អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា Boost Ads របស់អ្នកនឹងត្រូវរលាយបាត់ទៅលើមេឃភ្លាមៗ ។
ថ្ងៃនេះ Admin នឹងមកចែករំលែក ៣ រូបមន្តរៀបចំ Hook ៣ វិនាទីដំបូងដែលងាយស្រួលអនុវត្តជាក់ស្តែង ដើម្បីជួយឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញទាក់ម៉ូយឱ្យចូលមើលវីដេអូរបស់យើង ឬអាចនឹងតាមដានដល់ចប់ និងឆាតសួរទិញកាន់តែច្រើន!
១/ រូបមន្តចាក់ចំចំណុចរសើប
PAS “Problem – Agitate – Solution” ជារូបមន្តពេញនិយមមួយក្នុង Copywriting ដែលត្រូវបានគេប្រើប្រាស់យកទៅសរសេរអត្ថបទលក់ សម្រាប់ប្រភេទផលិតផលដែលដោះស្រាយបញ្ហា ។
តែសម្រាប់ក្បាលវីដេអូ ឬ Hook យើងប្រើត្រឹមតែ PA ក៏បានដែរ ។
មនុស្សភាគច្រើនមិនសូវខ្វល់ពីផលិតផលទេ តែគេខ្វល់ខ្លាំងពីបញ្ហាដែលកំពុងរំខានជីវិតគេប្រចាំថ្ងៃ។ ការបើកឆាកដោយលើកយកបញ្ហាពិតប្រាកដមកនិយាយភ្លាមៗ នឹងធ្វើឱ្យអ្នកមើលមានអារម្មណ៍ថា វីដេអូនេះកំពុងនិយាយពីខ្លួនគេផ្ទាល់។
- តិចនិក៖ បង្ហាញសកម្មភាព ឬពាក្យសម្តីដែលឆ្លុះបញ្ចាំងពីការលំបាករបស់អតិថិជនក្នុង ១ ទៅ ៣ វិនាទីដំបូង។
- ឧទាហរណ៍ជាក់ស្តែង៖
- ជំនួសឱ្យការនិយាយ៖ “សួស្តីបងប្អូន ថ្ងៃនេះហាងយើងខ្ញុំមានសាប៊ូកក់សក់ព្យាបាលអង្គែ…” (ហាមនិយាយបែបនេះដាច់ខាត!)
- ចូរនិយាយថា៖ “កក់សក់រាល់ថ្ងៃ តែនៅតែក្បាលរមាស់ ជ្រុះអង្គែពេញស្មាពិបាកពាក់អាវខ្មៅមែនទេ?” (អតិថិជនដែលមានបញ្ហានឹងឈប់មើលភ្លាម!)
២/ បង្ហាញលទ្ធផលមុននិងក្រោយ
នៅលើ Facebook Reels និង TikTok មនុស្សចូលចិត្តមើលរូបភាព និងសកម្មភាពដែលមានចលនាលឿនៗជាជាងការអង្គុយស្តាប់ការរៀបរាប់វែងអន្លាយ។ ការបង្ហាញលទ្ធផល Before/After ឬការធ្វើតេស្តសាកល្បងជាក់ស្តែងនៅវិនាទីដំបូង គឺជាមេដែកទាញចំណាប់អារម្មណ៍ដ៏មានឥទ្ធិពលបំផុត។
- តិចនិក៖ ដាក់ប្លង់កាត់តលឿនៗ បង្ហាញពីលទ្ធផលផ្លាស់ប្តូរ ឬការធ្វើតេស្តសាកល្បងភាពធន់/គុណភាពផលិតផល។
- ឧទាហរណ៍ជាក់ស្តែង៖
- សម្រាប់អ្នកលក់សម្ភារៈផ្ទះបាយ៖ បង្ហាញសកម្មភាពជូតប្រឡាក់ខ្លាញ់ដាច់ស្អាតក្នុង ១ វិនាទីភ្លាមៗនៅក្បាលវីដេអូ។
- សម្រាប់អ្នកលក់ស្បែកជើង ឬកាបូប៖ បង្ហាញសកម្មភាពចាក់ទឹកសាកល្បងភាពមិនជ្រាបទឹក ឬការបត់បែនមិនខូចទ្រង់ទ្រាយ។
- សម្រាប់ផលិតផលគ្រឿងសម្អាង៖ បង្ហាញស្បែកស្រអាប់មុនប្រើ និងស្បែករលោងក្រោយប្រើភ្លាមៗនៅក្បាលវីដេអូ ។
៣/ ក្បូននិយាយបញ្រ្ចាស់
ខួរក្បាលមនុស្សតែងតែឈប់ចាប់អារម្មណ៍នៅពេលឮអ្វីមួយដែលប្លែក ផ្ទុយពីការគិតធម្មតា ឬជាការព្រមានដែលគេមិនធ្លាប់ដឹងពីមុនមក។
- តិចនិក៖ ប្រើប្រាស់ឃ្លាដាស់តឿន ឬការទម្លាយការពិតដែលមនុស្សភាគច្រើនកំពុងធ្វើខុស ជាជាងណែនាំប្រាប់ពីវិធីដែលមនុស្សគួរតែធ្វើឲ្យត្រូវ ។
- ឧទាហរណ៍ជាក់ស្តែង៖
- “ឈប់លាបឡេពេលយប់ ប្រសិនបើអ្នកមិនទាន់បានលាងសម្អាតមុខតាម ៣ ជំហាននេះ!”
- “កុំទាន់សម្រេចចិត្តទិញរថយន្តអគ្គិសនី បើអ្នកមិនទាន់បានដឹងពីចំណុចខ្វះខាតទាំង ៣ នេះ!”
- នៅពេលអ្នកនិយាយឃ្លាដែលប្លែកពីធម្មតា និងនិយាយបញ្រ្ចាស់បែបនេះ អ្នកមើលនឹងមានចម្ងល់ (Curiosity) ហើយបន្តទស្សនាដើម្បីចង់ដឹងការពិត។
ការផលិតវីដេអូខ្លីសម្រាប់ធ្វើ Content Marketing និង Boost ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ ២០២៦ មិនមែនទាមទារឱ្យអ្នកមានកាមេរ៉ាថ្លៃៗ ឬបច្ចេកទេសកាត់តស្មុគស្មាញនោះទេ ប៉ុន្តែវាអាស្រ័យលើការរៀបចំ Hook ៣ វិនាទីដំបូងឱ្យមានឥទ្ធិពល!
ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញចង់ទទួលបានបច្ចេកទេសធ្វើទីផ្សារអនឡាញថ្មីៗ គំនិតបង្កើត Content Marketing យុទ្ធសាស្ត្រ Boost ស្តង់ដារ និងគន្លឹះរៀបចំវីដេអូលក់ដាច់ អាចចូលសិក្សាបន្ថែមបានក្នុងវគ្គសិក្សា “2+2 Master Social Media Marekting”
| ព័ត៌មានវគ្គសិក្សា | អត្ថប្រយោជន៍ និងការផ្តល់ជូន |
|---|---|
| តម្លៃពិសេស | ចុះឈ្មោះថ្ងៃនេះត្រឹមតែ $96 ប៉ុណ្ណោះ (ពីតម្លៃពេញ $129) |
| ការគាំទ្រ | មាន Exclusive Support ៥ ខែពេញ ជាមួយ Admin ផ្ទាល់ |
| មេរៀន | មានវីដេអូមេរៀន 30+ អាចចូលមើលរៀនបាន ២៤ ម៉ោង មិនកំណត់ពេល |
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