ចំណេះដឹងទីផ្សារអនឡាញ

ម្ចាស់អាជីវកម្ម គួររៀន ៣ ជំនាញនេះដើម្បីត្រៀមប្រកួតក្នុងទីផ្សារអនឡាញ ២០២៦

Less than a minute to read

៤-៥ ឆ្នាំមុន គ្រាន់តែចេះ Boost Post មួយមុខ ដាក់លុយ ១ ថ្ងៃ $5 លក់យកទៅណាអស់ ព្រោះមានតែមនុស្សប្រមាណ ០.០០០១ ប៉ុណ្ណោះ ដែលចេះ Boost Post ខណៈដែលអ្នកលក់អនឡាញមានតិច អ្នកទីផ្សារអនឡាញ ក៏មិនសូវខ្វល់ ព្រោះគិតថា វាមិនចាំបាច់ ។

តែ ២ ឆ្នាំចុងក្រោយនេះ ម្ចាស់អាជីវកម្ម និងអាជីវកម្មជាច្រើន កំពុងប្រកួតប្រជែងគ្នាខ្លាំងលើជ្រុងថ្មីមួយទៀត គឺការផលិតមាតិកាទាញចំណាប់អារម្មណ៍ ។

តែ… ២០២៦ ខាងមុខនេះ ការផលិតមាតិកាមិនមែនគ្រាន់តែទាញចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែមានរឿងថ្មីមួយទៀតគឺ ការប្រកួតប្រជែងគ្នាលើ Personal Branding ។

ឆ្លងការតាមបទពិសោធន៍ Admin ផ្ទាល់តាំងពីឆ្នាំ ២០១៨មក!

> នេះជាថេរវេលាសង្ខេបៗពីការវិវត្តិ Social Media Marketing នៅកម្ពុជា

២០១៦-២០២៦

  • > មុន ២០២២ ៖ ចេះ Boost មួយមុខ លក់ដាច់រកតែពេលហូបបាយមិនបាន
  • > ២០២២ – ២០២៥ ៖ បើអត់ចេះផលិតមាតិកាទេ ពិបាកប្រកួតជាមួយគេ
  • > ២០២៦ ខាងមុននេះ ៖ “អតិថិជនទិញតែអ្នកដែលគេស្គាល់ច្រើន អ្នកគេទុកចិត្ត អ្នកដែលគេឲ្យតម្លៃប៉ុណ្ណោះ”

អញ្ចឹងនេះជាជំនាញ ៣ ដែលម្ចាស់អាជីវកម្មគួរចេះសម្រាប់ត្រៀមប្រកួតក្នុងទីផ្សារអនឡាញ ២០២៦ ៖

១/ បច្ចេកទេស Boost នៅលើ Facebook & TikTok គួរតែចេះដដែល តែមិនបាច់ស្មុគស្មាញច្រើនដូចមុនទេ ដោយគ្រាន់សិក្សាលើរបៀបប្រើឲ្យត្រូវតាមបច្ចេកទេសជៀសវាងមានបញ្ហា និងដឹងរបៀបធ្វើតេស្តរកពាណិជ្ជកម្មដែលដំណើរការល្អ រុញការលក់

២/ តិចនិកផលិតមាតិកា បែប Content Marketing ធ្វើយ៉ាងណាឲ្យចំណេញទៅដល់ការធ្វើទីផ្សារ និងការលក់ ជាពិសេសគឺចេះធ្វើតេស្តរកមាតិកាដែលឈ្នះ

៣/ Personal Branding សម្រាប់ឆ្នាំ ២០២៦ > នេះជាចំណុចដែលយើងត្រូវនិយាយគ្នាឲ្យច្បាស់នៅថ្ងៃនេះ!

