ចំណេះដឹងទីផ្សារអនឡាញ

ដំឡើងលុយ Boost កាន់តែច្រើន កាន់តែឡុងចុង! នេះជាហេតុផល និងដំណោះស្រាយសម្រាប់ម្ចាស់អាជីវកម្ម

Less than a minute to read

Facebook Ads & TikTok Ads នាពេលបច្ចុប្បន្ននេះ រកវិធីស៊ីលុយអ្នកតាមច្រកតែមួយ គឺ Bid System ដែលជាមូលហេតុធំធ្វើឲ្យអ្នកប៊ូសផុសភាគច្រើន ផុងខ្លួន ឡុងចុង ចាយលុយកាន់តែច្រើន តម្លៃពាណិជ្ជកម្ម (Cost Per Result) កាន់តែឡើងថ្លៃ ។

ពេលអ្នកប៊ូសអត់សូវដើរ ឬប៊ូសដើរហើយ ចង់ឲ្យវាដើរកាន់តែខ្លាំង ប្រសិនបើអ្នកឆាតសួរ Meta Support គេនឹងប្រាប់អ្នកថា ដំឡើង Ad Budget ដើម្បីឲ្យពាណិជ្ជកម្មដើរខ្លាំង តែការពិត ពួកហ្នឹងឆ្លើយឲ្យតែរួច គ្រប់ KPI ការងាររបស់គេទេ ធាតុពិតវាមិនដូចគេប្រាប់អ្នកទេ ។

ឡើងលុយកាន់តែច្រើន ពាណិជ្ជកម្មកាន់តែឡើងថ្លៃ អ្នកឆាតចូលផេក កាន់តែប៉ះអាខោនអត់ប្រយោជន៍!

Bidding System

ហេតុអ្វី?

៣ ចំណុចដែល Facebook Ads & TikTok Ads ធ្វើការ ៖

  • Bidding: សម្តៅលើទឹកលុយដែលអ្នកហ៊ានចំណាយដើម្បីទទួលបានលទ្ធផលប៊ូស ដូចជាទទួលបាន Engagement ឬ Message ។ អ្នកចាយលុយច្រើន ពាណិជ្ជកម្មគាត់ ចេញកាន់តែច្រើន (តែមិនប្រាកដថាអញ្ចឹងទេ ព្រោះវាពាក់ព័ន្ធនឹងចំណុចទី២)
  • Ad Quality: តើរូបភាពឬមាតិកា រួមជាមួយ Caption ត្រូវចិត្តអ្នកមើលពាណិជ្ជកម្មអត់ ។​ Content ល្អ​ ទាក់ចិត្តអ្នកមើល មានន័យថា Facebook & TikTok ចង់រុញពាណិជ្ជកម្មអ្នកបន្ថែម
  • Action Rate: តើអ្នកមើលឃើញពាណិជ្ជកម្មអ្នក គេចាប់អារម្មណ៍ចង់ចុចលើពាណិជ្ជកម្មអ្នកកម្រិតណា (Like, Share, Comment, Chat)

ហេតុអ្វីឡើងលុយកាន់តែច្រើនកាន់តែអត់ប្រយោជន៍?

