ចំណេះដឹងទីផ្សារអនឡាញ

បន្ថយចំណាយ បន្ថែមអ្នកមើល X2! គ្រឿងផ្សំ ៣ ជួយវីដេអូផ្សាយពាណិជ្ជកម្មមានជាតិដូចសម្លរការី

Less than a minute to read

តម្លៃពាណិជ្ជកម្ម

ស្តង់ដារប៊ូសផុសយក Engagement លើហ្វេសប៊ុកនៅស្រុកខ្មែរសព្វថ្ងៃ ចែកចេញជា ២ ៖

ប៊ូសរូបភាព

តម្លៃពាណិជ្ជកម្មជាមធ្យម

 $0.01

Engagement

អាចក្រោមនេះតិចតួច បើរូបភាពទាក់ទាញ

អាចលើនេះ បើរូបភាពរ៉ោករាក​ ជាពិសេសរបស់ខ្វះទីផ្សារ

ប៊ូសវីដេអូ

តម្លៃពាណិជ្ជកម្មជាមធ្យម

 $0.001

Engagement

អាចក្រោមនេះច្រើន បើសិនវីដេអូទាក់ទាញ

ចំពោះប៊ូសតីកតុក ចំណាយកាន់តែតិច ក្រោម $0.001/View

គ្រាន់តែដូរពីរូបភាពមកប៊ូសជាវីដេអូ អ្នកបន្ថយចំណាយ ១០ ដង បាត់ទៅហើយ តែកុំទាន់អរ ស្តាប់ Admin Think E-Marketing បកស្រាយសិន!

ហេតុអ្វីប៊ូសវីដេអូ តម្លៃពាណិជ្ជកម្មថោកជាង ប៊ូសរូបភាព?

ហេតុផលសាមញ្ញ ធំជាងគេ គឺ Autoplay ។ Facebook App ទាំងអស់ ត្រូវបានកំណត់មុខងារ Autoplay ដោយគ្រាន់តែគេអូសកាត់វីដេអូដោយចៃដន្យ វានឹង Autoplay វីដេអូភ្លាម ដោយរាប់ជា 1 View ។

អញ្ចឹងកុំទាន់ចាញ់បោកហ្វេសប៊ុក ឃើញ View ច្រើន មិនមែនមានន័យថា គេមើលវីដេអូយើងទេ ជូនកាលគេគ្រាន់តែអូសកាត់វីដេអូអ្នកប៉ុណ្ណោះ ។

តែយ៉ាងណា វីដេអូនៅតែល្អ ត្រង់ថា អ្នកមានឱកាសទាញចំណាប់អារម្មណ៍គេពេលគេអូសកាត់វីដេអូយើងដោយចៃដន្យ ប្រសិនបើអ្នកចេះផ្សំគ្រឿង ៣ នេះ!

១- ស្ទួចចំណាប់អារម្មណ៍

Hook បកប្រែថា “សន្ទួច” ។ នៅក្នុងការផលិតវីដេអូ Hook មានន័យថា ជាការទាញចំណាប់អារម្មណ៍នៅក្បាលវីដេអូ តាមរយៈការនិយាយ ឬសកម្មភាពទាក់ទាញផ្សេងៗ ។

បច្ចុប្បន្ននេះ អ្នកមានពេលប្រមាណ ៦ វិនាទីប៉ុណ្ណោះ ដើម្បីទាញចំណាប់អារម្មណ៍ លើហ្វេសប៊ុក និងតីកតុក ព្រោះថាមនុសុ្សនៅពេលបច្ចុប្បន្ននេះ មើលវីដេអូខ្លីៗប៉ុណ្ណោះ តែប្រសិនបើក្បាលវីដេអូល្អ គេអាចនឹងមើលដល់ពាក់កណ្តាល ឬដល់ចប់ ។

ខ្លីខ្លឹមខ្លាំង ជាគោលការណ៍ក្នុងការទាញចំណាប់អារម្មណ៍ នៅក្បាលវីដេអូ សម្រាប់ផ្សាយពាណិជ្ជកម្ម ។

  • ចូលប្រធានបទលឿនៗ
  • ចាក់ដោតចំបញ្ហា 
  • អេសឲ្យចំចំណុចរមាស់របស់អតិថិជនគោលដៅ

តែចំពោះវីដេអូមាន Hook ល្អ មិនប្រាកដថាមានអ្នកមើលច្រើនទេ វាទៅតាមប្រធានបទដែរ ព្រោះប្រធានបទខ្លះ ទំហំអ្នកទស្សនាតូច ដូចវីដេអូ Think E-Marketing ជាដើម ចំពោះប្រធានបទសម្រាប់យុវវ័យ View លោតដល់ 3M តែចំពោះប្រធានបទសម្រាប់ម្ចាស់អាជីវកម្ម View បានម៉ាញិប ជូនកាលមិនបាន 10K ផង​ ។

២- ខ្លីខ្លឹមខ្លាំង

ជាថ្មីម្តងទៀត ខ្លីខ្លឹមខ្លាំង ជាគោលការណ៍ក្នុងការធ្វើវីដេអូផ្សាយពាណិជ្ជកម្ម ដោយហេតុថាបច្ចុប្បន្ននេះ ហ្វេសប៊ុកខំរុញវីដេអូខ្លីៗ (Facebook Reels) ដើម្បីប្រកួតជាមួយតីកតុក ។