សូមមេត្តាឈប់យល់ច្រឡំថា View ច្រើន = Personal Branding ។

View ច្រើន មានន័យថា គេមើលឃើញវីដេអូអ្នកច្រើន គេឃើញមុខអ្នកច្រើន តែមិនប្រាកដថានេះជា Personal Branding ទេ ព្រោះថា គ្រាន់តែគេអូស News Feed ហើយចុចមើលវីដេអូអ្នក ១ វិនាទី ក៏គេរាប់ថា 1 View ដែរ ។

View = ចំនួនអ្នកឃើញ អ្នកទស្សនា

Brand = កេរ្តិ៍ឈ្មោះ > ពេលគេឃើញមុខអ្នក គេដឹងថា អ្នកជាអ្នកណា អ្នកជាអ្នកជំនាញ ធ្វើការងារអ្វី លក់អ្វី គេចង់ប្រឹក្សាយោបល់ជាមួយអ្នកជាដើម!

រៀនជំនាញក្នុងការកសាង Personal Branding រៀងពិបាកបន្តិច ដោយសារ Personal Branding ត្រូវការមានលក្ខណៈសម្បត្តិ ៣ ចំណុច ។

1/ Niche Area

តើគេស្គាល់អ្នកជាអ្នកណាឲ្យប្រាកដ? 

ឧទាហរណ៍ ៖ ចែម្ចាស់ប្រេន ក ដែលចូលចែករង្វាន់លើហ្វេសប៊ុក, ពូអ្នកលក់ស្ករទាញ ដែលល្បីខាងរាំដាក់តីកតុក, អគ្គនាយកក្រុមហ៊ុន ខ ដែលចូលចិត្តចែករំលែកបទពិសោធន៍ជីវិតដល់ក្មេងៗ, Admin អ្នកផលិតមាតិកាដែលនិយាយពីជំនាញឌីជីថលថ្មីៗ ។

2/ Value Proposition

តើគុណតម្លៃរបស់អ្នកនៅកន្លែងណា?

ឧទាហរណ៍ ៖ ក្នុងចំណោមមនុស្ស ១០ នាក់ដែលនិយាយប្រធានបទដូចគ្នា ធ្វើ Personal Branding ដូចគ្នា តែគេចាប់អារម្មណ៍អ្នកត្រង់ថា អ្នកតែងតែនិយាយប្រធានបទទាំងអស់ ជាមួយនឹងតួលេខច្បាស់ៗ ។

3/ Social Proof

ក្រៅពីអ្នកនិយាយពីខ្លួនឯង តើមានអ្នកផ្សេងនិយាយពីអ្នកឬអត់?

នេះជាចំណុចមួយដែលពិបាក កម្រមានអ្នកធ្វើបានណាស់ ដែល Personal Branding របស់អ្នក ឡើងដល់ចំណុចកំពូលដូច Influencer ដែលមានអ្នកផ្សេង លើកឈ្មោះរបស់អ្នកមកនិយាយលើបណ្តាញសង្គម ។

????Tips: Consistent > ការដែលបង្ហាញមុខទៀងទាត់ ចេញមុខជាប្រចាំ ក៏ជាកត្តាមួយជួយជម្រុញ Personal Branding ដែរ ព្រោះថា ពេលខ្លះអ្នកអត់មាន ៣ ចំណុចខាងលើមែន តែអ្នកចេញមុខនិយាយប្រធានបទចម្រុះលើបណ្តាញសង្គម យូរៗទៅ គេក៏ចំណាំមុខអ្នកទុក ស្គាល់ថាអ្នកជាអ្នកណា ។

ជំនាញទី ៣ នេះ​ វាកើតចេញពីជំនាញទី ២ ដែលទាមទារការអនុវត្តន៍ និងចំណាយពេលយូរដល់រាប់ឆ្នាំក៏មានដែរ មិនមែនធ្វើតែ ១ ខែ ២ ខែបានផលទេ ព្រោះបណ្តាញសង្គមស្រុកខ្មែរ វាមមាញញឹកជាងផ្សារត្រីទៀត ១ ថ្ងៃផ្ទុះ ៣ រឿងក៏មានដែរ អញ្ចឹងហើយមនុស្សឆាប់ភ្លេចមុខអ្នកបន្តិច ។

គ្រប់ជំនាញទាំងអស់នេះ យើងនឹងមានវគ្គសិក្សាថ្មីសម្រាប់ឆ្នាំ ២០២៦ ខាងមុខនេះ ។

PRE-REGISTER NOW

35% OFF + 6 MONTHS SUPPORT


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...