ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

Less than a minute to read

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។

អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។

នេះជា ៣ ក្បាច់ក្នុងការផលិតវីដេអូយកទៅ Boost លក់ទាក់ទាញចំណាប់អារម្មណ៍ ដែលចេញពីបទពិសោធន៍ដែល Admin បានធ្វើក្នុងវិស័យនេះ ៨ ឆ្នាំ ក្នុងចំណោមប្រភេទអាជីវកម្មផ្សេងៗគ្នា ។

ក្បាច់ទី ១ ៖ គោលការណ៍ ៣ វិនាទី

សម័យកាល Attention Economy នេះ មនុស្សមានពេលតិចតួចបំផុតក្នុងការចំណាយមើលវីដេអូរបស់យើង ព្រោះគេមានមាតិការពាន់រាប់ម៉ឺនមាតិកាទៀតដែលត្រូវមើលក្នុង News Feed Facebook & TikTok ។

គោលការណ៍មាសមិនដែលផ្លាស់ប្តូរក្នុង Copywriting ដើម្បីទាញអារម្មណ៍អតិថិជនគោលដៅគឺ “និយាយចាក់ចំបញ្ហាក្នុងរយៈពេល ៣ វិនាទីដំបូង”

គេនិយាយថា “មនុស្សខ្វាយខ្វល់តែជាមួយបញ្ហាខ្លួនឯងប៉ុណ្ណោះ” ។ បញ្ហាគ្រួសារអ្នកណាឈ្នះគ្នា គេគ្រាន់តែចង់តាមដានដើម្បីកម្សាន្តអារម្មណ៍ប៉ុណ្ណោះ តែបើបញ្ហាហ្នឹងប៉ះចំជាមួយគេដែរ​ច្បាស់ណាស់ ម្នាក់នោះនឹងតាមមើលវីដេអូដល់ចប់​ ។

ប្រសិនបើអ្នកលក់សាប៊ូកក់សក់ កុំនិយាយមុខងារម្តង ១០ មុខរបស់សាប៊ូកក់សក់ ។ លើកយកតែមួយចំណុចរសើបបំផុតមកនិយាយឲ្យចំបញ្ហារបស់អតិថិជនគោលដៅក្នុងរយៈពេល ៣ វិនាទីដំបូង ។

តែឈប់សិន…

ចុះបើផលិតផលខ្លះ គ្មានដោះស្រាយបញ្ហាអ្វីផង គិតយ៉ាងម៉េច?

មនុស្សកំពុងមានបញ្ហា មានន័យថាគេ “ទិញតម្រូវការ”

តែមនុស្សអត់មានបញ្ហា មានន័យថាគេ “ទិញចំណង់” 

ស្បែកជើងស្រស់ស្អាតមួយគូកំពុង Trending លើហ្វេសប៊ុក និងតីកតុក វាដោះស្រាយបញ្ហា ១% ប៉ុណ្ណោះ (ពាក់ទ្រាប់ជើង) តែវាធ្វើឲ្យមនុស្សមានចំណង់ ៩៩% ។

អញ្ចឹង ៣ វិនាទីដំបូងនេះ គួរតែបង្ហាញ Visual ធ្វើម៉េចឲ្យមនុស្សស្រម៉ៃឃើញថា ប្រើរបស់នេះហើយគឺ ឡូយ ហាយសូ ទំនង អារម្មណ៍ពិសេស តាមទាន់គេ ថ្លៃថ្នូរ លើមុខមាត់ សប្បាយចិត្ត ក្តីសុខ …

ក្បាច់ទី ២ ៖ អេះឲ្យចំចំណុចរមាស់

មុននេះយើងនិយាយពីចំណុចរសើប ចំណុចរមាស់ អញ្ចឹងនៅក្នុងវីដេអូ គឺយើងត្រូវអេះឲ្យចំកន្លែងរមាស់របស់អតិថិជនគោលដៅ ។

ពេលខ្លះអ្នកមិនចាំបាច់ពូកែជំនាញ Copywriting (សរសេរអត្ថបជម្រុញការលក់) ក្បាច់ក្បូរដូច Admin ទេ គ្រាន់តែអ្នកចេះបង្ហាញដំណោះស្រាយក្នុងវីដេអូឲ្យចំចំណុចរមាស់របស់គេ ក៏មានអតិថិជនគោលដៅរត់មករកអ្នកដែរ​។

អ្នកគ្រាន់តែធ្វើវីដេអូ និយាយថា “អ្នកកើតអង្គែររមាស់ហុយចុកពេញក្បាលដូចផ្លូវនៅក្រុងបាត់ដំបង សាប៊ូមួយនេះមានសារធាតុពិសេសមួយដែលជួយព្យាបាលស្បែកក្បាលអ្នកបាន ដោយមិនបាច់កក់សក់រាល់ថ្ងៃ” ។

នេះជារូបមន្ត Copywriting នៅក្នុងវគ្គសិក្សា ២០២៦ របស់យើង ដែលមិនចេះផ្លាស់ប្តូរ យកទៅប្រើ ១០ ឆ្នាំទៀតក៏បានដែរ PSP

Problem – Solution – Proof

បញ្ហា – ដំណោះស្រាយ – អំណះអំណាង

ក្បាច់ទី ៣ ៖ ថែមល្បោយឲ្យអតិថិជនចង់ទិញ

“OFFER” ជាយុទ្ធសាស្ត្រចាស់ តែត្រូវបានបង្កើតថ្មីបន្ថែមល្បោយឲ្យទៅ Copywriting កាន់តែមានជាតិ ធ្វើឲ្យអ្នកទិញកាន់តែចាប់អារម្មណ៍វីដេអូលក់របស់អ្នក ។

ប្រសិនបើអ្នកចេះប្រើរូបមន្ត OFFER ថ្មី ៤ ចំណុចនេះ មានន័យថា វីដេអូរបស់អ្នកយកទៅ Boost មានអត្រាជោគជ័យលើការលក់ច្រើន ។

គោលដៅរយៈពេលវែង + លទ្ធផលរយៈពេលខ្លី

ចំណាយពេលតិច + ប្រើកម្លាំងតិច

រូបមន្តដើមពី OFFER នេះ Admin ក៏រៀនពីគ្រូធំនៅអាមេរិកដែរ គឺ Alex Hormozi គ្រាន់តែ Admin យកមកសម្រួលឲ្យងាយស្រួលប្រើតម្រូវតាមបរិបថទីផ្សារស្រុកខ្មែរ​​ ។

យុទ្ធសាស្ត្រតូចៗទាំងអស់នេះជាគ្រោងឆ្អឹងនៅក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” 2026 Edition ដែលពេលនេះបានសម្ភោធជាផ្លូវការហើយ ។

ម្ចាស់អាជីវកម្មអាចសិក្សា ៤ ជំនាញក្នុងវគ្គសិក្សា Master Course របស់យើង រួមមាន ៖ Content Marketing + Copywriting + Personal Branding + Boosting (Facebook & Tikok) ។  

វគ្គសិក្សា 2+2 “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...