ចំណេះដឹងទីផ្សារអនឡាញ

មុខងារប៊ូសដោយប្រើ AI នៅលើហ្វេសប៊ុក, យកសាច់ការបានអត់? 

Less than a minute to read
avatar

ឆ្នាំ ២០២៤ នេះ Facebook Ads បានជម្រុញឲ្យអ្នកចាយលុយប៊ូសផុសទាំងអស់ ងាកទៅប្រើមុខងារឆ្លាតមួយដែលភាសាបច្ចេកទេសហៅថា Advantage+ Audience ខណៈដែលយើងហៅសាមញ្ញថា AI Boost ដើម្បីឲ្យស្រួលយល់ ។

យើងឲ្យឈ្មោះមុខងារថ្មីនេះថា AI Boost នោះក៏ដោយសារតែ Advantage+ Audience នេះ វាប្រើខួរក្បាលរបស់ AI វិភាគទិន្នន័យ ហើយរុញពាណិជ្ជកម្មដោយស្វ័យប្រវត្តិ (ដោយមិនបាច់ឲ្យយើងកំណត់អតិថិជនគោលដៅទេ) ទៅកាន់អ្នកប្រើហ្វេសប៊ុកដែលតែងតែអូសចុះអូសឡើងនៅលើ News Feed និងកន្លែងផ្សេងៗទៀតនៅលើបណ្តាញសង្គម Meta ។

មុខងារ Advantage+ Audience នៅពេលប៊ូសផុស

ចំពោះអ្នក ប៊ូសផុសនៅលើហ្វេសប៊ុក ប្រាកដអត់ថា មុខងារនេះឆ្លាតដូចគេថា ប្រើជាសាច់ការបាន?

ជាដំបូងអ្នកត្រូវយល់ពីដំណើរការរបស់ Advantage+ Audience សិន ។

បើតាមការស្រាវជ្រាវ ក៏ដូចជាបទពិសោធន៍ដែល Admin ប៊ូសដោយប្រើមុខងារនេះរាល់ថ្ងៃ អាចនិយាយបានថា AI វាអាចទាយដឹងពីអតិថជនគោលដៅរបស់អ្នកបាន ដោយសារ ទិន្នន័យ រួមមាន៖

  • ទិន្នន័យ ដែលអ្នកធ្លាប់ប៊ូសពីមុន (កំណត់ Detail Targeting ឬអតិថិជនគោលដៅទៅមនុស្សបែបណា)
  • ទិន្នន័យពីផេក ដែលអ្នកផុសរាល់ថ្ងៃ​ តើមនុស្សដែលចុច Like, Share, Comment ជាមនុស្សបែបណា
  • ទិន្នន័យ ពីមាតិកា ដែលអ្នកយកទៅប៊ូស (ជាកត្តាធំមួយ) ដែលអ្នកប៊ូសជាច្រើន មិនសូវខ្វល់ ខ្វល់តែរឿងកំណត់អតិថិជនគោលដៅ (Detail Targeting) ។ អត្ថបទក្រោយ Admin Think E-Marketing នឹងបកស្រាយពី ហេតុផលលម្អិត ត្រង់ចំណុចនេះ ។
  • កត្តាផ្សេងៗទៀត ដែល AI វាគិតថាសមហេតុផល

បើវិភាគតាម កត្តាសំខាន់ៗទាំងនេះ ការប្រើប្រាស់ AI របស់ Facebook Ads Manager មាន ២ លក្ខខណ្ឌ ៖

  1. លក្ខខណ្ឌល្អបំផុត ៖ សម្រាប់ផលិតផល ដែលមានតម្លៃធូរថ្លៃ មិនត្រូវការឲ្យគេគិតច្រើន ជាផលិតផលដែលមនុស្សជាច្រើនទទួលយកបាន មិនកំណត់ទាល់តែចំអតិថិជនគោលដៅ ១០០% ទេ ។ ឧទារហណ៍: ប៊ូសលក់ទុរេនសាច់សុទ្ធ ១ គីឡូ ៦០,០០០៛ អ្នកដែលអូសមកឃើញវីដេអូដែលអ្នកផុស មានទុរេនសាច់ធំៗ ទំនងញ៉ាំ ច្បាស់ណាស់ មនុស្សភាគច្រើនគឺចាប់អារម្មណ៍ ។ AI រុញពាណិជ្ជកម្មបន្តិច គឺយើងលក់បាន ។
  2. លក្ខខណ្ឌល្អបង្គួរ ៖ សម្រាប់ផលិតផល/សេវាកម្ម ដែលមានមាតិកាល្អ និយាយចំ ចំណុចរមាស់របស់អតិថិជនគោលដៅ ។ បើរួមបញ្ចូលគ្នា កត្តាសំខាន់ៗ (ដូចរៀបរាប់ខាងលើ) ជាមួយនឹងមាតិកាដែលអ្នកផលិតចាក់ចំបេះដូងអតិថិជនគោលដៅទៀតនោះ ការប៊ូសផុសដោយប្រើ AI នឹងដំណើរការល្អ ។
  3. លក្ខខណ្ឌមិនសូវល្អ ៖​ ផលិតផលដែលមានតម្លៃថ្លៃខ្លាំង ផលិតផលប្រណិត ផលិតផលទាមទារការសម្រេចចិត្តខ្ពស់ ទំនុកចិត្តខ្ពស់ ផលិតផលដែលថ្មីគេមិនទាន់ស្គាល់ ជាពិសេសគឺអាជីវកម្មដែលផ្តល់សេវាកម្មផ្សេងៗ ព្រោះថាការផ្តល់សេវាកម្ម ត្រូវការអតិថិជនគោលដៅច្បាស់លាស់ មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ។

