ចូលរួមអបអរផង! អ្នកប៊ូសផុសនៅលើហ្វេសប៊ុកនិងតីកតុក ភាគច្រើនផ្តោតលើចំណុចសំខាន់ៗបាន ៨០% ជាពិសេសការកំណត់អតិថជនគោលដៅ ។
តែចូលរួមសោកស្តាយផង! នៅខ្វះ ២០% ទៀត ដែលជាចន្លោះប្រហោងធំមួយ ធ្វើឲ្យការខិតខំ ៨០% របៀបអ្នកបានផលតែ ២០% ប៉ុណ្ណោះ ។
នេះជាចន្លោះប្រហោងធំមួយ ដែលអ្នកចាយលុយប៊ូសផុសទាំងអស់គួរតែដឹង ទាំងប៊ូសលើហ្វេសប៊ុកនិងតីកតុក ។
មុននឹងយល់ពី ចំណុចខ្វះខាតនេះ ជាដំបូង ម្ចាស់អាជីវកម្ម ឬអ្នកធ្វើទីផ្សារលើបណ្តាញសង្គម គួរបែងចែកផលិតផលជា ២ បែបផ្សេងគ្នា ។
១. ប្រភេទផលិតផលលក់អនឡាញទូទៅ
នៅស្រុកយើង មានអ្នកផ្សាយផលិតផលឬសេវាកម្មលើបណ្តាញសង្គមច្រើនប្រភេទ តែផលិតផលដែលមិនសូវពិបាកគិតច្រើន លើបច្ចេកទេសប៊ូស គឺជាប្រភេទផលិតផល ដែលមនុស្សទូទៅចាំបាច់ត្រូវប្រើប្រាស់ ឬចាប់អារម្មណ៍ចង់ទិញលេង (ទោះមិនចាំបាច់)។
ឧទាហរណ៍ ៖ ចំណីអាហារ ផ្លែឈើ សម្លៀកបំពាក់ គ្រឿងបរិក្ខាអេឡិចត្រូនិក (Accessories ) គ្រឿងតុបតែងខ្លួន កាដូ វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលមានតម្លៃសមរម្យ មនុស្សមិនត្រូវការគិតច្រើន ។
២. ប្រភេទផលិតផលលក់ទំនុកចិត្ត
អាជីវកម្ម ដែលត្រូវការទំនុកចិត្តខ្ពស់ ភាគច្រើនលក់ផលិតឬសេវាកម្មដែលមានតម្លៃខ្ពស់ របស់ដែលចាំបាច់សម្រាប់ផ្នែកណាមួយ របស់ថ្មីដែលគេមិនទាន់ស្គាល់ជាដើម ជាពិសេសរបស់ដែលទាមទាឲ្យមនុស្សមកមើលផ្ទាល់ បានប៉ះពាល់មុនទិញ ។
ឧទាហរណ៍ ៖ អចនលទ្រព្យ ផលិតផលសុខភាព សេវាកម្មពេទ្យ ផលិតកសិកម្ម គ្រឿងចក្រ រថយន្ត ម៉ូតូ គ្រឿងអេឡិចត្រូនិកធំៗ (មិនរាប់បញ្ចូល Accessories តូចៗ) កុំព្យូទ័រ និងទូរស័ព្ទ រួមជាមួយសេវាកម្មផ្សេងៗ ។
តើអ្វីជាចន្លោះប្រហោងធំដែលអ្នកប៊ូសភាគច្រើនអត់បានចាប់អារម្មណ៍?
