ចំណេះដឹងទីផ្សារអនឡាញ

ធ្វើវីដេអូហើយនៅតែប៊ូសអត់បានផល? សាកប្រើតិចនិកសាមញ្ញ តែមិនធម្មតាមួយនេះមើល!

Less than a minute to read
#Copywriting #Content Marketing #Video Marketing

ប៊ូសផុសនៅលើហ្វេសប៊ុកនិងតីកតុក មិនខុសអីពីការដើរចែកខិតប័ណ្ណផ្សាយពាណិជ្ជកម្មនៅកន្លែងដែលមានមនុស្សច្រើននោះទេ ទោះបីជាកន្លែងនោះមានមនុស្សច្រើន ចំអតិថិជនគោលដៅក៏ដោយ ប្រសិនបើការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនទាក់ទាញ ការលក់ (Offer) មិនគួរឲ្យចង់ទិញ ច្បាស់ណាស់ខិតប័ណ្ណនោះនឹងក្លាយជាក្រដាសក្នុងធុងសម្រាម ។

ការប៊ូសផុសនាពេលបច្ចុប្បន្ន ភាគច្រើនគឺភ្ជាប់ជាមួយការធ្វើវីដេអូខ្លីៗ ប៉ុន្តែប្រសិនបើធ្វើវីដេអូហើយ ចាយលុយប៊ូសហើយ នៅតែមិនបានផល នោះអ្នកអាចមានបញ្ហា ២ ៖

១/ បញ្ហាលើបច្ចេកទេសប៊ូស ៖ អាចនឹងខុសបច្ចេកទេស អាចនឹងចាយលុយស្ទើរ អាចនឹងកំណត់អតិថិជនគោលដៅខុស (តែរឿងអតិថិជនគោលដៅឬ Targeting មិនពិបាកទេ ព្រោះថា AI របស់ហ្វេសប៊ុកឥឡូវនេះ វាឆ្លាតជាមុខខ្លាំងណាស់)
២/ បញ្ហាលើយុទ្ធសាស្ត្រផលិតមាតិកាផ្ទាល់ ៖ ប៊ូសត្រូវគោលដៅហើយ តែបើមាតិកាអ្នកមិនចាក់ចំចំណុចរសើបរបស់អតិថិជនគោលដៅ គេនៅតែអូសចោលដដែល ។

អញ្ចឹងនេះជាតិចនិកធ្វើវីដេអូដ៏សាមញ្ញមួយ ដែលម្ចាស់អាជីវកម្មគួរដាក់បញ្ចូលក្នុងវីដេអូខ្លីៗ នៅពេលដែលប៊ូសផុសលើបណ្តាញសង្គម ។

“People buy benefits, not features” មានន័យថា “គេទិញផលចំណេញ មិនមែនទិញមុខងារផលិតផលទេ” ។

គោលការណ៍ក្នុងការលក់ដ៏សាមញ្ញ


????ប្រសិនបើអ្នកធ្វើវីដេអូមិនទាក់ទាញ អ្នកកុំទាន់គិតរឿងគុណភាពវីដេអូស្អាត ថតចេញពីកាមេរ៉ា Professional ឬជួល Agency ជំនាញមកធ្វើវីដេអូឲ្យអ្នក ។ ផ្ទុយទៅវិញអ្នកត្រូវគិតលើ Copywriting ឬអាចនិយាយបានថា ប៉ារ៉ូដែលអ្នកនិយាយក្នុងវីដេអូ ។

នេះជា ២ ចំណុចដែលអ្នកត្រូវរៀបចំនៅក្នុង​ Copywriting (ឬប៉ារ៉ូក្នុងវីដេអូ) មុនពេលដែលធ្វើវីដេអូខ្លីៗដើម្បីប៊ូសផុសឬផ្សាយពាណិជ្ជកម្ម ។

១/ Headline/Hook ឬ ចំណងជើង ៖ វាជាអត្ថបទ១ឃ្លានៅខាងលើ Caption ដែលទាញចំណាប់អារម្មណ៍មនុស្ស ហើយវាក៏ជាពាក្យ ១ ឃ្លាដំបូងនៅក្នុងវីដេអូដែលយើងហៅថា Hook ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សនៅពេលគេអូសកាត់វីដេអូរបស់យើងនៅក្នុង News Feed ។ តើចំណុចនេះ អ្នកមានបានសរសេរឬនិយាយឲ្យគេមើលឃើញ ពីផលចំណេញឬអត់?


២/ Body/Details ឬ ព័ត៌មានលម្អិត ៖ ក្រៅពីបង្ហាញមុខងារពិសេសៗរបស់ផលិតផល ថតឲ្យឃើញពីរូបរាងរបស់ផលិតផល តើអ្នកមានបានបំបែកមុខងារពិសេសៗនោះ មកបង្ហាញឲ្យឃើញរបៀបប្រើជាក់ស្តែង ថាប្រើទៅវាចំណេញអ្វីខ្លះ?