  • Ad Fatigue: ដូចបានលើកឡើងពី Bidding System ។ នៅពេលអ្នកឡើងលុយច្រើន នោះ Ad System នឹងព្យាយាម ចំណាយលុយ ដោយបង្ហាញពាណិជ្ជកម្មទៅកាន់តែ Broad Audience ដែលអាចខុសគោលដៅ (ធ្វើម៉េចឲ្យតែវាចំណាយលុយយើងច្រើន) មួយវិញទៀតគឺបង្ហាញទៅមនុស្សដដែលឃើញ ១ ថ្ងៃ ៣-៤ ដង ធ្វើឲ្យគេធុញ លែងចង់ឃើញពាណិជ្ជកម្មអ្នក រហូតដល់ចុច Report Ad ចោល ។
  • Less Relevant: ដោយសារ Ad System រុញពាណិជ្ជកម្មខុសគោលដៅ ដើម្បីបំផ្លាញលុយយើង អញ្ចឹងអ្នកឃើញពាណិជ្ជកម្ម មិនចាប់អារម្មណ៍ជា Content ដែលយើងកំពុងផ្សាយពាណិជ្ជកម្មទេ នាំឲ្យពាណិជ្ជកម្មខុសគោលដៅ អត់សូវមានអ្នកមើល តម្លៃពាណិជ្ជកម្មកាន់តែថ្លៃ ។
  • Bid Competition: ឡើងលុយច្រើន មានន័យថា អ្នកចង់ប្រកួតប្រជែងជាមួយអ្នកប៊ូសផ្សេងទៀត ដើម្បីឲ្យពាណិជ្ជកម្មអ្នកឡើងលើ News Feed ច្រើនជាងគេ នាំឲ្យ AI គិតថា អ្នកជាអ្នកមាន សម្បូរលុយចាយ អញ្ចឹងវាឡើងថ្លៃពាណិជ្ជកម្ម ។

តើអ្វីដែលម្ចាស់អាជីវកម្មគួរធ្វើ?

  • ចាយលុយតិច (តែកុំតិចជ្រុលពេក) ៖ ពេលអ្នកចាយលុយប្រចាំថ្ងៃតិចមានន័យថា ថវិកាមានកំណត់ ដែលធ្វើឲ្យ AI រកអតិថិជនមួយក្តាប់តូចប៉ុណ្ណោះ ត្រូវជាមួយគោលដៅដែលអ្នកចង់បាន ។ Daily Budget សម្រាប់ប៊ូសល្អបំផុតគឺចន្លោះពី $10-$30/ថ្ងៃ (យោងតាមបទពិសោធណ៍របស់ Admin ធ្វើបានផលជាក់ស្តែង)
  • ផ្តោតលើ Content ៖ ពេលអ្នកប៊ូសកុំពឹងតែហ្វេសប៊ុកឬតីកតុកពេក តែត្រូវគិតដូចអ្នកផលិតមាតិកា ថាតើមាតិកាបែបអ្នកដែលគេចង់មើល (Relevant) ។

ប្រសិនបើអ្នកចង់ឡើងលុយប៊ូស ឲ្យពាណិជ្ជកម្មដើរខ្លាំងតើអ្នកត្រូវធ្វើម៉េច?

  • រៀងរាល់ ២-៣ ថ្ងៃ អ្នកអាចឡើងលុយ 10-20% ។ ធ្វើបែបនេះ មិនប៉ះពាល់ដល់ Learning Phase របស់ Facebook & TikTok Ad ទេ ។
  • តែ Admin មានវិធីសាស្ត្រល្អជាងនេះ ៖ Duplicate Campaign ទៅជា Campaign ថ្មី => អ្នកមាន ២ ជម្រើស
    • ប្រើមាតិកាដដែល តែដូរ Audience និង Custom Audience (បិទកុំឲ្យមនុស្សដដែលឃើញ)
    • ប្រើ Audience ដដែល តែប្តូរមាតិកា ដើម្បីកុំឲ្យគេឃើញដដែលៗ

ចាំមើលវីដេអូ បានស្រួលយល់! Admin នឹងចេញនៅពេលក្រោយ…

ក្នុងនោះដែរម្ចាស់អាជីវកម្មដែលចង់សិក្សាលើការអនុវត្តន៍ជាក់ស្តែង ជុំវិញបច្ចេកទេស Boost & Content Marketing យើងក៏មានវគ្គសិក្សា 2+2 “Master Social Media Marketing” ដែលទើប Update មេរៀនដំណាក់កាលទី ២ ថ្មីៗនេះផងដែរ ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

ចុះឈ្មោះឥឡូវនេះ $82 ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...