និយាយពី Gen Z គេចង់សម្តៅដល់ក្រុមមនុស្សកើតជំនាន់ ១៩៩០ ជាងដល់ ២០០០ ជាង ឬអាចនិយាយថាចន្លោះឆ្នាំ ១៩៩៧-២០១២ (រាប់បញ្ចូលទាំង Admin Think E-Marketing ដែរ) ដែលមានចារិកលក្ខណៈមួយចំនួនដូចខាងក្រោម ៖
- ស៉ាំជាមួយពិភពឌីជីថល ៖ ក្មេងជំនាន់ Gen Z ហ្នឹងចូលចិត្តប្រើអ៊ីនធឺណេត បណ្តាញសង្គម ស្មាតហ្វូន កុំព្យូទ័រ ប្រើបច្ចេកវិទ្យាដើម្បី ទាក់ទងគ្នា រៀនសូត្រ កម្សាន្ត ទិញផលិតផលជាដើម ជាពិសេសពួកគេតាមទាន់សម័យកាល AI ឬបញ្ហាសប្បនិម្មិត ដើម្បីស្រាវជ្រាវ រៀនសូត្រ (ធ្វើ Assignment បោកគ្រូអីហ្នឹង) ។
- ខ្វាយខ្វល់ពីសង្គមខាងក្រៅច្រើន ៖ ពួកគេ គិតពីបញ្ហាសង្គម បរិស្ថាន សេដ្ឋកិច្ច ព្រឹត្តិការណ៍ជុំវិញពិភពលោកជាដើម (ខណៈដែល Gen Z ខ្លះប្រតិកម្មជាមួយព្រឹត្តិការណ៍សង្គមជ្រុលពេក ដោយមិនបានស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់លាស់) ។
- មានឈាមជ័រជាសហគ្រិន ៖ ខុសពីចាស់ៗជំនាន់មុនដែលគិតតែធ្វើការទាល់តែជ្រុះសក់ ក្មេង Gen Z មានគំនិតថ្មីក្នុងការបង្កើតអាជីវកម្មខ្លួនឯង ធ្វើការឲ្យខ្លួនឯងជាដើម រាប់បញ្ចូលទាំងអ្នកធ្វើការឲ្យគេ តែមានផ្នត់គំនិតជាម្ចាស់អាជីវកម្ម ។
- មើលឃើញអនាគតវែងឆ្ងាយ ៖ ដោយសារពួកគេចេះប្រើអ៊ីនធឺណេតស្ទាត់ជំនាញ ពួកគេទទួលបានព័ត៌មានច្រើន ធ្វើឲ្យក្មេង Gen Z មើលឃើញពីអនាគតវែងឆ្ងាយ (មើលឆ្ងាយពេក រហូតដល់អ្នកខ្លះ អាយុ ៣០ ហើយរកគូមិនទាន់ឃើញ) ។
ស្តាប់មើលទៅធម្មតាៗ តែការពិតមិនធម្មតា! តើអ្នកដឹងទេថា ក្មេង Gen Z ហ្នឹង មិនងាយឲ្យ អ្នករកស៊ី ធ្វើស៊ីបានងាយៗទេ តែបើថាគេជាប់ចិត្តជាមួយប្រេនណាមួយហើយគឺថា ចាយលុយដូចក្រដាសអញ្ចឹង នាំអ្នកភូមិផងមួយជួយទិញទៀតផង ។
មែនអត់ Gen Z គ្នាយើង?
ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ជាអ្នកលក់ដូរ ឬអ្នកធ្វើទីផ្សារ ត្រូវធ្វើម៉េចទើបអាចធ្វើស៊ីកាបូបលុយ Gen Z បាន?
