ចំណេះដឹងទីផ្សារអនឡាញ

Boost Post ដាក់​ Target Audience យ៉ាងម៉េចក៏អត់ត្រូវ! នេះជាអ្វីដែល Facebook ផ្លាស់ប្តូរធំ

Less than a minute to read

Boost Post នៅលើហ្វេសប៊ុកពីមុនអាងលើកំណត់ Detail Targeting (កំណត់គោលដៅអតិថិជន) តែបច្ចុប្បន្ននេះ ទោះបីអ្នករៀនក្បាច់ Boost ពីគ្រូតាណាក៏ដោយ ឲ្យតែនៅប្រកាន់គោលការណ៍អាងក្បាច់ប៊ូសនេះ ក្បាច់ប៊ូសនោះ ច្បាស់ណាស់លទ្ធផលស្មើសូន្យ ព្រោះថាហ្វេសប៊ុកបានដូរ ១ ចំណុចធំ ។

Social Media > Recommend Media

Facebook Ads បានផ្លាស់ប្តូរ ២ ដំណាក់រួចមកហើយ ៖

ដំណាក់កាលទី ១​ ៖ Facebook Ads បានផ្លាស់ប្តូរពីការកំណត់ Detail Targeting ដើម្បីរកមនុស្សគោលដៅមកជា Advantage+ Audience ដែលប្រើ AI រកអតិថិជនដោយស្វ័យប្រវត្តិទៅតាមទិន្នន័យដែល AI សិក្សាជាក់ស្តែង!

ក្នុងដំណាក់ទី ១ នេះ Facebook បានរក្សាមុខងារ Switch to orignal audience ដើម្បីឲ្យអ្នក Boost Post ប្រើ Version ចាស់របស់ Ads Manager ដើម្បីកំណត់ Target Audience ជាក់លាក់តាមការចង់បាន ។

ដំណាក់ទី ២ ៖ Advantage+ Audience បច្ចុប្បន្នបានប្រើ AI ទាំងស្រុងដើម្បីរកអតិថិជនគោលដៅដែលចាប់អារម្មណ៍ពាណិជ្ជកម្មរបស់អ្នក ។ មុខងារ Switch to orignal audience ត្រូវបានដកចោល ខណៈដែលអ្នកអាចអាចត្រឹមតែកំណត់ Audience Suggestion ប៉ុណ្ណោះ ។

ការកែទម្រង់បែបនេះមានន័យថាម៉េច?

ទោះបីជាអ្នកប្រើមុខងារ Audience Suggestion ដើម្បីកំណត់អតិថិជនគោលដៅក៏ដោយ មិនប្រាកដថា ពាណិជ្ជកម្មរបស់អ្នករុញត្រូវអតិថិជនគោលដៅនោះទេ ។

នេះជារូបមន្តដែលធ្វើឲ្យ AI របស់ Facebook រុញពាណិជ្ជកម្មត្រូវគោលដៅ ឬក៏អាចខុសគោលដៅទាំងស្រុង ខាតលុយអត់ប្រយោជន៍ ៖

Advertiser Bids X (Estimate Action Rate + Ad Quality)

ទឹកលុយប៊ូស X (អត្រាអ្នកចាប់អារម្មណ៍ + គុណភាពមាតិកា)

*ទឹកលុយប៊ូស អត់សំខាន់ដូចមុនទៀតទេ តិចច្រើនក៏បាន

=> Estimate Action Rate ជារឿងសំខាន់ => Facebook Ads System វាយតម្លៃថាគេចាប់អារម្មណ៍ពាណិជ្ជកម្មអ្នកឬអត់ តាមរយៈការចុចលើពាណិជ្ជកម្មនៅលើ News Feed ថាតើមានអ្នកចុចមើលរូបភាពឬវីដេអូច្រើនឬអត់? មាន Engagement ច្រើនឬអត់?

=> គុណមាតិកា ជារឿងដែលសំខាន់ខ្លាំងជាងគេ => Facebook Ads System នឹងសិក្សាលើ Caption, ពាក្យពេជន៍ក្នុងវីដេអូ និងអត្ថន័យជារួម បន្ទាប់មករុញពាណិជ្ជកម្មទៅឲ្យមនុស្សណាដែល AI មើលឃើញថា ធ្លាប់ធ្វើសកម្មភាពផ្សេងៗលើហ្វេសប៊ុក ដែលអាចនឹងចាប់អារម្មណ៍ពាណិជ្ជកម្មអ្នក ។

បញ្ហានៅត្រង់នេះ ៖ ប្រសិនបើ AI យល់ខុសពីមាតិការបស់អ្នក បន្ទាប់មករុញពាណិជ្ជកម្មទៅមនុស្សមួយក្រុមដំបូងដែលខុសគោលដៅ ចៃដន្យអីមនុស្សដែលខុសគោលដៅនោះ នាំគ្នាចុចមើលមាតិកាអ្នក (Action Rate) នាំឲ្យ AI គិតថា មនុស្សទាំងនោះចាប់អារម្មណ៍ពាណិជ្ជកម្មអ្នក តែការពិតខុសទាំងស្រុង ។

នេះជាអ្វីដែលអ្នកគួរធ្វើ!

ទោះបីអ្នកខំកំណត់ Audience Suggestion យ៉ាងណាក៏ដោយ ប្រសិនបើ AI យល់ខុសពីមាតិកាអ្នក នោះវានឹងរុញពាណិជ្ជកម្មទៅខុសមនុស្ស ។

ប្រសិនបើអ្នក Boost Post អត់ចំគោលដៅ អ្នកគួរកែ ៣ ចំណុចនេះសិន ៖

1/ កែ Caption ចេញសិន (សរសេរឲ្យត្រូវតាមអតិថិជនគោលដៅ)

2/ កែ Hook ក្នុងវីដេអូ (៣-១០ វិនាទីដំបូង ឲ្យត្រូវគោលដៅអតិថិជនដែលអ្នកចង់បាន)

3/ កែខ្លឹមសារក្នុងមាតិកាទាំងមូលតែម្តង

ចំពោះការបកស្រាយលម្អិតយើងនឹងមានវីដេអូពេញ ឆាប់ៗនេះដែលពន្យល់ស៊ីជម្រៅលើ Algorithm ថ្មី និងយុទ្ធសាស្ត្រក្នុង Boost ថ្មី ។

ចំពោះវគ្គសិក្សាថ្មីសម្រាប់ឆ្នាំ ២០២៦ របស់យើង ក៏ត្រៀមចេញឆាប់ៗនេះដែរ ដោយកែទម្រង់មេរៀនទាំងស្រុង (Re-Master) ដោយបន្ថយពីបច្ចេកទេស Boost បែប Old School ដូចមុន មកជាយុទ្ធសាស្ត្រថ្មីតម្រូវតាម Algorithm, យើងនឹងបន្ថែមយុទ្ធសាស្ត្រក្នុងការផលិតមាតិកា និងមេរៀនថ្មីស្រឡាងមួយទៀតគឺ Personal Branding សម្រាប់ម្ចាស់អាជីវកម្ម ។


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...