អត្ថបទទូទៅ

មុខងារ AI ធំៗ ៣ ដែលជួយឲ្យប៊ូសផុសដើរល្អ ចំណេញ X2

Less than a minute to read

នេះជាមុខងារ AI ធំៗ ៣ ដែលជួយឲ្យការប៊ូសផុសដើរល្អ ហើយចំណេញទ្វេដង តែអ្នកប៊ូសផុសភាគច្រើន អត់បានចាប់អារម្មណ៍ទេ ដឹងតែជះលុយប៊ូស អ្នកខ្លះក៏ចេះតែប្រើទាំងខុសបច្ចេកទេសអញ្ចឹងទៅ ។

នៅក្នុងចំណោមមុខងារ AI លើសពី ១០ ខ្ញុំលើកយកតែមុខងារ ៣ ទេ ដែលចាំបាច់សម្រាប់ការប៊ូសផុសនៅស្រុកខ្មែររាល់ថ្ងៃ មានរបស់ចាស់ ១ របស់ថ្មី ២ ។

1- Advantage+ Budget Optimization

Advantage+ Budget Optimization ជាឈ្មោះថ្មី ឈ្មោះចាស់គេហៅថា Campaign Budget Optimization ដែលវាជាមុខងារ AI មួយជួយបែងចែកលុយអូតូទៅកាន់ Ad Set ណាដែលដើរល្អ ត្រូវចំអតិថិជនគោលដៅ ។ អញ្ចឹងអត្ថប្រយោជន៍ ធំរបស់វា គឺជួយសន្សំលុយ ដកលុយពី Ad Set ដែលអត់ប្រយោជន៍ យកលុយមកចាយលើ Ad Set ដែលដើរល្អ ។

តែឈប់សិន ស្អីគេជា Ad Set? វាជាកន្លែងដែលយើងកំណត់ធំជាងគេលើអតិថិជនគោលដៅដែលយើងចង់បាន រួមជាមួយនឹង គោលបំណងពាណិជ្ជកម្មដែលយើងចង់ប៊ូស (Ad Object) រយៈពេលដែលយើងចង់ប៊ូស កន្លែងយើងចង់ឲ្យពាណិជ្ជកម្មបង្ហាញទៅអតិថិជនគោលដៅជាដើម ។

ឧទាហរណ៍: ខ្ញុំបង្កើត Campaign មួយ មានលុយ $100 ហើយខ្ញុំបង្កើត Ad Set ២ ។ Ad Set ទី១ ប៊ូសសម្រាប់តែអ្នកភ្នំពេញទេ Ad Set ទី២ ប៊ូស ១ ស្រុកខ្មែរហ្មង តែដកភ្នំពេញចេញ ។ ការប៊ូសផុសខ្ញុំចំណាយពេល ១០ ថ្ងៃ សម្រាប់លុយ $100 នេះ ។

អញ្ចឹងពេលប៊ូសបាន ២-៣ ថ្ងៃ បើ AI វារកឃើញថា ការប៊ូសផុសសម្រាប់ អ្នកនៅខេត្តដើរល្អជាង មានអ្នក Comment លើផុសច្រើនជាង អញ្ចឹង លុយមួយចំនួនធំនឹងដកយកមកចាយនៅ Ad Set ទី ២ ចំណែក Ad Set ទី ១ AI វាឲ្យលុយចាយតិចតូចប៉ុណ្ណោះ ។

អញ្ចឹងយើងអត់ចាំបាច់ហត់ត្រូវអង្គុយតេស្ត Audience ម្តងមួយ នាំតែខាតពេល ខាតលុយ ។

2. Advantage+ Audience

នេះជាមុខងារ AI ពេញនិយមដែលកំពុងមានមនុស្សជាច្រើនប្រើវាទាំងអត់ដឹងខ្លួន ហើយប្រើទាំងខុស ទទឹងទិសក៏មានដែរ ។ 

Advantage+ Audience ជាមុខងារមួយដែលជួយរុញពាណិជ្ជកម្មយើងអូតូទៅកាន់អតិថិជនគោលដៅ តែមិនប្រាកដថា រុញទៅដឹងតែត្រូវចំគោលដៅទេ ។ ដោយសារតែ គ្នាយើងឮគេនិយាយថា អាហ្នឹងវាជួយរកម៉ូយឲ្យយើងអូតូ អញ្ចឹងហើយ បានជាអ្នកខ្លះគាត់ជិះសេះប្រលែងដៃ ប៊ូសលែងដាក់ Detail Targeting ។

ការប្រើមុខងារ Advantage+ Audience នេះវាល្អទៅតាមលក្ខខណ្ឌ ពាណិជ្ជកម្មយើងដែរ មិនមែនចេះតែដើរល្អរហូតទេ ។ ជាតិចនិកងាយៗ ចែកជូនគ្នាយើង Admin ចង់ឲ្យប្រើ Advantage+ Audience ដោយបន្ថែមជាមួយមុខងារ Audience Suggestion ដើម្បីអាចដាក់ Detail Targeting ទៅតាមអតិថិជនគោលដៅដែលយើងចង់បាន ។

