ចំណេះដឹងទីផ្សារអនឡាញ

ម្ចាស់អាជីវកម្ម! បើមានលុយជះចោលលើប៊ូសផុស គួរតែជះលុយលើយុទ្ធសាស្ត្រទីផ្សារ១នេះផង

Less than a minute to read

អាជីវកម្មមួយចំនួនធំ ដែលបានចំណាយលុយលើហ្វេសប៊ុក និងតីកតុកដើម្បីប៊ូសផុសឲ្យគេស្គាល់ផលិតផល សេវាកម្ម ឬអាជីវកម្មកាន់តែច្រើន ក៏ប៉ុន្តែម្ចាស់អាជីវកម្ម (មិនរាប់បញ្ចូលអ្នកលក់អីវ៉ាន់អនឡាញតិចតួចទេ) មានបានចាប់អារម្មណ៍អត់ បើមានលុយជះឲ្យហ្វេសប៊ុកនិងតីកតុក ហេតុអ្វីក៏មិនចាយលុយលើ Content Marketing?

អ្វីជា Content Marketing? 

បើបកប្រែឲ្យត្រង់មកជាខេមរភាសា យើងហៅថា ទីផ្សារមាតិកា តែបើនិយាយឲ្យស្រួលស្តាប់ មានន័យថា ការផលិតមាតិកា (ជាអត្ថបទ រូបភាព វីដេអូ) ដើម្បីជម្រុញការធ្វើទីផ្សារ ទាញអតិថិជនគោលដៅឲ្យស្គាល់អាជីវម្មអ្នកកាន់តែច្រើន ។

ខ្ញុំទើបតែបានអាន របាយការណ៍មួយពី វិទ្យាស្ថាន Content Marketing Institute ដែលបានស្រាវជ្រាវឃើញថា ៧០% នៃអតិថិជន ដែលចង់ស្វែងយល់ពីផលិតផលអ្វីមួយ ពួកគេសុខចិត្តអង្គុយអានអត្ថបទ ជាជាងមើលពាណិជ្ជកម្មពីផលិតផលនោះ ។

ឧទាហរណ៍ជាក់ស្តែង ៖ បើអ្នកចង់ទិញស្មាតហ្វូនថ្មី ចង់ដឹងពីព័ត៌មានរបស់ស្មាតហ្វូននោះ តើអ្នកទៅមើលគេ Review ឬទៅមើលពាណិជ្ជកម្មផ្សាយពីស្មាតហ្វូននោះ? ចម្លើយមានក្នុងចិត្តរបស់អ្នក ។

របាយការណ៍ដដែលបានបញ្ជាក់ថា ៤៤% នៃអតិថិជនដែលចង់ទិញផលិតផល តែងតែចូលមើលមាតិកា ជាអត្ថបទ ឬវីដេអូ ៣-៥ មាតិកា មុនសម្រេចចិត្តទិញ ។

Alex Hamozi ម្ចាស់ក្រុមហ៊ុនតម្លៃរយលាយដុល្លារ Aqquisition.com បានចំណាយលុយ ៧ ម៉ឺនដុល្លាររៀងរាល់ខែ ដើម្បីផលិតមាតិកា វែង ខ្លី ដាក់ YouTube ដែលមានអ្នក Subscribe 2.6M (មាន Admin ម្នាក់ដែរ) ។

គាត់បានលើកឡើងថា គាត់ចាយលុយ ៧ ម៉ឺនដុល្លារឲ្យ Video Editor ប្រចាំខែ តែលទ្ធផលមកវិញ ស្មើចាយលុយប៊ូសផុស ២ លានដុល្លារ ដើម្បីទាញអតិថិជនគោលដៅ (Lead) ។

តើ Content Marketing ស្មុគស្មាញមែនទេ បានជាម្ចាស់អាជីវកម្មនៅកម្ពុជាមិនសូវចាប់អារម្មណ៍?

ការពិតទៅ ការផលិតមាតិកាដើម្បីផ្សព្វផ្សាយ វាមិនពិបាកណាស់ណាទេ គ្រាន់តែវាទាមទារពេលវេលាយូរដើម្បីទាញអតិថិជនគោលដៅ ជាពិសេសគឺត្រូវការគំនិតក្នុងផលិតមាតិកា ។

ប្រសិនបើអ្នកលក់ តុទូរ សម្រាប់ដេគ័រក្នុងបន្ទប់ដេក អ្នកអាចទាក់ទាញអតិថិជនគោលដៅតាម ២ ផ្លូវ ៖

  • ថតរូប/វីដេអូនិយាយពីតុទូរ មានម៉ូដអីខ្លះ តម្លៃប៉ុន្មាន – ផុសចូលផេក – ជះលុយប៊ូស (ងាយៗ ឆាប់ចប់) ។ នេះគេហៅថា ផ្សាយពាណិជ្ជកម្ម (outbounce) ។
  • ថតវីដេអូ និយាយពីតិចនិកដេគ័របន្ទប់ ឲ្យស្អាត មើលឃើញទូលាយ មានសណ្តាប់ធ្នាប់ ដោយប្រើផលិតផលតុទូររបស់អ្នក យកមកធ្វើគម្រូ ចុងក្រោយអាចប្រូម៉ូតលក់ផលិតផលនៅចុងវីដេអូ (ស៊ីពេល ពិបាកបន្តិច) ។ នេះគេហៅថា Content Marketing (Inbounce) ។

ចុះបើសិនជាយើងគិតបែបឈ្នះ យក Content Marketing មកចាយលុយប៊ូសថែម ច្បាស់ណាស់ អ្នកនឹងចំណេញជាងជះលុយផ្សាយពាណិជ្ជកម្មសុទ្ធ ។

ចំពោះការសិក្សាជំនាញធ្វើទីផ្សារមាតិកា នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មិនសូវសម្បូរបែបទេ ។ ការពិតទៅ Think eMarketing មានវគ្គសិក្សា 3 in 1 “Master Social Media Marketing” ដែលមាន ៣ ជំនាញ រាប់បញ្ចូលទាំង Content Marketing, ប៊ូសផុសលើហ្វេសប៊ុក និងតីកតុក ។

តែជំនាញ Content Marketing នៅក្នុងវគ្គសិក្សារបស់ Think eMarketing មិនទាន់ផ្តោតខ្លាំងទេ គ្រាន់តែជាជំនួយខ្លះៗ បន្ថែមពីលើបច្ចេកទេសប៊ូសផុស ។

តែឆាប់ៗនេះ យើងនឹងមានវគ្គសិក្សាស៊ីជម្រៅ (តែជា Shortcut សម្រាប់ម្ចាស់អាជីវកម្ម មិនចំណាយពេលច្រើនដូចរៀនសកលវិទ្យាល័យទេ កុំភ័យ) ទៅលើយុទ្ធសាស្ត្រ Content Marketing និង តិចនិកសរសេរអត្ថបទ Copywriting ដើម្បីប្រូម៉ូតអាជីវកម្មផងដែរ ។

តើអ្នកទាំងអស់គ្នា ចង់បានមេរៀនអ្វីខ្លះពីវគ្គសិក្សា Content Marketing ជួយបញ្ចេញមតិឲ្យ Admin បានដឹងផង?

3 in 1 “MASTER SOCIAL MEDIA MARKETING”

៣ ជំនាញក្នុង​វគ្គសិក្សាតែមួយ ៖ ផលិតមាតិកា ប៊ូសផុសលើហ្វេសប៊ុក និង តីកតុក


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...