បទពិសោធន៍ជាក់ស្តែង ៖ ការប្រើប្រាស់ Advantage+ Audience ភាគច្រើន AI វារុញពាណិជ្ជកម្មទៅមនុស្សទ្រង់ទ្រាយធំ (Broad Audience) ដែលភាគច្រើនពួកគេ ជាមនុស្សទូទៅ មិនមានចំណូលចិត្ត (Interest) ច្បាស់លាស់លើ រឿងអ្វីមួយទេ ដែលភាគច្រើន សកម្មភាពប្រើបណ្តាញសង្គមពួកគេគឺចម្រុះ ឃើញផុសអ្វីក៏ចុច Like, ឃើញវីដេអូអ្វីក៏ចូលមើល, គេផ្ទុះរឿងអ្វីគាត់ក៏ Share រឿងនោះតាមគេដែរ ។

នៅក្នុងអត្ថបទក្រោយ Admin នឹងពន្យល់ពីតិចនិកធំៗ ២ ដើម្បីប្រើមុខងារ AI នេះ ធ្វើការល្អ ដោយមិនឈរលើគោលការណ៍ “ជិះសេះប្រលែងដៃ” នោះទេ ។

10/06/24 Copyright @Think-emarketing 


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ធ្វើវីដេអូហើយនៅតែប៊ូសអត់បានផល? សាកប្រើតិចនិកសាមញ្ញ តែមិនធម្មតាមួយនេះមើល!

#Copywriting #Content Marketing #Video Marketing ប៊ូសផុសនៅលើហ្វេសប៊ុកនិងតីកតុក មិនខុសអីពីការដើរចែកខិតប័ណ្ណផ្សាយពាណិជ្ជកម្មនៅកន្លែងដែលមានមនុស្សច្រើននោះទេ ទោះបីជាកន្លែងនោះមានមនុស្សច្រើន ចំអតិថិជនគោលដៅក៏ដោយ ប្រសិនបើការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនទាក់ទាញ ការលក់ (Offer)...

ចំណេះដឹងទីផ្សារអនឡាញ

Boost Facebook តឹង! ម៉េចមិន Boost TikTok ខ្លះ? នេះជាតិចនិកសាមញ្ញៗ តែម្ចាស់អាជីវកម្មមើលរំលង

បច្ចុប្បន្ននេះ អ្នកប៊ូសផុសលើហ្វេសប៊ុកមានកាន់តែច្រើនទៅៗ មានន័យថាកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ ប្រកួតទាំងថវិកាចាយលើប៊ូស គុណភាពមាតិកា និងតិចនិកលក់លើអនឡាញ ។ តែ… បើសិនហ្វេសប៊ុកតឹង ម៉េចមិនចាយលុយលើតីកតុកខ្លះ ព្រោះពេលតីកតុកបើកឲ្យប៊ូសដំបូងៗ នាំគ្នាបុកទៅប៊ូសតីកតុក...

ចំណេះដឹងទីផ្សារអនឡាញ

តាមឲ្យទាន់មេតា! គួរចោល Boost Message មកចាប់ Boost Sale អត់?

ចាប់តាំងពីដើមឆ្នាំ ២០២៥ នេះមក លទ្ធផលប៊ូស Message នៅក្នុងស្រុកខ្មែរចាប់ផ្តើមធ្លាក់គុណភាព ដោយសារបញ្ហាអាខោនខ្មោចវាយលុកផង បញ្ហាក្រុមហ៊ុនមេតា (Meta) ដូររបៀបរុញពាណិជ្ជកម្មផង ។ 😎😒🥲...