វីដេអូ Reels ជាទូទៅ មានរយៈពេលក្រោម ៩០ វិនាទី មានទម្រង់បញ្ឈរ ដែលចម្លងពីតីកតុកទាំងរស់ ខណៈដែលហ្វេសប៊ុក រកគ្រប់វិធីធ្វើឲ្យមនុស្សផុសវីដេអូ Reels សូម្បីតែផុសវីដេអូវែងៗ ក៏ហ្វេសប៊ុកមានមុខងារ កាត់ចេញជាវីដេអូ Reels ខ្លីៗ ឲ្យយើងអូតូដែរ ។

ក្នុងនោះដែរ វីដេអូសម្រាប់ប៊ូសក៏ដូចគ្នា វីដេអូខ្លីៗ ខ្ទង់ ៣០-៩០ វីនាទី គឺល្អបំផុត ។

ព្រោះថា វីដេអូខ្លីៗ គេអាចមើលដល់ចប់ => មើលដល់ចប់មានន័យថា អត្រាចាប់អារម្មណ៍ ផលិតផលគឺមានច្រើន => ចាប់អារម្មណ៍ច្រើន គេអាចឆាតសួរ => ឆាតសួរមិនប្រាកដថាទិញទេ ស៊ីសងលើលក្ខខណ្ឌជាក់ស្តែង (អស់តួនាទីហ្វេសប៊ុកត្រឹមនេះ)

៣- ឲ្យរង្វាន់អ្នកទស្សនា

មើលឲ្យជាក់ចាំញាក់ចិញ្ចើម កុំច្រឡំថាឲ្យរង្វាន់លុយ $$ ដូចចែចែលក់ឡេ មិនអញ្ចឹងទេ!

Reward Viewer ឬឲ្យរង្វាន់អ្នកទស្សនា មានច្រើនទម្រង់ ដែលចង់សម្តៅដល់ ការផ្តល់ជូនគុណតម្លៃណា ១ ដើម្បីតបស្នង់ពេលវេលាអ្នកទស្សនា ។

  • វីដេអូចំណេះដឹង ត្រូវប្រាកដថាឲ្យចំណេះដឹង តិចនិក គន្លឹះផ្សេងៗ
  • វីដេអូកំប្លែង ត្រូវប្រាកដថាគេមើលហើយ គេសើច
  • វីដេអូកម្សាន្ត ត្រូវប្រាកដថា ធ្វើឲ្យគេធូរអារម្មណ៍
  • វីដេអូលក់ដូរ ត្រូវប្រាកដថាឲ្យ របស់ល្អ ដោះបញ្ហា ចំតម្រូវការ ទាំងគុណភាព តម្លៃ និងសេវាកម្ម

ព្រោះអ្នកធ្លាប់មើលវីដេអូគេ អ្នកយល់ចំណុចនេះច្បាស់! មើលហើយខកចិត្ត ព្រោះវីដេអូអត់បានការ អ្នកនឹងមានអារម្មណ៍ថា ខាតពេល អត់បានអីមកវិញ ហើយថែមទាំងលួចជេរក្នុងពោះថា KDMB, JKJ… ។

៣ ចំណុចនេះ មិនពិបាកណាស់ទេ គ្រាន់តែត្រូវការពេលដើម្បីរៀនធ្វើវាបន្តិចម្តង ជាពិសេសត្រូវការគំនិតច្នៃប្រឌិតបន្តិច តាមរយៈការមើលគេមើលឯង ។

ហើយដូចដែលសព្វមួយដង រឿងធ្វើវីដេអូ Content Marketing, Copywriting, Boosting អីនេះ Think E-Marketing តែងតែមាន មេរៀន Update សម្រាប់ឆ្នាំថ្មី ។

ប្រសិនបើចាប់អារម្មណ៍អាច Pre-Register ជាមួយវគ្គសិក្សា ២+២ បាន មេរៀនធ្វើហើយ ៧០% អាចរៀនបណ្តើរឥឡូវនេះបាន ត្រៀមចូលសមរភូមិទីផ្សារអនឡាញ ២០២៥ ។

មេរៀនមាន ២ ផ្នែកស្មើ ៤ ជំនាញ ៖ 

  • ផ្នែកទី ១ ៖ Facebook Ads + TikTok Ads
  • ផ្នែកទី ២ ៖ Copywriting + Content Marketing

Pre-Register ឥឡូវនេះ មាន Exclusive Deals ធំៗ ២ ៖

  • អ្នកទាំងអស់គ្នាអត់ចាំបាច់ផេពេញទេ ចំណាយត្រឹមតែ $77 ប៉ុណ្ណោះ (តម្លៃពេញ $99)
  • អ្នកទទួលបាន Technical Support ២ ខែ + Free Consultant ២ ខែ + Add-on Support រយៈពេល ២ ខែ ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

🔥 PRE-REGISTER ឥឡូវនេះ $77 📈ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99