ហ្វេសប៊ុកនិងតីកតុក មានគោលការណ៍ស្រដៀងគ្នា គឺ Restrict អត់ឲ្យប៊ូសលើផលិតមួយចំនួនទេ ហើយនេះជាផលិតនិងសេវាកម្ម ៣ ប្រភេទដែលពិបាកប៊ូស ឬប៊ូសអត់បានតែម្តងលើ Facebook & Tiktok ។
1.ហិរញ្ញវត្ថុនិងកម្ចី
ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុមួយចំនួនធំគេអត់ឲ្យប៊ូសលើ Facebook និង TikTok ទេ ជាពិសេសសេវាកម្មកម្ចី រូមទាំងអ្នកលក់ឡានម៉ូតូ ទូរស័ព្ទកុំព្យូទ័រ ដែលប្រូម៉ូតលើសេវាកម្មបង់រំលស់ក៏អត់បានដែរ អាចនឹងប៊ូសទៅអត់សូវមានអ្នកមើល អាចនឹង Reject ad ឬ Restric account ជាដើម ។
ចុះហេតុអ្វីបានជាធនាគារគេប៊ូសបាន? ដោយសារគេបាន Verify ឯកសារផ្លូវការទាំងអស់ជាមួយនឹង Meta Business Manager account អញ្ចឹងអាចប៊ូសបាន ។
ចុះសម្រាប់អ្នកប៊ូសទូទៅ អត់មានឯកសារ Verify ត្រូវធ្វើម៉េច?
ការពិតយើងអាចទិញ BM Verify ពីគេបាន ដោយប្រើឯកសារ (ក្លែងក្លាយ) ដើម្បី Verify វាអត់ផ្លូវការទេ តែយើងអាចប្រើបាន អាចយកមកប៊ូសផលិតផលឬសេវាកម្មដែល Facebook Restrict បាន គ្រាន់តែវាអត់សូវសុវត្ថិភាព វាអាចខូច BM នៅថ្ងៃខាងមុខ អាចនឹងអ្នកលក់ខិលខូចមួយចំនួនតូច លួចយក BM ទៅវិញ ។
នៅលើ Tiktok យើងអាច ប្រើ ឯកសារ Verify business account បានដូចគ្នា ឬមួយអាចប្រើអាខោនតីកតុកផ្សេងយកមកប៊ូសបាន ព្រោះវាចាប់ដោយអាខោនទេ ។
2.ថ្នាំសង្កូវ និងអាហារបំប៉ន់
ថ្នាំសង្កូវ រាប់បញ្ចូលទាំងថ្នាំពេទ្យ ថ្នាំខ្មែរ ថ្នាំចិនអីហ្នឹង គឺខុសគោលការណ៍ប៊ូសអត់បានទេ តែលើកលែងផលិតផលព្យាបាលមួយចំនួន ដូចជា Skin care ឬ Cosmetic ជាដើម អាចប៊ូសបានធម្មតា ។
ចំពោះអាហារបំប៉ន់ ក៏ខុសគោលការណ៍ដែរ តែអាចប៊ូសបានខ្លះ អត់សូវចាប់ដូច ថ្នាំពេទ្យទេ ។ វិធីសាស្ត្រប៊ូសផលិតទាំងអស់នេះ គឺដូចគ្នា ជាមួយនឹងអ្វីដែលខ្ញុំនិយាយពីខាងដើម ។
3. គ្រឿងស្រវឹង គ្រឿងញៀន
ស្រា ភេស្ជជៈមានជាតិអាលកុល បារី គឺអត់អាចប៊ូសបានទេ ខុសគោលការណ៍ សូម្បីតែយើងប៊ូសប្រូម៉ូតហាង Restaurant ក៏ដោយ បើជាប់ដបស្រា និយាយពីគ្រឿងស្រវឹង ក៏គេ Restrict ដែរ ។
4. ហ្កេមអនឡាញ
ហ្គេមអនឡាញ ល្បែងស៊ីសង ១០០% ខុសច្បាស់ អាចប្រើ BM Verify Boost បាន តែបើគិតតាមផ្លូវច្បាប់គឺខុសច្បាប់តែម្តង អញ្ចឹងសម្រាប់អ្នកដែលប៊ូសលើហ្កេមអនឡាញ អាចនឹងប្រឈមបញ្ហាច្រើន ។
5. អាវុធជាតិផ្ទុះ
អាវុធជាតិផ្ទុះ រាប់បញ្ចូលទាំង របស់ប្រើក្នុងផ្ទះបាយ ដូចជាកំបិត ឬរបស់មុតស្រួចអីជាដើម សូម្បីតែរបស់ក្មេងលេង ដូចជា កាំភ្លើងជ័រអីហ្នឹង គឺប៊ូសអត់បានទេ សូម្បីតែយក BM Verify Boost ក៏ប៊ូសអត់បានដែរ ដោយសារវាជាផលិតផលដែលហាមឃាត់ដាច់ខាត ។
ចំណាយកាហ្វេប្រេន ១ កែវដូរយកមេរៀនជំនាញ SOCIAL MEDIA MARKETING ៧ វគ្គ
មេរៀនមាននៅលើ PATREON (WEB+APP) របស់ THINK E-MARKETING