពី End-to-End Encryption ស្អីហ្នឹងទេ ហើយក៏គេមិនខ្វល់ពីមុខងារអីហ្នឹងដែរ (ខ្ញុំតេស្តហើយ ផុសវីដេអូដដែល បែបចំណេះដឹងសុទ្ធ អត់មានការកម្សាន្ត អ្នកទស្សនាបានតែ ៧០០ ដងប៉ុណ្ណោះ) ។

អញ្ចឹងហើយ ខ្ញុំក៏ដូរប្រធានបទទៅជាបែប Infotaiment ដោយប្រើការទាក់ទាញបែបនេះ (Hook) ៖

“មុខងារលាក់ការសម្ងាត់នៅក្នុង Messenger ទោះបីសង្សារមានអាខោនក៏មិនដឹងថាយើងឆាតពីអ្វីដែរ” ។

គ្រាន់តែដូរប្រធានបទប៉ុណ្ណឹង លទ្ធផលខុសគ្នាដូចមេឃនឹងដី ដែលវីដេអូមួយនេះ រកអ្នក Follow Page ខ្ញុំបន្ថែមបាន 6K Followers ដោយអត់ចំណាយលុយប៊ូស ។

អ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា ការផលិតមាតិកាបែប Infotaiment នេះ មិនទាញការលក់ឲ្យអ្នកទាំងអស់គ្នាទេ តែវាទាញចំណាប់អារម្មណ៍យ៉ាងស្រួល ដែលនៅក្នុងចំណោមអ្នកទស្សនាមាតិកា ឬវីដេអូរបស់អ្នក មានទាំងមនុស្សទូទៅ មានទាំងអតិថិជនគោលដៅ ។

មនុស្សទូទៅទស្សនាវីដេអូអ្នក -> គេស្គាល់អ្នក គេ Follow បណ្តាញសង្គមរបស់អ្នក ។

អតិថិជនគោលដៅទស្សនាវីដេអូអ្នក -> គេស្គាល់អាជីវកម្ម គេស្គាល់ផលិត កសាងទំនុកចិត្តបន្តិចម្តង ងាយស្រួលលក់ដូរនៅថ្ងៃក្រោយ ។

ជាថ្មីម្តងទៀត កុំគិតតែលក់ពេក ព្រោះចូលចិត្តផឹកកាហ្វេរាល់ថ្ងៃ ពេលខ្លះក៏គេចង់ដូរអារម្មណ៍ផឹកតែដែរ ។

ស្រួលយល់អត់?

3 in 1 “MASTER SOCIAL MEDIA MARKETING”

៣ ជំនាញក្នុង​វគ្គសិក្សាតែមួយ ៖ ផលិតមាតិកា ប៊ូសផុសលើហ្វេសប៊ុក និង តីកតុក


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...