អាជីវកម្មនៅកម្ពុជា ឲ្យតែនិយាយដល់រឿងធ្វើទីផ្សារអនឡាញ គឺគិតឃើញតែរឿងប៊ូសផុសលើហ្វេសប៊ុក និងតីកតុក ដែលជាហេតុនាំឲ្យ ម្ចាស់អាជីវកម្មជាច្រើន ភ្លេចគិតរឿងផ្សេងដែលសំខាន់ក្នុងនិន្ននាការធ្វើទីផ្សារអនឡាញសម័យថ្មី ។
ប៊ូសផុស មិនខុសពីចាក់សាំងឡានម៉ូតូ
ចាក់សាំងពេញក៏ដោយ បើម៉ាស៊ីនខ្សោយ មិនបានរៀបចំឲ្យត្រឹមត្រូវ ទៅតាមផ្លូវ អាចនឹងមានបញ្ហា ។
នេះជារបាយការណ៍ធំប្រចាំឆ្នាំ ២០២៥ ពី Hootsuite (ផ្លេតហ្វមគ្រប់គ្រងបណ្តាញសង្គមនិងទីផ្សារឌីជីថលធំរបស់កាណាដា) ដែលម្ចាស់អាជីវកម្មនៅកម្ពុជាគួរតែដឹងផងដែរ ។
<៦០%
នៃមាតិកាលើបណ្តាញសង្គមនឹងផ្លាស់ប្តូរទៅរកមាតិកាបែប កម្សាន្ត, ចំណេះដឹង និង ព័ត៌មាន ជាជាងប្រូម៉ូតផ្សាយពាណិជ្ជកម្មសុទ្ធ ដែលមានស្ថាប័នស្ទើរតែពាក់កណ្តាលកំពុងត្រៀមខ្លួនបត់ទៅរកនិន្នាការនេះ ។
៨០-១០០%
នៃមាតិកាលើបណ្តាញសង្គមគឺជាមាតិកាកម្សាន្ត ដែលមានស្ថាប័ន ១/៣ កំពុងធ្វើ ។
មើលជាក់ស្តែងតាមរបាយការណ៍ ខាងលើ Admin Think E-Marketing សូមចែកមាតិកាសម្រាប់ធ្វើទីផ្សារអនឡាញជា ៤ ផ្នែកធំ ។
INFO
ព័ត៌មានលម្អិត
INFORM
ជូនដំណឹង
EDUCATE
អប់រំ
ENTERTAIN
កម្សាន្ត
នេះជាយុទ្ធសាស្ត្រ ២ ដែលម្ចាស់អាជីវកម្មគួរដឹងពីការធ្វើទីផ្សារតាមរយៈមាតិកាលើបណ្តាញសង្គម ។
១- បង្កើតរសជាតិមាតិកាផ្ទាល់ខ្លួន ៖ រើសមាតិកា ១ ក្នុងចំណោមមាតិកាទាំង ៤ ផ្នែកដើម្បីប្រូម៉ូតអាជីវកម្ម
២- បង្កើតតួអង្គប្រចាំកន្លែង ៖ អាចជាមនុស្សដែលមានទេព្យកោសល្យក្នុងស្ថាប័ន ឬម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ដើម្បីទាញចំណាប់អារម្មណ៍
យើងឃើញថា មានអាជីវកម្មមួយចំនួននៅកម្ពុជា បានបត់ទៅរកនិន្នាការធ្វើទីផ្សារបែបនេះ ដោយជោគជ័យរួចមកហើយ ។
នេះជាគម្រូជាក់ស្តែងពីអាជីវកម្មល្បីៗ ដែលវាយលុកលើការធ្វើទីផ្សារតាមមាតិកា ដែលយើងហៅថា Content Marketing ។
ហិរ ខនណើរ & កាហ្វេ ខនណើរ
រសជាតិមាតិកា ៖ កម្សាន្ត បែបកំប្លែងៗ (មានផុស Status ឈ្លោះគ្នាខ្លះៗ អាហ្នឹងក៏ជា Marketing ដែរ ដោយសារមានអ្នក Share ច្រើន)
តួអង្គសំខាន់ ៖ Peypey Dy & ម៉ែសេះ

Cambo Job
រសជាតិមាតិកា ៖ កម្សាន្ត បែបកំប្លែង និងសកម្មភាពនៅកន្លែងធ្វើការ
តួអង្គសំខាន់ ៖ ស៊ីនួន (បុគ្គលិក) និង មេ រួមជាមួយក្រុមការងារ ២-៣ នាក់ទៀត

នេះក៏ជាគម្រូការធ្វើទីផ្សារមួយទៀត ពី Think E-Marketing
អត់ល្បីអីទេ តែសូមតោងក្នុងអត្ថបទគេមួយផង (emoji សើចស្ញេញចេញធ្មេញ)
រសជាតិមាតិកា ៖ ចំណេះដឹងទូទៅ ពីជំនាញឌីជីថល និងការធ្វើទីផ្សារអនឡាញ
តួអង្គសំខាន់ ៖ Admin សង្ហារ (emoji ចំហរមាត់មានភ្នែករាងបេះដូងធំៗ ១ គូ)

ចំពោះធ្វើទីផ្សាតាមមាតិកាលើបណ្តាញសង្គមនេះ មិនស្មុគស្មាញទេ តែត្រូវការចំណាយពេល និងច្នៃប្រឌិតបន្តិចលើការផលិតមាតិកា ជាអត្ថបទ រូបភាព ជាពិសេសវីដេអូ ។
ក្នុងនោះដែរ Think E-Marketing ក៏តែងតែមានជំនាញថ្មីៗសម្រាប់ម្ចាស់អាជីវកម្មផងដែរនៅឆ្នាំ ២០២៥ នេះ ។
វគ្គសិក្សា 2+2 មានមេរៀន ៤ ជំនាញ
ផ្នែកទី ១
✓
បច្ចេកទេសប៊ូសផុសលើហ្វេសប៊ុក
✓
បច្ចេកទេសប៊ូសផុសលើតីកតុក
ផ្នែកទី ២
✓
តិចនិកសរសេរអត្ថបទលក់ Copywriting
✓
យុទ្ធសាស្ត្រផលិតមាតិកា Content Marketing
Pre-Register ឥឡូវនេះ មាន Exclusive Deals ធំៗ ២ ៖
- អ្នកទាំងអស់គ្នាអត់ចាំបាច់ផេពេញទេ ចំណាយត្រឹមតែ $77 ប៉ុណ្ណោះ (តម្លៃពេញ $99)
- អ្នកទទួលបាន Technical Support ២ ខែ + Free Consultant ២ ខែ + Add-on Support រយៈពេល ២ ខែ ។
2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”
🔥 PRE-REGISTER ឥឡូវនេះ $77 📈ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99