- សម្រាប់អ្នកប៊ូស ផលិតផលប្រភេទទី ១ មិនជាបញ្ហាចោទទេ ដោយសារការប៊ូសរកអតិថិជនគោលដៅមិនសូវពិបាកទេ គ្រាន់តែប្រើ Advantage+ Audience (មុខងារ AI ជួយរកម៉ូយឲ្យយើងដោយស្វ័យប្រវត្តិ) រួមជាមួយការកំណត់ Detail Targeting ឲ្យចំអិតិថជនគោលដៅជាស្រេច ។
តែចន្លោះហោងសម្រាប់ពួកគាត់ គឺ មិនផ្តោតលើការផលិតមាតិកា ដោយអាងថាមានលុយច្រើនសម្រាប់ជះ ។ តែការពិតទៅ ការផលិតមាតិកាដែលចាក់ចំចំណុចរមាស់ឬចំណុចរសើប របស់អតិថិជនគោលដៅ នឹងជួយទាញចំណាប់អារម្មណ៍គេបានច្រើន ដែលជាហេតុធ្វើឲ្យការចំណាយលុយផ្សាយពាណិជ្ជកម្មសន្សំសំចៃ យ៉ាងហោចណាស់ក៏ ២ ដងដែរ បើធៀបជាមួយការប៊ូសឲ្យតែរួចពីដៃ ។
- សម្រាប់អ្នកប៊ូសផលិតផលប្រភេទទី ២ មានចន្លោះប្រហោងកាន់តែធំ ដោយសារផលិតដែលលក់ទំនុកចិត្ត ត្រូវការរយៈពេលយូរដើម្បីកសាងទំនុក ទម្រាំតែគេដាច់ចិត្តទិញ ។
ចន្លោះប្រហោងទី ១ នោះគឺ ពួកគាត់ប៊ូសទូទៅដូចគេប៊ូសលក់អនឡាញទូទៅដែរ តែគាត់ភ្លេចថា ផលិតផលឬសេវាកម្មនោះ ត្រូវការឲ្យគេឃើញច្រើនដង ដើម្បីឲ្យគេចំណាំ គេស្គាល់យើង ។
ចន្លោះប្រហោងទី ២ គឺអត់ចេះប្រើមុខងារ Custom Audience & Lookalike Audience ផ្សាយពាណិជ្ជកម្មទៅឲ្យអតិថិជនគោលដៅចាស់បានឃើញ (ដោយហេតុថា ពួកគាត់មិនបានដឹង ណាមួយអ្នកប៊ូសផុសស្រុកយើងភាគច្រើនមិនផ្តោតលើបច្ចេកទេសទេ ត្រឹមតែដាក់លុយប៊ូសធម្មតាប៉ុណ្ណោះ) ។
ហេតុអ្វីចាំបាច់ ប៊ូសឲ្យមនុស្សដដែលបានឃើញ?
ដោយសារផលិតប្រភេទទី ២ នេះ ត្រូវការឆ្លងកាត់ដំណាក់កាលមួយចំនួន ៖
ឃើញ (ចៃដន្យ) – ចាប់អារម្មណ៍ – ស្គាល់/ចំណាំ – សម្រេចចិត្ត – ទិញ ។
អញ្ចឹងដំណាក់ដំបូង អ្នកត្រូវការ ផលិតមាតិកាឲ្យទាក់ទាញ (ដូចជា ចំណេះដឹងទូទៅ, ឬនិយាយពីចំណុចទាញទាញរបស់ផលិតផលក៏បាន) ដាក់ប៊ូសផុសឲ្យគេឃើញច្រើនសិន បន្ទាប់ពីមានគេចាប់អារម្មណ៍ច្រើនហើយ អ្នកត្រូវការប៊ូសឲ្យមនុស្សដដែលៗនោះបានឃើញម្តងទៀត ដោយប្រើមុខងារ Custom Audience & Lookalike Audience ។
អញ្ចឹង អ្នករកស៊ីប៉ះចំផលិតផលទី ២ នេះ រៀងពិបាកបន្តិចហើយ តែយ៉ាងណា គោលការណ៍មាស “មាតិកាជាស្តេចនៅលើបណ្តាញសង្គម” នឹងជួយសន្សំលុយបានច្រើន កាត់បន្ថយការប៊ូសផុស ។
ដូចជាក់ស្តែងទៅ ម្ចាស់អាជីវកម្មខ្លះ គាត់ចេះធ្វើវីដេអូទាក់ទាញ ទោះមិនពាក់ព័ន្ធមុខរបររកស៊ីគាត់ក៏ដោយ ក៏គាត់អាចទាញគេឲ្យទិញផលិតផលគាត់បានដែរ ព្រោះថា យើងមិនទាន់ស្គាល់អាជីវកម្មគាត់មែន តែយើងទុកចិត្តគាត់ ព្រោះយើងបានស្គាល់មុខគាត់រួចហើយ ។
វីដេអូលម្អិតអំពីការប្រើប្រាស់មុខងារ Cutom Audience & Lookalike Audience នឹងមាននៅពេលក្រោយ ។
ចន្លោះប្រហោងធំមួយ ដែលអ្នកប៊ូសផុសភាគច្រើនមើលរំលង