3. AI Recommendation

នេះជាមុខងារ AI មួយដែល ជួយឆែកមើល Ad របស់យើង ថាតើគួរតែបន្ថែមបន្ថយអ្វីដើម្បីឲ្យដើរល្អ មានគេឃើញច្រើន ហើយស៊ីលុយតិច តែមិនមែនមានន័យថា យើងត្រូវតែធ្វើតាម AI ប្រាប់យើងរហូតទេ ព្រោះពេលខ្លះ អ្វីដែល AI ប្រាប់យើង វាអត់ត្រូវតាមគោលដៅដែលយើងចង់បានទេ ។

AI Recommendation វាណែនាំភាគច្រើន ទៅលើការកែតម្រូវ Targeting ដូចជាការប៊ូសផុសច្រើន Ad Set ហើយយើង ប៊ូសជាន់មនុស្សដដែលៗ វានឹងជួយកាត់ Audience ដែលជាន់គ្នាចេញ ឬមួយយើងកំណត់អតិថិជនគោលដៅជាន់គ្នា អញ្ចឹងវាណែនាំឲ្យយើង យក Audience ជាន់គ្នា ទៅបញ្ចូលគ្នាតែមួយ កុំឲ្យជាន់គ្នា ២ ដង ។

វាជួយណែនាំឲ្យយើងប្រើមុខងារ Advantage+ Placement ដើម្បីឲ្យពាណិជ្ជកម្មស៊ីលុយតិច, វាណែនាំឲ្យយើងប្រើមុងងារ Advantage+ Audience ដើម្បីមានអ្នកឃើញ Ad ច្រើន ។

នៅពេល AI វាមានអ្វីចង់ណែនាំយើង វានឹងចេញសញ្ញាពណ៌បៃតង ជាមួយនឹងពាក្យថា “Recommendation” អញ្ចឹងយើងចង់ធ្វើតាមការណែនាំ យើងគ្រាន់តែចុច Publish ទៅ វានឹងកែ Ad យើងអូតូ តែបើយើងអត់ចង់កែអីទេ ចុច Cancel ទៅ ។

ជាថ្មីម្តងទៀត មិនមែនត្រូវធ្វើតាមវាទាំងអស់ទេ មានតែយើងទេ ដែលដឹងច្បាស់ថា ខ្លួនឯងចង់ប៊ូសរបៀបម៉េច មានគោលដៅយ៉ាងណា ។

Admin នឹងមានវីដេអូ បកស្រាយលម្អិត ជាមួយនឹងគម្រូលើការប្រើប្រាស់ជាក់ស្តែងដើម្បីឲ្យកាន់តែច្បាស់ ។


Related Posts

អត្ថបទទូទៅ

ប៊ូសយូរទៅឃើញតែលេខ តែអត់ឃើញលុយ! កែ ៣ ចំណុចនេះភ្លាម

មនុស្សប៊ូសកាន់តែច្រើន ការចំណាយកាន់កើន ដូចច្នោះហើយការប៊ូសផុសនៅពេលបច្ចុប្បន្ននេះ បើសិនជាម្ចាស់អាជីវកម្មធ្វើឲ្យតែរួចពីដៃ ច្បាស់ណាស់ ប៊ូសយូរទៅឃើញតែលេខ តែអត់ឃើញលុយ (លក់) ។ បើតាមបទពិសោធន៍ Admin Think...

អត្ថបទទូទៅ

ម្ចាស់អាជីវកម្ម! បើមានលុយជះចោលលើប៊ូសផុស គួរតែជះលុយលើយុទ្ធសាស្ត្រទីផ្សារ១នេះផង

អាជីវកម្មមួយចំនួនធំ ដែលបានចំណាយលុយលើហ្វេសប៊ុក និងតីកតុកដើម្បីប៊ូសផុសឲ្យគេស្គាល់ផលិតផល សេវាកម្ម ឬអាជីវកម្មកាន់តែច្រើន ក៏ប៉ុន្តែម្ចាស់អាជីវកម្ម (មិនរាប់បញ្ចូលអ្នកលក់អីវ៉ាន់អនឡាញតិចតួចទេ) មានបានចាប់អារម្មណ៍អត់ បើមានលុយជះឲ្យហ្វេសប៊ុកនិងតីកតុក ហេតុអ្វីក៏មិនចាយលុយលើ Content Marketing?...

អត្ថបទទូទៅ

គណនាយ៉ាងម៉េច បានដឹងថាចាយលុយប៊ូសផុសហើយចំណេញ?

ចាយលុយប៊ូសផុសលើហ្វេសប៊ុកក៏ដោយ តីកតុកក៏ដោយ កុំវាយតម្លៃលទ្ធផលការផ្សាយពាណិជ្ជកម្មរបស់អ្នកដោយគ្រាន់តែមើលលើ Cost Per Result (តម្លៃមធ្យមលើការប៊ូសផុស) ព្រោះថាប៊ូសស៊ីថ្លៃ មិនប្រាកដថាខាត ប៊ូសស៊ីថោកក៏មិនប្រាកដថាចំណេញដែរ ។ អញ្ចឹង...