ចំណេះដឹងទីផ្សារអនឡាញ

Boost ស៊ីថោក $0.10-$0.20/Message គេធ្វើម៉េច? ចុះហេតុអ្វីខ្ញុំ Boost ស៊ីថ្លៃ?

Less than a minute to read

ឃើញគេអួតរឿង Boost ស៊ីថោក 1 Message តម្លៃត្រឹមតែ​ ១០ សេន ២០ សេន តើគេធ្វើម៉េចទើបបាន Boost ស៊ីថោកអញ្ចឹង ។

អត្ថបទនេះ យើងនឹងនិយាយពីគ្នាពីរបៀបដែល Facebook Ads គណនាទៅលើ Cost Per Result (CPR) ថាតើគណនាយ៉ាងម៉េច?

ការពិតទៅ CPR គ្រាន់តែជាផលចែកប៉ុណ្ណោះ វាមិនមែនជាកត្តាវាយតម្លៃលើលទ្ធផលនៃការផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុកទេ ។

ដើម្បី Boost ស៊ីថោក មិនពិបាកទេ ៖

១/ អ្នកគ្រាន់តែប្រើមុខងារ Advantage+ Audience ដោយមិនបាច់កំណត់អតិថិជនគោលដៅអ្វីទាំងអស់ ពោលគឺទុកឲ្យ AI របស់ហ្វេសប៊ុកទៅបង្ហាញពាណិជ្ជកម្មទៅអ្នកណាដែលវាគិតថាសមនឹងឃើញពាណិជ្ជកម្មយើង ។

២/ ចង់បានថោក អ្នកត្រូវ Boost លក់របស់ថោក ដូចជាខោអាវជជុះ អីវ៉ាន់ឡៃឡុង របស់កំប៉ិកកំប៉ុកមកពីចិន (អីវ៉ាន់ Taobao) ធ្វើប្រូម៉ូសិនលក់ថែម ឬចុះថ្លៃ​ ៧០% ឬ Boost រើសបុគ្គលិកជាដើម ។

អញ្ចឹងនៅពេលដែលអ្នកឃើញគេ Boost ស៊ីថោក រឿងដំបូងបំផុតគឺមើលផលិតផលដែលគេ Boost ។ 

“Boost ស៊ីថោក មកពីមានអ្នកចុចឆាតច្រើន ដែលជាហេតុធ្វើឲ្យ CPR ទាប មិនមែន CPR ទាបទើបមានអ្នកឆាតច្រើនទេ”

នេះជារបៀបដែល Facebook Ads គណនា (លើ Boost Message) ៖

តម្លៃពាណិជ្ជកម្ម = ចំនួនអ្នកចុចឆាតសរុប / ទឹកប្រាក់ដែលបានចំណាយ

CPR = Budget / Conversion

ឧទាហរណ៍ថា អ្នក Boost លក់អាវជជុះក្បាលគីប ១០ អាវ ៥០០០០៛ ។

ចំណាយលើ Boost Message ១ ថ្ងៃ $10 ។

ពាណិជ្ជកម្មនេះ មានអ្នកចុចឆាតសួរប្រមាណ ៥០ នាក់ក្នុង ១ ថ្ងៃ (ឆាតសួរ តែមិនមែនអ្នកឆាតទិញទាំងអស់ទេ) ។

CPR = $10 / 50 Message = $0.20/Message

ចុះបើសិនលក់អីវ៉ាន់ថោកៗមកពីចិន ដូចជាដង្កៀបគៀបសក់ ១ កញ្ចក់ ៥០០០៛ ច្បាស់ណាស់ អ្នកចាប់អារម្មណ៍កាន់តែច្រើន ។

ឧទាហរណ៍ថា ចាយ $10 ដដែល តែមានអ្នកឆាតដល់ទៅ ១០០ នាក់ឯណោះ ។

CPR = $10 / 100 Message = $0.10/Message

ផ្ទុយមកវិញ ប្រសិនបើអ្នក Boost លក់របស់ថ្លៃ ដូចជាលក់ខុនដូរតម្លៃ​ ៥ ម៉ឺនដុល្លារ នោះ CPR នឹងផ្លាស់ប្តូរតាមនោះ ដោយសារអត់សូវមានអ្នកឆាត ។

ចាយ ១ ថ្ងៃ $10 ដូចគ្នា តែអ្នកចាប់អារម្មណ៍ឆាតសួរខុនដូចមិនច្រើនដូចអ្នកឆាតចង់ទិញដង្កៀបគៀបសក់ទេ អាចថា ១ ថ្ងៃមានអ្នកឆាត ៥ នាក់ជាមធ្យម (គួបផ្សំសេដ្ឋកិច្ចតឹងបែបនេះផង វាកាន់តែខ្សត់អ្នកចាប់អារម្មណ៍ខុនដូ) ។

=> CPR = $10 / 5 Message = $2/Message

ដូចច្នោះ ទាក់ទងនឹងការចាយលុយ Boost មិនអាចយកផលិតផលថ្លៃ ទៅអនុវត្តន៍តាមក្បូនលក់ផលិតផលថោកទេ ។

ទាក់ទងនឹង Boost លក់ផលិតផលថ្លៃ ម្ចាស់អាជីវកម្មត្រូវគិតលើរឿង យុទ្ធសាស្ត្រធ្វើទីផ្សារ ការផលិតមាតិកា ឲ្យបានច្រើនជាង រឿងចាយលុយ Boost ។

ក្នុងសម័យកាល Attention Economy នេះ គេនិយាយថា “Content is King” ។

ជាទូទៅដើម្បីលក់ផលិតផលថ្លៃ ម្ចាស់អាជីវកម្មត្រូវការឆ្លង ៣ ដំណាក់កាលនៅលើ Social Media Marketing មុននឹងឈានដល់ការ Boost លក់ ។

៣ ដំណាក់កាលនោះ យើងនឹងជជែកគ្នានៅអត្ថបទក្រោយមួយទៀត ។

ក្នុងនោះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមលើ ៤ ជំនាញធំៗដូចជា ៖

  • យុទ្ធសាស្ត្រផលិតមាតិកាធ្វើទីផ្សារ និងកសាងប្រេនឌីង
  • តិចនិកសរសេរអត្ថបជម្រុញការលក់ Copywriting
  • បច្ចេកទេស Boost Facebook
  • បច្ចេកទេស Boost TikTok

ម្ចាស់អាជីវកម្មអាចចូលរៀនក្នុងវគ្គសិក្សា 2+2 បាន ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...