*ចំពោះផលិតផលខ្លះ វាមានមុខងារទាក់ទាញស្រាប់ មិនបាច់និយាយផលចំណេញក៏បាន តែផលិតផលខ្លះ អ្នកចាំបាច់ត្រូវធ្វើឲ្យគេឃើញថា ទិញហើយចំណេញអ្វីខ្លះ?

ឧទាហរណ៍ថា ៖ ខ្ញុំលក់ឆ្នាំងសាក Super-Fast Charger 140W ។ នេះជាអ្វីដែលខ្ញុំត្រូវនិយាយនៅក្នុងវីដេអូ និងសរសេរលើ Caption ឬ Description។

១/ Headline/Hook: ឆ្នាំងសាក Super-Fast Charger 140W មានមួយនេះ ដូចមានឆ្នាំងសាក ៣ ផ្សេងគ្នា ។


២/ Details: ឆ្នាំងសាក Super-Fast Charger 140W (Feature) សាកថ្មលឿនជាងឆ្នាំងសាកធម្មតា ២ ដង (Benefit) ជាពិសេសមានរន្ធសាក ៣ (Features) អាចសាកបាន ៣ Device ក្នុងពេលតែមួយ (Benefit) មានវាមួយស្រាលខ្លួន ចង់សាកថ្ម Laptop ក៏បាន សាកថ្មស្មាតហ្វូន Android ក៏បាន iPhone ក៏បាន ។ ឆ្នាំងសាកនេះបំពាក់បច្ចេកវិទ្យា GaN (Features) ដែលធ្វើឲ្យទូរស័ព្ទត្រជាក់ពេលសាកថ្ម ធ្វើឲ្យថ្មទូរស័ព្ទអ្នកប្រើបានមិនងាយខូច (Benefit) ។ ជាពិសេសសម្រាប់អ្នកប្រើ MacBook ដឹងតែចំណេញ ព្រោះថា កម្លាំងសាករបស់វាធំជាង ហើយតម្លៃធូរជាង ឆ្នាំងសាកផ្លែប៉ោម ២ ដង ។

ឃើញទេ ចំណុចនេះតិចតួច ហើយសាមញ្ញខ្លាំងណាស់ មិនបាច់ឲ្យម្ចាស់អាជីវកម្មចំណាយពេលរាប់ឆ្នាំដើម្បីរៀនទេ គ្រាន់តែកែប៉ារ៉ូនិយាយបន្តិច គួបផ្សំការលើកដាក់សម្លេងគួរឲ្យចង់ស្តាប់ទៀត មាតិកាផ្សាយពាណិជ្ជកម្មរបស់អ្នកមើលទៅ ដូចមាតិកាដែល Content Creator ល្បីៗគេ Review ផលិតផលឲ្យមនុស្សចង់មើលអញ្ចឹង (ពាណិជ្ជកម្ម តែមិនដូចពាណិជ្ជកម្ម) ។

ក្នុងនោះដែរនៅពេលអ្នកធ្វើវីដេអូអ្នកក៏អាចបង្ហាញរបៀបប្រើជាក់ស្តែងផងដែរ ចំណែកឯបច្ចេកទេសថតវីដេអូ មិនខ្វល់ថា ថតតាមទូរស័ព្ទ ថតតាមកាមេរ៉ា មួយណាក៏បាន អ្វីដែលសំខាន់ គឺ Copywriting របស់អ្នកទាក់ទាញឬអត់?

“លក់ផលចំណេញ” គ្រាន់តែជាយុទ្ធសាស្ត្រតូចមួយក្នុងចំណោមយុទ្ធសាស្ត្រលក់ ដែលយើងគួរយកវាមកបញ្ចូលជាមួយ Copywriting អញ្ចឹងចំពោះម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមលើយុទ្ធសាស្ត្រ Copywriting + Content Marketing រួមជាមួយបច្ចេកទេសប៊ូសលើ Facebook + TikTok អាចចូលរៀនបន្ថែមក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” Phase II Update ដែលមានមេរៀន Update បន្ថែមនាខែ ៦ ខាងមុខនេះ ។

ត្បិតថាមេរៀនរបស់យើងបានកែទម្រង់បន្ថែម តែយើងនៅតែមានតម្លៃពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលចូលរៀនវគ្គថ្មី ជាពិសេសមាន​ Update ឥតគិតថ្លៃសម្រាប់សមាជិកចាស់ដែលចូលរៀននៅក្នុង 2+2 Course Phase I ក្នុងឆ្នាំ ២០២៥ ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

ចុះឈ្មោះឥឡូវនេះ $82 ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...