ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

Less than a minute to read

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost ឬមកពីបញ្ហាយុទ្ធសាស្ត្រធ្វើទីផ្សារ?

ទាក់ទងនឹងបញ្ហា Boost នាពេលបច្ចុប្បន្ននេះ មិនសូវស្មុគស្មាញប៉ុន្មានទេ អញ្ចឹងនៅក្នុងអត្ថបទនេះ យើងនិយាយគ្នាពីបញ្ហាមួយទាក់ទងនឹងស្ពានតភ្ជាប់ការលក់ ។

នេះជាស្ពាន ៥ កំណាត់ ក្នុងការផលិតមាតិកា (Content Marketing) ដើម្បីទាញអ្នកទស្សនាពី មើលក្បាលវីដេអូរហូតដល់ ចង់ទិញនៅចុងវីដេអូ ។ 

ប្រសិនបើមាតិកាអ្នកល្អ​ វីដេអូមានអ្នកមើលច្រើន តែអត់មានអ្នកទិញ មានន័យថា មាតិការបស់អ្នកនៅខ្វះស្ពាន C2C (Content-to-Commerce) ។

Checklist ៥ ចំណុចសំខាន់នៅក្នុងមាតិកា ៖

uncheckedHeadline ៖ ចំណងជើង ១ បន្ទាត់ដំបូងដែលចាក់ចំចំណុចរសើបរបស់អតិថិជនគោលដៅឬទាញចំណាប់អារម្មណ៍

uncheckedHook ៖ ក្បាលវីដេអូ ៣ វីនាទីដំបូងដែលទាញចំណាប់អារម្មណ៍ឲ្យគេមើលវីដេអូបន្ត

uncheckedValue ៖ ប្រសិនបើអ្នកលក់ផលិតដោះស្រាយបញ្ហា ត្រូវប្រាប់ពីបញ្ហា-ដំណោះស្រាយ ។ ប្រសិនបើអ្នកលក់ផលិតទូទៅ ត្រូវនិយាយពី មុខងារ-អត្ថប្រយោជន៍

uncheckedOffer​ ៖ ការផ្តល់ជូន ដែលធ្វើឲ្យអតិថិជនគោលដៅមើលឃើញថា មានតម្លៃលើសលុយដែលពួកគាត់ចំណាយ

uncheckedCTA​ ៖ ទាញអតិថិជនគោលដៅឲ្យសម្រេចចិត្តភ្លាមៗ

ម្ចាស់អាជីវកម្មភាគច្រើន យល់ដឹងច្រើនពី ៣ ចំណុចខាងលើ តែមិនបានចាប់អារម្មណ៍ជាមួយ ២ ចំណុចខាងក្រោម ដែលស្ពានភ្ជាប់ទៅរកការលក់នោះទេ ។

“Offer” គឺជាចំណុចស៊ីលុយធំ ដែលធ្វើឲ្យអតិថិជនគោលដៅចាប់អារម្មណ៍ជាមួយផលិតផលឬសេវាកម្ម ។ ជាទូទៅម្ចាស់អាជីវកម្មជាច្រើនយល់ច្រលំ Offer ជាមួយនឹងប្រូម៉ូសិន ។

Offer គឺជាយុទ្ធសាស្ត្រមួយនៅក្នុង Copywriting ឬនៅក្នុង Script ដើម្បីថតវីដេអូ ដែលសម្តៅដល់ការផ្តល់ជូនណាមួយ ដែលធ្វើឲ្យអតិថិជនមើលឃើញគុណតម្លៃច្រើនជាងលុយដែលគាត់ចំណាយ ។

ឧទាហរណ៍ថា Admin លក់ផ្លែឈើកន្ត្រក់ នោះ Offer នឹងមានទម្រង់បែបនេះ ៖ “ប្រសិនបើអ្នកទាំងអស់គ្នា ចង់បានផ្លែឈើដែលរៀបហើយស្អាត យកជូនមាតិបិតា ចាស់ទុំនារដូវចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ផ្លែឈើមួយកន្ត្រកនេះ មានដល់ទៅ ១០ មុខ រៀបចំខ្ខប់ស្អាត ដេគ័រជាមួយស្លឹកត្នោតខ្មែរ​ តម្លៃធូរជាងទិញផ្លែឈើ ១០ មុខមករៀបខ្លួនឯង​ ទិញ ១ បាន ១០ អត់បាច់ហត់ អត់បាច់ពិបាករៀប គ្រាន់តែកុម្ម៉ង់ឥឡូវ ផ្លែឈើ ១ កន្ត្រក់យ៉ាងស្រស់ស្អាតនឹងហោះទៅដល់មុខផ្ទះភ្លាម” ។

សាកស្រមៃមើលថា បើសិនវីដេអូលក់ផ្លូវឈើមួយកន្ត្រក់ តែអ្នកលក់និយាយ ២-៣ ម៉ាត់ ប្រាប់ថា ហាងយើងមានលក់ផ្លូវឈើកន្ត្រក់ តម្លៃប៉ុណ្ណេះ ចង់បានឆាតចូលផេក… ស្តាប់មើលទៅ មាតិកានោះ ដូចខ្វះអ្វីម្យ៉ាង ដែលធ្វើឲ្យអតិថិជនមើលឃើញពីគុណតម្លៃ​ ហើយចង់ចាយលុយទិញឥឡូវ ។

ចំណែកឯចំណុចខ្វះខាតមួយទៀត នៅក្នុងមាតិកាសម្រាប់ Boost Post គឺខ្វះយុទ្ធសាស្ត្រ Call To Action ដែលនិយាយទាក់ទាញមនុស្សឲ្យចង់ធ្វើសកម្មឥឡូវ ដូចជាចុចឆាត ឬសួរនាំពីផលិតផល ឬកុម្ម៉ង់ទិញភ្លាមៗ ។

Call to Action មិនមែនគ្រាន់តែនិយាយថា ៖ “បើចង់បានឆាតចូលផេក” ប៉ុណ្ណឹងទេ តែវាត្រូវគន្លឹះខ្លះៗជួយឆ្កឹះមនុស្សឲ្យចង់ធ្វើសកម្មភាព ។

ជាចុងក្រោយ Admin ចង់ណែនាំឲ្យម្ចាស់អាជីវកម្មគិតលើរឿងយុទ្ធសាស្រ្តធ្វើទីផ្សារអនឡាញ និងតិចនិកលក់ឲ្យបានច្រើនជាង គិតតែក្បាច់ Boost ព្រោះថា Boost ត្រូវហើយ តែមាតិកាធ្វើអត់ត្រូវ យុទ្ធសាស្ត្រលក់ខ្វះខាត គឺស្មើនឹង Boost ចិញ្ចឹមហ្វេសប៊ុក ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...