អត្ថបទទូទៅ

Telegram បើកឲ្យរកចំណូលហើយ តែអត់បានលុយ…

Less than a minute to read

កាលពីចុងខែកុម្ភៈ នាយកប្រតិបត្តិនិងស្ថាបនិក Telegram លោក Pavel Durov បានប្រកាសក្នុង Channel Telegram របស់លោកថា នឹងបើកឲ្យ Channel Telegram អាចរកលុយបាន តាមរយៈកាលចែកចំណូល 50/50 ។

នៅពេលនេះ ក៏មានព័ត៌មានមកថា Telegram បានបើកឲ្យ Channel ដែលមានអ្នក Subscribe លើស ១០០០ នាក់ ចាប់ផ្តើមរកចំណូលជាផ្លូវការ ដោយ Telegram នឹងបង្ហាញផ្ទាំងពាណិជ្ជកម្មទៅក្នុង Channel Telegram ទាំងនោះ ក៏ដូចជាចែកចំណូល 50% ឲ្យទៅម្ចាស់ Channel ដែលចំណូលនេះបានមកពីការផ្សាយពាណិជ្ជកម្ម ដូចទៅនឹង Facebook និង YouTube ដែរ ។

ក៏ប៉ុន្តែការទូទាត់ចំណូលរបស់ Telegram មិនមានជាទឹកប្រាក់ផ្ញើចូលធនាគារដូច Facebook & YouTube ទេ ជំនួសវិញដោយការទូទាតជាកាក់អេឡិចត្រូនិក TON Coin ។ អញ្ចឹងប្រសិនបើសិនជាចង់បានលុយចាយ យើងត្រូវលក់ TON Coin យកលុយ ឬក៏អាចប្រើ TON Coin ដើម្បីប្រូម៉ូតឬប៊ូសឲ្យមានអ្នកចូល Channel យើងកាន់តែច្រើន ។

បន្ទាប់ពីមានសេចក្តីប្រកាសនេះ តម្លៃរបស់កាក TON Coin មានសន្ទុះកើនឡើងដល់ទៅ ៤០% ឯណោះ អញ្ចឹងចំពោះការរកចំណូលពី Telegram Channel នេះ អាចនិយាយបានថា ចំណូលមិនទៀងទាត់ទេ ចំនួនលុយតិចច្រើន វាអាស្រ័យតាមហាងឆេងរបស់កាកដែរ បើថាហេងប៉ះពេលកាកឡើងថ្លៃ យើងក៏បានច្រើនតាមហ្នឹងដែរ ។

គិតមកដល់ពេលដែល Admin សរសេរអត្ថបទនេះ (ថ្ងៃ ១០ ខែមេសា ២០២៤) តម្លៃកាក TON Coin ឡើងកាន់តែខ្ពស់ $6 ជាង/កាក យោងតាមហាងឆេងលើ Binnance


ចំណាយកាហ្វេប្រេន ១ កែវ ដូរយកមេរៀនជំនាញ Digital Marketing ៧ វគ្

អ្នកទាំងអស់គ្នាអាចចូលរៀនបាននៅក្នុង PATREON របស់ THINK E-MARKETING