ចំណេះដឹងទីផ្សារអនឡាញ

គណនាយ៉ាងម៉េច បានដឹងថាចាយលុយប៊ូសផុសហើយចំណេញ?

Less than a minute to read

ចាយលុយប៊ូសផុសលើហ្វេសប៊ុកក៏ដោយ តីកតុកក៏ដោយ កុំវាយតម្លៃលទ្ធផលការផ្សាយពាណិជ្ជកម្មរបស់អ្នកដោយគ្រាន់តែមើលលើ Cost Per Result (តម្លៃមធ្យមលើការប៊ូសផុស) ព្រោះថាប៊ូសស៊ីថ្លៃ មិនប្រាកដថាខាត ប៊ូសស៊ីថោកក៏មិនប្រាកដថាចំណេញដែរ ។

អញ្ចឹង យើងត្រូវគណនាលទ្ធផលពីការប៊ូសផុសយ៉ាងម៉េច បានដឹងថា ចាយលុយផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក និងតីកតុកចំណេញ?

Admin Think eMarketing ចង់ណែនាំវិធីគណនាបែបងាយៗ បែបម្ចាស់អាជីវកម្ម (តែអ្នកទីផ្សារអាជីព គេគណនាបែបផ្សេង លម្អិត ឈឺក្បាលបន្តិច) ។

យើងត្រូវរកឲ្យឃើញពី ROAS ដែលមកពីពាក្យពេញថា Return on Ad Spend ។

ROAS (%) = (Total Revenue / Total Ad Spend) X 100

ROAS = (Total Revenue / Total Ad Spend)

លទ្ធផលពីការផ្សព្វផ្សាយ = (ចំណូលសរុបពីការលក់សរុប / ចំណាយលើការផ្សព្វផ្សាយ) X 100

ឧទាហរណ៍ថា អ្នកចាយលុយប៊ូសអស់ $500 និង ទទួលបានចំណូលពីការលក់មកវិញ $2000

ROAS (%) ​​= (2000 / 500) X100 = 400%

ROAS = (2000 / 500) = 4

*គួរបញ្ជាក់ថា ចំណាយលើការផ្សាព្វផ្សាយ ត្រូវបូកសរុបទាំង ចំណាយប៊ូសយក View + Engagment + Message (ប្រសិនបើអ្នកប៊ូសផុសលើហ្វេសប៊ុក) មិនមែនរាប់តែចំណាយលើ Message មួយមុខទេ ។

នេះជាលទ្ធផលបឋមពីការចំណាយលើប៊ូសផុស ធៀបជាមួយចំណូលពីការលក់ ប្រសិនបើទទួលបានខ្ពស់ មានន័យថា ការចំណាយប៊ូសផុសទទួលបានលទ្ធផលល្អ តែមិនប្រាកដថាអាជីវកម្មអ្នកទទួលផលចំណេញច្រើនទេ កុំទាន់អាលអរ ។

*ចំពោះអាជីវកម្មទូទៅ គេវាយតម្លៃយក ROAS >3 ឬ 300% បញ្ជាក់ថា ការចំណាយលើការផ្សព្វផ្សាយរបស់អ្នកល្អ ចំណាយមានប្រសិទ្ធ រកលុយចំណេញបានមួយចំនួន ។
**ចំពោះអាជីវក្មទូទៅ ដែលទទួលបាន ROAS > 4-7 ឬ 400% – 700% បញ្ជាក់ថា អ្នកចាយលុយផ្សាយពាណិជ្ជកម្មអស់តិច អាចរកលុយចំណេញចូលអាជីវកម្មបានច្រើន ។

ប្រសិនបើអ្នកចង់គណនាលើប្រាក់ចំណេញសុទ្ធ (Net Profit) អ្នកត្រូវដកការចំណាយគ្រប់យ៉ាង ទាំងថ្លៃដើមទំនិញ ថ្លៃវេចខ្ចប់ ថ្លៃដឹកជញ្ជួន ថ្លៃធានារ៉ាប់រ៉ងលើទំនិញ ថ្លៃជួលឃ្លាំងឬទីតាំង ទឹកភ្លើង អីនធឺណេត និងចំណាយផ្សេងៗទៀត ។

Net Profit = Gross Profit – Operation Expenses

ចំណេញសុទ្ធ = ចំណេញដុល – ចំណាយលើប្រតិបត្តការ (រាប់បញ្ចូលទាំងចំណាយលើទីផ្សារ និងការផ្សាយពាណិជ្ជកម្មផងដែរ)

Gross Profit = Total Revenue – Cost of Good Solds

ចំណេញដុល = ចំណូលពីការលក់សរុប – ថ្លៃដើមផលិតផល/សេវាកម្ម (វត្ថុធាតុដើម ថ្លៃផលិត កម្លាំងពលកម្ម …)

នេះ គ្រាន់តែជាវិធីគណនាមូលដ្ឋាន ងាយៗ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចប៉ុណ្ណោះ ប្រសិនបើក្រុមហ៊ុនធំ គេមានវិធីគណនាលម្អិតជាងនេះ (ហើយ Admin ចង់និយាយថា Admin ក៏អត់ចេះដែរ LOL) ។


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...