- កុំបន្លំៗយកតែលុយ ៖ ក្មេង Gen Z មិនចេះតែទិញផលិតផល សេវាកម្ម ផ្តេសផ្តាសទេ ទាល់តែប្រេនហ្នឹង មើលទៅទុកចិត្តបាន ច្បាស់លាស់ អត់បន្លែបន្លំយកតែលុយ ។
- ធ្វើអីងាយៗ ៖ Gen Z មិនចូលចិត្តអីរញ៉ៃរញ៉ៃទេ អញ្ចឹងធ្វើឲ្យពួកគេទិញស្រួល ដឹងតែត្រូវចិត្តហ្នឹង ឧទាហរណ៍ ផ្ទាំងពាណិជ្ជកម្មស្រួលមើល វីដេអូខ្លីស្រួលយល់ ស្រួលទាក់ទង(ឆាត/ខល) កន្លែងស្រួលអង្គុយ ទីតាំងស្រួលរក ដឹកជញ្ជូនលឿន កុម្ម៉ង់ឆាប់បាន បង់លុយងាយៗ (ចេកចៀន ២០០០៛ ក៏រក QR Code ដែរ) ។
- បំផុសរូបភាពនិម្មិត (Visual) ៖ ក្មេង Gen Z ដូច Admin អីហ្នឹងគឺថា មុនទិញអីសំខាន់ៗ សុទ្ធតែមើល Review ១ ខែមុន សួរមិត្តភក្តិផង ឆែក Google ផង …. នៅមានរឿងច្រើនទៀត ។ អញ្ចឹងម្ចាស់អាជីវកម្ម ត្រូវប្រើរូបភាព ផ្ទាំងពាណិជ្ជកម្ម វីដេអូ ដែលមានគុណភាពខ្ពស់ មានព័ត៌មានគ្រប់គ្រាន់វៃចំណុចរសើបរបស់ក្មេង Gen Z ដើម្បីបំផុតរូបភាពនិម្មិតឲ្យពួកគេចចាប់អារម្មណ៍ & យល់ពីផលិត សេវាកម្មរបស់អ្នក ។
- ទាញចំណាប់អារម្មណ៍ ៖ Gen Z ជាក្រុមមនុស្សដែលត្រូវការ Engagement ខ្ពស់ និយាយឲ្យស្រួលស្តាប់ ពួកគេត្រូវការស៊ីអារម្មណ៍ មានការឆ្លើយឆ្លង ទាក់ទងជាមួយប្រេនឬអាជីវកម្ម ។ លើក KDMV ជាឧទាហរណ៍ ៖ ផលិតផល Sneaker & Hoodie KDMV វៃយកទីផ្សារ Gen Z: Cool Kids ។ អញ្ចឹងហើយ មាតិការបស់គាត់ គឺផលិតមកសម្រាប់ទាញអារម្មណ៍ Gen Z ដែលជាមាតិកា បែបស្ទាវ (Cool Kids) តែមិនបែកស្លុយ ផលិតបែបកម្សាន្ត សប្បាយៗ មិនផលិតមាតិកាបែបផ្លូវការពេក ដើម្បីឲ្យទាញចំណាប់អារម្មណ៍ និងបង្កើតវេទិកាឲ្យ Gen Z ជជែកគ្នាលេងក្នុង Comment ។
- សហការណ៍ជាមួយ Influencer ៖ ដូចដែលបានលើកឡើងមុនអញ្ចឹង Gen Z ចូលប្រើបណ្តាញសង្គម ហើយត្រូវការស្វែងរកព័ត៌មានណាដែរទុកចិត្តបាន អញ្ចឹងក្មេងៗ Gen Z ជឿ Influencer ជាងជឿ គ្រូទាយទៀត ។
- មានទៅមានមក ៖ ក្មេង Gen Z ចាយលុយហើយ ចង់បានអីមួយមកវិញ ឧទាហរណ៍ ចង់ឃើញរូបខ្លួនឯងក្នុងផេករបស់អ្នក ចង់បានកាដូរ គូប៉ុង រង្វាន់ ចង់ទទួលបានចំណេះដឹង ចង់ឃើញលុយដែលពូកគេចាយ ហូរទៅចែកចាយជួយសង្គមមួយចំណែក ។
ការពិតទៅនៅមានរឿងច្រើនទៀត ពាក់ព័ន្ធនឹង Gen Z ដែលយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារជាមួយក្រុមមនុស្សនេះ ខុសពីការធ្វើទីផ្សារជាមួយមនុស្សចាស់ជំនាន់ Gen X, Gen Y (Millennials) ។
នៅមាន Generation មួយទៀត ដែលពិបាកស៊ីលុយពួកគេ នោះគឺ Gen Alpha ដែលកើតនៅខ្ទង់ឆ្នាំ ២០១០ ជាង ដល់ ២០២០ ជាង ។
ជួបគ្នាក្នុងអត្ថបទក្រោយ …

3 in 1 “MASTER SOCIAL MEDIA MARKETING”
៣ ជំនាញក្នុងវគ្គសិក្សាតែមួយ ៖ ផលិតមាតិកា ប៊ូសផុសលើហ្វេសប៊ុក និង តីកតុក