ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

Less than a minute to read

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប ដែលអ្នកអាចធ្វើបានឥឡូវនេះ ។

កាលពីមុនយើងធ្វើតេស្តរក Audience ដែលចំគោលដៅជាមុនសិន តែឥឡូវនេះដោយសារតែ Facebook Ads ប្រើ AI ឲ្យរកអតិថិជនគោលដៅ អញ្ចឹងយើងរំលងចូលមករបៀបធ្វើតេស្តមាតិកា ៧២ ម៉ោងតែម្តង ។

អ្វីដែលអ្នកគួរត្រៀម ៖ មាតិកា ៣ ផ្សេងគ្នា (គួរប្រើវីដេអូខ្លីៗ ជាជាងរូបភាព) ឬប្រើវីដេអូមួយ តែមាន Hook ៣ ផ្សេងគ្នា (ក្បាល ៣ ខ្លួន ១)​ ។

២៤ ម៉ោងដំបូង ៖

បង្កើត Campaign មួយ រើសយក Object “Engagement” ដើម្បី Boost យក Like, Share, Comment មើល Reaction ថាតើវីដេអូមួយណាដែលមាន Engagement ច្រើន ។

នេះជា Campaign Struture ដែលយើងត្រូវប្រើ ៖ 1/1/3 

Campaign x1 – Ad Sets x1 – Ad Creative x3

Structure នេះគេហៅថា ABO Strategy (កាលពីមុន គ្រាន់តែយុទ្ធសាស្ត្រមួយនេះ គេបង្រៀនយកលុយ $150 តែឥឡូវនេះ វាធម្មតាៗ គ្មានអីអស្ចារ្យទេ អញ្ចឹង Admin ចែកគ្នាដឹងហ្មងទៅ) 

២៤ ម៉ោងដំបូងនេះ យើងអាចមើលលទ្ធផលជាក់ស្តែង (មើល Comment & Share កុំមើល Like) បើវីដេអូណាមានគេចាប់អារម្មណ៍ច្រើន យើងត្រូវរើសយកវាទៅធ្វើតេស្ត Boost Sale បន្ត ។

*ពេលតេស្ត Boost Sale អ្នកអាចទុក Campaign Engagement ឲ្យវាដើរបន្តក៏បាន មិនបាច់បិទវាចោលទេ ប្រសិនបើមានថវិកាសម្រាប់ចាយ Boost គួរសមដែរ ។

៤៨ ម៉ោងបន្ទាប់ ៖

ឧទាហរណ៍ថា ក្នុងចំណោមវីដេអូ ៣ មានវីដេអូ ២ ដែលដើរល្អ អញ្ចឹងយើងបង្កើត Campaign ថ្មីមួយទៀត Boost Sale ដោយប្រើ Structure 1/1/2 ។

Campaign x1 – Ad Sets x1 – Ad Creative x2 

នៅពេល Boost Sale ជាធម្មតា នឹងមានអ្នកឆាតសួរផលិតផល អញ្ចឹងចាំមើលថាតើ ក្នុងចំណោមវីដេអូ ២ នោះ មានមួយណាដែលទាក់ម៉ូយឲ្យឆាតបានច្រើនជាង ។

ករណីពិសេស ៖ វីដេអូខ្លះទាក់ម៉ូយឆាតច្រើន តែភាគច្រើនសួរចោល ផ្ទុយមកវិញ វីដេអូខ្លះ ទាក់ម៉ូយឆាតបានតិច តែ ១ ដឹង ១ ។ អញ្ចឹងកុំមើលតែចំនួនអ្នកឆាត តែមើលគុណភាពមនុស្សផង ។

យុទ្ធសាស្ត្រខាងលើនេះ សាមញ្ញៗ ងាយស្រួលអនុវត្តន៍ និងជួយម្ចាស់អាជីវកម្មកុំឲ្យចាយលុយខ្ជះខ្ជាយទៅលើរបៀប Boost ផុសស្មានៗ ។

សម្រាប់អ្នកចេះ Boost Level Advance ហើយ ប្រាប់តែប៉ុណ្ណឹង គាត់អាចធ្វើបានស្រួលដូចបកចេក តែសម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម ក៏អាចចូលរៀនក្នុងវគ្គសិក្សា ២០២៦ របស់យើងបានដែរ​ មេរៀនទើបចេញក្តៅៗ​។

វគ្គសិក្សា 2+2 “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...