ចំណេះដឹងទីផ្សារអនឡាញ

ធ្វើវីដេអូខ្លីៗច្រើន លក់បានច្រើន! អត្ថប្រយោជន៍ធំ ២ ប្រសិនម្ចាស់អាជីវកម្មចេះធ្វើវីដេអូខ្លីៗ

Less than a minute to read

ចាប់តាំងពីពេលដែល TikTok ចាប់ផ្តើមវាយលុកទីផ្សារ បណ្តាញសង្គមយក្សផ្សេងៗដូចជា Facebook & YouTube សុទ្ធតែសម្រុកទៅរកប្រភេទវីដេអូខ្លីៗ ជាពិសេសប្រភេទវីដេអូ Mobile Friendly ដែលមានទម្រង់បញ្ឈរ (ជាធម្មតា មានខ្នាត 1080 X 1920 PX) ។

ប្រសិនបើម្ចាស់អាជីវកម្ម ឬអ្នកធ្វើទីផ្សារចេះធ្វើវីដេអូខ្លីៗឲ្យបានច្រើន អ្នកទាំងអស់គ្នានឹងទទួលបានអត្ថប្រយោជន៍ធំៗចំនួន ២ ​៖

១- លេចធ្លោក្នុងទីផ្សារអនឡាញ

ចំពោះប្រភេទវីដេអូខ្លីៗ ប្រសិនបើទាក់ទាញចំណាប់អារម្មណ៍ស្រាប់ ១០០% Facebook & TikTok នឹងជួយរុញវីដេអូនោះឡើងលើ News Feed អូតូតែម្តង ដោយមិនបាច់ពិបាកប៊ូសផុស ។

នៅពេលមានមនុស្សឃើញវីដេអូកាន់តែច្រើន គេនឹងស្គាល់វីដេអូអ្នកកាន់តែច្រើន ចំណាំអាខោន TikTok ឬ Facebook Page ជាពិសេស​ស្គាល់អាជីវកម្មរបស់អ្នក ងាយស្រួលប្រូម៉ូតផលិតផល ឬសេវាកម្មនៅពេលក្រោយ ។

២- ការចំណាយលុយប៊ូសតិចជាងមុន X10

ចំពោះតម្លៃស្តង់ដារ លើការប៊ូសយក Engagment លើរូបភាព (Like, Share, Comment) មានតម្លៃជាមធ្យម​ $0.01/Engagement ក៏ប៉ុន្តែសម្រាប់ការប៊ូសផុស Engagement លើវីដេអូវិញ តម្លៃជាមធ្យមត្រឹមតែ $0.001/Engagement ឬអាចនឹងថោកជាងនេះទៀត ប្រសិនបើវីដេអូទាក់ទាញ ដែលតម្លៃអាចនឹងធូរថ្លៃរហូតដល់ $0.0001/Engagement ។

ដូចនេះសម្រាប់ការចំណាយលើវីដេអូ វាជួយសន្សំសំចៃដល់ទៅ ១០ ដងឯណោះ ។

**នាទីផ្សាយពាណិជ្ជកម្ម ?
សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកធ្វើទីផ្សារលើហ្វេសប៊ុកនិងតីកតុក អាចសិក្សាបន្ថែមនៅក្នុងវគ្គសិក្សា 3 in 1 “Master Social Media Marketing” ដែលយើងមានមេរៀនស្រាប់ អាចចូលរៀនបានភ្លាម ។

មេរៀនទាំងអស់មាន ៧ វគ្គ (មានមេរៀន Update ឥតគិតថ្លៃសម្រាប់ឆ្នាំ ២០២៤) ដែលផ្តោតលើ ៣ ជំនាញធំរួមមាន ៖

  • ជំនាញ ផលិតមាតិកាខ្លីៗ និងការសេរសេរអត្ថបទលក់បែប Copywriting
  • ជំនាញ គ្រប់គ្រង Facebook Page ស្តង់ដារ និង រៀបចំអាខោន TikTok សម្រាប់អាជីវកម្ម
  • ជំនាញសំខាន់ យុទ្ធសាស្ត្រនិងបច្ចេកទេសប៊ូសផុសលើ Facebook និង TikTok

**សម្រាប់អ្នកចុះឈ្មោះឥឡូវនេះនឹងទទួលបានតម្លៃពិសេស ត្រឹមតែ $55 ប៉ុណ្ណោះ + Technical Support ៣ ខែ + ប្រឹក្សាយោបល់ឥតគិតថ្លៃ (វគ្គសិក្សានឹងឡើងទៅតម្លៃស្តង់ដារ $99 នៅពេលក្រោយ ដូចជាក់ស្តែងខែមុនយើងមានតម្លៃពិសេសត្រឹមតែ $44 ប៉ុណ្ណោះ អញ្ចឹងសូមចុះឈ្មោះឲ្យបានមុន)


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...