ចំណេះដឹងទីផ្សារអនឡាញ

បើថៃនៅតែបន្តធ្វើសង្ក្រាមឈ្លានពានកម្ពុជា! អាជីវកម្មគួរធ្វើម៉េចដើម្បីមានដង្ហើមលើអនឡាញ?

Less than a minute to read

បើថៃនៅតែបន្តធ្វើសង្ក្រាមឈ្លានពានកម្ពុជា ច្បាស់ណាស់ អាជីវកម្មដែលពឹងផ្អែកលើអនឡាញនឹងត្រូវជួបបញ្ហា ដោយសារព័ត៌មានពីបញ្ហាថៃឈ្លានពានខ្មែរនឹងលោតឡើងពេញ News Feed ខណៈដែលការចាយលុយ Boost Post ក៏មិនសូវមានប្រសិទ្ធភាពដែរ ដោយសារអ្នកប្រើបណ្តាញសង្គមផ្តោតអារម្មណ៍លើបញ្ហាសង្ក្រាមច្រើនជាងអ្វីផ្សេងៗ ។

“រឿងជាតិត្រូវជួយ រឿងសេដ្ឋកិច្ចក៏ត្រូវគិត” 

អ្វីដែលម្ចាស់អាជីវកម្មអាចធ្វើបានពេលនេះ គឺ 50/50 ដៃម្ខាងជួយជាតិ ដៃម្ខាងជួយអាជីវកម្ម ។

ចូលស្ទឹងតាមបត់!

សុភាសិតខ្មែរ

គ្រប់បណ្តាញសង្គមទាំងអស់ ជាធម្មតា គេតែងតែរុញមាតិកាទៅតាមនិន្នាការឬតាមចំណាប់អារម្មណ៍ដែលមនុស្សចាប់អារម្មណ៍ អញ្ចឹងហើយការដែលខំផុសលក់សុទ្ធសាធនៅពេលនេះច្បាស់ជាពិបាកបន្តិចសម្រាប់អាជីវកម្មដែលមានទំនិញច្រើនមុខ ដោយហេតុថា ផុសផង ប៊ូសផង ក៏ពិបាកដែរ ដោយសារមនុស្សអត់ចាប់អារម្មណ៍ ឃើញពាណិជ្ចកម្មគឺអូសចោលតែម្តង ។

50% > ម្ចាស់អាជីវកម្មគួរតែផលិតមាតិកានិយាយពីរឿង ២ ប្រភេទ ៖

  • មាតិកាដែលពាក់ព័ន្ធនឹងស្ថានភាពជាក់ស្តែងពីបញ្ហាសង្រ្កាម, ចែករំលែកព័ត៌មានពិត, និយាយលើកទឹកចិត្តវិរៈកងទ័ពខ្មែរ, និងមាតិកាណាដែលជួយដល់ប្រទេសជាតិ ដូចជាធ្វើព័ត៌មានជាភាសាអង់គ្លេស (ប្រសិនបើអាច) ដើម្បីបង្កើនសម្លេងកម្ពុជាលើឆាកអន្តរជាតិ
  • មាតិកាបែបផ្តល់គុណតម្លៃដល់អ្នកមើល (Add Value) ដែលជួយនិយាយពី រឿងមានប្រយោជន៍ ចំណេះដឹងទូទៅ បញ្ហានិងដំណោះស្រាយផ្សេងៗ ជាជាងលក់សុទ្ធសាធ ដើម្បីទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ និងបង្កើត Loyal Fan ឲ្យតាមដានយើង

????Pro Tips: លក់ផលិតឬសេវាកម្មក្នុងវិស័យណា គួរផលិតផលមាតិកាដែលផ្តល់គុណតម្លៃដល់អ្នកមើល ក្នុងវិស័យនោះ ។

ឧទាហរណ៍ ៖​ លក់ទូរស័ព្ទ គួរផលិតមាតិកាបែបប្រៀបធៀបម៉ូឌែលទូរស័ព្ទ ឬ Review ។ លក់ Cosmetic គួរធ្វើមាតិកាពីរបៀប Make Up ។ លក់សម្លៀកបំពាក់ គួរធ្វើមាតិកាពីការរៀបចំខ្លួនឲ្យទាក់ទាញ ។

50% > ម្ចាស់អាជីវកម្មអាចធ្វើមាតិកាទាក់ទងនឹងការធ្វើទីផ្សារ ប្រូម៉ូសិន ផ្សាយលក់ផលិតផលឬសេវាកម្ម ។

????Pro Tips: ចំពោះការផលិតមាតិកាដើម្បីធ្វើទីផ្សារឬលក់នាពេលបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មគួរបន្ថយលុយ Boost Sale បន្តិច មក Boost Engagement ឲ្យបានច្រើន ដើម្បីជួយរុញពាណិជ្ជកម្មនៅលើ New Feeds របស់ហ្វេសប៊ុក ព្រោះថា ពេលនេះអូសហ្វេសប៊ុកមកគឺឃើញព័ត៌មានសង្ក្រាមច្រើនជាង ។

“Content is KING”

ចំពោះបច្ចេកទេសប៊ូស នាពេលបច្ចុប្បន្ននេះ មិនស្មុគស្មាញលើបច្ចេកទេសដូចមុនទេ តែម្ចាស់អាជីវកម្មត្រូវផ្តោតលើការផលិតមាតិកា និងរៀបយុទ្ធសាស្ត្រធ្វើតេស្តមាតិកានៅលើ Facebook Ads ឬ TikTok Ads ព្រោះថាសម័យកាលណាក៏ដោយ ឲ្យតែមានមាតិកាទាក់ទាញ មានន័យថាការធ្វើទីផ្សារគឺជោគជ័យ ៥០% រួចជាស្រេច ។

ក្នុងនោះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលរងចាំវគ្គសិក្សាថ្មី ២០២៦ ចំពោះជំនាញទាក់ទងនឹងយុទ្ធសាស្ត្រ Content Marketing, Personal Branding រួមជាមួយបច្ចេកទេស Boost នឹងចេញនៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពី Admin មានពេលដកឃ្លាពីការងារជួយប្រទេសជាតិ ។

ចង់ដឹងតម្រុយខ្លះពីវគ្គសិក្សា ២០២៦?

ទាក់ទងមក Admin តាម Telegram បាន


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...

ចំណេះដឹងទីផ្សារអនឡាញ, អត្ថបទទូទៅ

Facebook បិទ ២០ លានអាខោន! ២ ចំណុចនេះដែលអ្នកធ្វើទីផ្សារអនឡាញរងផលប៉ះពាល់ខ្លាំង

កាលពីខែ មិនា ២០២៦ មុននេះ Facebook ទើបតែបញ្ចេញរបាយការណ៍ខ្នាតធំលើការបិទអាខោនប្រមាណ ២០ លានអាខោនកាលពីចុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ ក្រោមហេតុផលទប់ស្កាត់អាខោនក្លែងក្លាយ...