វីដេអូធ្វើល្អដែរ តែពេលផុស ស្រាប់តែបានត្រឹមតែ ២០០ View ហើយគាំងត្រឹមហ្នឹង នោះមិនមែនមកពីផេករបស់អ្នកត្រូវគេ Block ឬមកពីអ្នកបង្ហោះខុសម៉ោងនោះទេ។
នៅក្នុងប្រព័ន្ធអាលហ្គោរីតឹម (Algorithm) ជំនាន់ថ្មី មិនថានៅលើហ្វេសប៊ុក ឬតីកតុក បញ្ហានេះកើតឡើងដោយសារតែអ្នកមិនទាន់យល់ពីរបៀបដែល AI ធ្វើការតេស្តមាតិការបស់អ្នក។
បើចង់ឱ្យវីដេអូផ្ទុះខ្លាំង និងរត់ចេញពីគុក ២០០ វីយូនេះ នេះជាយុទ្ធសាស្ត្របែបសាច់ការដែលអ្នកត្រូវដឹង។
ជំហានទី ១ ៖ យល់ពី Initial Sample Group (២០០ នាក់ដំបូង)
នៅពេលដែលអ្នកបង្ហោះវីដេអូភ្លាម AI នឹងមិនទាន់រុញទៅកាន់មនុស្សរាប់ម៉ឺននាក់ភ្លាមៗទេ។ វានឹងជ្រើសរើសមនុស្សប្រហែល ២០០ នាក់មកធ្វើជាក្រុមតេស្ត ដែលភាគច្រើនជាអ្នកដែលអត់បាន Follow Page ។ AI ចង់ដឹងថា តើមនុស្ស ២០០ នាក់នោះ ចាប់អារម្មណ៍វីដេអូអ្នកឬអត់?
បើក្រុម ២០០ នាក់ដំបូងនេះមើលមិនទាន់បាន ៣ វិនាទីផងហើយអូសរំលងវីដេអូអ្នក នោះ AI នឹងវាយតម្លៃថា វីដេអូនេះអត់គួរឲ្យចាប់អារម្មណ៍ រួចវានឹងទម្លាក់ Reach ពីវីដេអូអ្នកភ្លាមៗ។
ជំហានទី ២ ៖ ឈប់ធ្វើមាតិកាបែប “ចាប់ហួយ”
កំហុសឆ្គងធំបំផុតដែលធ្វើឱ្យ AI វាយតម្លៃក្រុមតេស្តខុស គឺការធ្វើមាតិកាចម្រុះពេក ដូចលក់ចាប់ហួយអញ្ចឹង គ្មានការបែងចែកច្បាស់លាស់ទេ។
ថ្ងៃនេះធ្វើរឿងបច្ចេកវិទ្យា ស្អែកធ្វើរឿងសុខភាព ម្សិលម្ង៉ៃធ្វើរឿងនយោបាយ ឃើញគេល្បីរឿងកូនក្រមុំក្មេងបានប្តីចាស់ ក៏ជ្រួលធ្វើវីដេអូតាមគេ ។
ការធ្វើបែបនេះធ្វើឱ្យ AI វង្វេង និងមិនដឹងថាត្រូវរុញវីដេអូចុងក្រោយ ទៅឱ្យអ្នកណាឡើយ។ លទ្ធផលគឺ វាចាប់ក្រុមតេស្តខុស មនុស្សមិនចាប់អារម្មណ៍ ហើយវីដេអូក៏ធ្លាក់ View ធ្លាក់ Reach។
អ្នកគួរផ្តោតលើប្រធានបទតែមួយ និងក្រុមអ្នកមើលវីដេអូគោលដៅតែមួយឱ្យបានច្បាស់សិន ដើម្បីឱ្យ AI ចងចាំ ថាមាតិកាអ្នក និងអ្នកមើលគោលដៅ ជាអ្នកណា ស្ថិតក្នុងវិស័យមួយណា ។
ជំហានទី ៣ ៖ បង្កើនចំនួន Comment
បណ្តាញសង្គមទាំងអស់ ចូលចិត្តវីដេអូណាដែលមានការជជែកដេញដោលគ្នាខ្លាំងនៅក្នុង Comment។ វិធីសាស្ត្រមួយដើម្បីបាន Comment ច្រើន គឺអ្នកត្រូវហ៊ាន បញ្ចេញមតិ ដោយឈរលើគំនិតខាងណាមួយ កុំឈរនៅកណ្តាល ព្រោះថា មនុស្សគ្រប់គ្នាមានគំនិតរៀងខ្លួន អញ្ចឹងពួកគេនឹងចេញមកតវ៉ាគ្នាដើម្បីកាពារគំនិតរៀងខ្លួន ។
“ការជជែកគ្នាក្នុង Comment គឺជាសាំងជម្រុញឱ្យ AI បើក Reach ឱ្យវីដេអូកាន់តែផ្ទុះ” ។
ការធ្វើមាតិកាឱ្យត្រូវចិត្ត Alogorith មិនមែនស្ថិតនៅលើការលេងល្បិច ប្រើ Trick ឬការដាក់ Hashtag ច្រើននោះទេ ប៉ុន្តែវាស្ថិតនៅលើការផលិតវីដេអូចំ ចំណុចរសើប នៃក្រុមគោលដៅតែមួយឱ្យបានដដែលៗ។ ធ្វើឱ្យក្រុមតេស្ត ២០០ នាក់ដំបូងស្រឡាញ់មាតិការបស់អ្នក នោះ AI នឹងរុញវីដេអូរបស់អ្នកទៅកាន់មនុស្សរាប់លាននាក់ដោយខ្លួនឯង។
Follow Think E-Marketing ដើម្បីទទួលបាននូវចំណេះដឹង បច្ចេកវិទ្យា និងគន្លឹះទីផ្សារឌីជីថលថ្មីៗផ្សេងទៀតប្រចាំថ្ងៃ ។
ចូល Telegram Channel ដើម្បីទាញយកឯកសារនិង Tips មានប្រយោជន៍
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