ចំណេះដឹងទីផ្សារអនឡាញ

គណនាយ៉ាងម៉េច បានដឹងថាចាយលុយប៊ូសផុសហើយចំណេញ?

Less than a minute to read

ចាយលុយប៊ូសផុសលើហ្វេសប៊ុកក៏ដោយ តីកតុកក៏ដោយ កុំវាយតម្លៃលទ្ធផលការផ្សាយពាណិជ្ជកម្មរបស់អ្នកដោយគ្រាន់តែមើលលើ Cost Per Result (តម្លៃមធ្យមលើការប៊ូសផុស) ព្រោះថាប៊ូសស៊ីថ្លៃ មិនប្រាកដថាខាត ប៊ូសស៊ីថោកក៏មិនប្រាកដថាចំណេញដែរ ។

អញ្ចឹង យើងត្រូវគណនាលទ្ធផលពីការប៊ូសផុសយ៉ាងម៉េច បានដឹងថា ចាយលុយផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក និងតីកតុកចំណេញ?

Admin Think eMarketing ចង់ណែនាំវិធីគណនាបែបងាយៗ បែបម្ចាស់អាជីវកម្ម (តែអ្នកទីផ្សារអាជីព គេគណនាបែបផ្សេង លម្អិត ឈឺក្បាលបន្តិច) ។

យើងត្រូវរកឲ្យឃើញពី ROAS ដែលមកពីពាក្យពេញថា Return on Ad Spend ។

ROAS (%) = (Total Revenue / Total Ad Spend) X 100

ROAS = (Total Revenue / Total Ad Spend)

លទ្ធផលពីការផ្សព្វផ្សាយ = (ចំណូលសរុបពីការលក់សរុប / ចំណាយលើការផ្សព្វផ្សាយ) X 100

ឧទាហរណ៍ថា អ្នកចាយលុយប៊ូសអស់ $500 និង ទទួលបានចំណូលពីការលក់មកវិញ $2000

ROAS (%) ​​= (2000 / 500) X100 = 400%

ROAS = (2000 / 500) = 4

*គួរបញ្ជាក់ថា ចំណាយលើការផ្សាព្វផ្សាយ ត្រូវបូកសរុបទាំង ចំណាយប៊ូសយក View + Engagment + Message (ប្រសិនបើអ្នកប៊ូសផុសលើហ្វេសប៊ុក) មិនមែនរាប់តែចំណាយលើ Message មួយមុខទេ ។

នេះជាលទ្ធផលបឋមពីការចំណាយលើប៊ូសផុស ធៀបជាមួយចំណូលពីការលក់ ប្រសិនបើទទួលបានខ្ពស់ មានន័យថា ការចំណាយប៊ូសផុសទទួលបានលទ្ធផលល្អ តែមិនប្រាកដថាអាជីវកម្មអ្នកទទួលផលចំណេញច្រើនទេ កុំទាន់អាលអរ ។

*ចំពោះអាជីវកម្មទូទៅ គេវាយតម្លៃយក ROAS >3 ឬ 300% បញ្ជាក់ថា ការចំណាយលើការផ្សព្វផ្សាយរបស់អ្នកល្អ ចំណាយមានប្រសិទ្ធ រកលុយចំណេញបានមួយចំនួន ។
**ចំពោះអាជីវក្មទូទៅ ដែលទទួលបាន ROAS > 4-7 ឬ 400% – 700% បញ្ជាក់ថា អ្នកចាយលុយផ្សាយពាណិជ្ជកម្មអស់តិច អាចរកលុយចំណេញចូលអាជីវកម្មបានច្រើន ។

ប្រសិនបើអ្នកចង់គណនាលើប្រាក់ចំណេញសុទ្ធ (Net Profit) អ្នកត្រូវដកការចំណាយគ្រប់យ៉ាង ទាំងថ្លៃដើមទំនិញ ថ្លៃវេចខ្ចប់ ថ្លៃដឹកជញ្ជួន ថ្លៃធានារ៉ាប់រ៉ងលើទំនិញ ថ្លៃជួលឃ្លាំងឬទីតាំង ទឹកភ្លើង អីនធឺណេត និងចំណាយផ្សេងៗទៀត ។

Net Profit = Gross Profit – Operation Expenses

ចំណេញសុទ្ធ = ចំណេញដុល – ចំណាយលើប្រតិបត្តការ (រាប់បញ្ចូលទាំងចំណាយលើទីផ្សារ និងការផ្សាយពាណិជ្ជកម្មផងដែរ)

Gross Profit = Total Revenue – Cost of Good Solds

ចំណេញដុល = ចំណូលពីការលក់សរុប – ថ្លៃដើមផលិតផល/សេវាកម្ម (វត្ថុធាតុដើម ថ្លៃផលិត កម្លាំងពលកម្ម …)

នេះ គ្រាន់តែជាវិធីគណនាមូលដ្ឋាន ងាយៗ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចប៉ុណ្ណោះ ប្រសិនបើក្រុមហ៊ុនធំ គេមានវិធីគណនាលម្អិតជាងនេះ (ហើយ Admin ចង់និយាយថា Admin ក៏អត់ចេះដែរ LOL) ។


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ពូ “ចក់” លក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូបាន View តិចៗ តែទាក់ម៉ូយបានរាល់ថ្ងៃ​! តើពូចក់ធ្វើម៉េចខ្លះ?

នេះជាសាច់រឿងរបស់ ពូ “ចក់” អ្នកលក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូផុសម្តងៗ មិនសូវមាន View ច្រើនទេ មិនបាន 10K View ផង...

ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។ អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។ នេះជា ៣...