*ថ្ងៃនេះ Admin @Think E-Marketing មកចែករំលែកពី AI មានប្រយោជន៍វិញម្តង ល្អសម្រាប់ម្ចាស់អាជីវកម្ម អ្នកធ្វើទីផ្សារ អ្នកធ្វើការបែបច្នៃប្រឌិត និងសិស្សនិស្សិតផងដែរ
Microsoft 365 Copilot : ល្អសម្រាប់អ្នកធ្វើការងារ Office ឬ Business ដែលប្រើកម្មវិធី Microsoft Office ច្រើនដូចជា Word, Excel, Powerpoint, Outlook ជាដើម ។
វាជួយឲ្យអ្នកធ្វើការលឿនជាងមុន ១០ ដង អត់សូវស្ត្រេស មិនបាច់ពិបាកចេះបច្ចេកទេសច្រើន ឧទាហរណ៍ ៖ ប្រើ Excel ដោយមិនបាច់ចេះរូបមន្តច្រើន គ្រាន់តែប្រាប់ពីបំណងដែលអ្នកចង់បាន នោះ AI វានឹងរៀបចំជារូបមន្តនិងបែបបថមួយចប់ក្នុង Excel ឬយើងអាចប្រើវាឲ្យសង្ខេបទិន្នន័យដោយមិនបាច់ប្រើរូបមន្តក៏បានដែរ ។
*បញ្ជាក់ ៖ សម្រាប់អ្នកមាន License Microsoft 365 គឺអាចប្រើ Copilot AI បានដោយឥតគិតថ្លៃ (សម្រាប់ Microsoft 365 Crack អត់ License, Admin គិតថាអត់មាន AI ទេ)
Bing AI: ជាមុខងារឆាតឆ្លាតវៃ ភ្ជាប់ជាមូយ ChatGPT ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅប្រទេសកម្ពុជាក៏អាចប្រើបានដែរ ។ យើងអាចប្រើវាឲ្យឆ្លើយសំណួរ ឲ្យយោបល់ផ្សេងៗ ឧទាហណ៍ បំផុសគំនិតរកស៊ីថ្មី បច្ចេកទេសធ្វើទីផ្សារច្នៃប្រឌិត (សូម្បីតែ Admin ក៏សូមចាញ់វាដែរ វាចេះតិចនិកធ្វើទីផ្សារឌីជីថលច្រើនជាង Admin @Think E-Marketing រាប់រយដង)
ជាពិសេសប្អូនៗសិស្សនិស្សិត អាចប្រើវាឲ្យបង្រៀនយើងដោះស្រាយលំហាត់ បង្រៀងវេយ្យករណ៍អង់គ្លេស ឲ្យវាកែតម្រូវចំណុចខ្វះខាតក្នុង Assigment ជាដើម ។
Clipchamp: វាជាវេបសាយកាត់តវីដេអូបែបងាយៗ អ្នកអត់ចេះអីសោះក៏អាចប្រើបានដែរ ជាពិសេសមានរបៀបប្រើច្រើនទម្រង់ ។ ចង់ Upload វីដេអូ កាត់តខ្លួនឯងក៏បាន ចង់ឲ្យវាកាត់តអូតូក៏បាន ឬគ្រាន់តែសរសេរអត្ថបទឬសាច់រឿង (Scipt) ហើយឲ្យវារកសាច់វីដេអូដាក់ឲ្យត្រូវតាមសាច់រឿងក៏បាន ។
*មុខងារពិសេសសម្រាប់ប្រជាជនកម្ពុជា: គឺយើងអាចសរសេរអត្ថបទជាភាសាខ្មែរ ឲ្យវាអានអត្ថបទឲ្យបានទៀតផង មានទាំងសម្លេងមនុស្សប្រុសនិងស្រី ដូចមនុស្សពិតៗ ៩០% ។
Bing Image Creator (Power by DALL-E) : ជាវេបសាយបង្កើតរូបភាពបែបច្នៃប្រឌិត ដោយគ្រាន់តែសរសេរ (Prompt) គំនិតរបស់អ្នក របៀបរបបដែលអ្នកចង់បាន នោះ AI នឹងបង្កើតរូបភាពស្រដៀងគ្នាចំនួន ៤ សន្លឹកឲ្យយើង ។ យើងប្រើវាដើម្បីបង្កើតរូបភាពទាក់ទងផលិតផល ប្រេន ឬរូបភាពច្នៃប្រឌិត ផុសចូលបណ្តាញសង្គមដើម្បីឲ្យគេស្គាល់អាជីវកម្មយើងច្រើន ។
Microsoft Designer: វាជាវេបសាយមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកធ្វើទីផ្សារ ដែលអត់មានជំនាញឌីហ្សាញ ឬមិនចង់ចំណាយពេលឌីហ្សាញ អញ្ចឹងយើងអាចប្រាប់វាឲ្យឌីហ្សាញ Poster ឲ្យយើងបាន ដោយដាក់បញ្ចូលរូបភាព អក្សរ ពណ៌ដែលយើងបាន និងគំនិតច្នៃប្រឌិតផ្សេងៗទៀត ដោយគ្រាន់តែ សរសេរ (Prompt) ខ្លីៗដើម្បីបញ្ជារឲ្យវាធ្វើការ
*Poster មិនច្នៃប្រឌិតខ្លាំងដូចអ្នក Design អាជីពទេ តែអាចដោះទ័លបាន ហើយគ្រាន់បើជាងអ្នកអត់ចេះឌីហ្សាញសោះ