ចំណេះដឹងទីផ្សារអនឡាញ

ម្ចាស់អាជីវកម្ម៖ មុនជះលុយប៊ូសផុស រៀនធ្វើ Content ៣ ប្រភេទនេះសិន

Less than a minute to read

មានអ្នកសួរខ្ញុំថា ធ្វើម៉េចប៊ូសផុសលើហ្វេសប៊ុក តីកតុក ចំ Target ប៊ូសផុសម៉េចស៊ីលុយតិច ធ្វើម៉េចប៊ូសផុសទាញចំណាប់អារម្មណ៍គេបានច្រើន ធ្វើឲ្យគេឆាតមកច្រើន តែខ្ញុំចង់ប្រាប់បងប្អូនវិញថា ទុករឿងហ្នឹងមួយឡែកសិន ។

Rule Of thumb គោលការណ៍មួយ ដែលខ្ញុំតែងតែលើយកមកនិយាយតាំងពីឆ្នាំ ២០២០ គឺ Attention first, Advertising Second ។

បច្ចុប្បននេះ ការជះលុយប៊ូសផុសវាជារឿងធម្មតាទៅហើយ អ្នកក៏ប៊ូសដែរ ឲ្យតែចង់ផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក តិកតុក ក៏ប៉ុន្តែម្ចាស់អាជីវកម្មភាគច្រើន គាត់គិតតែរឿងចាយលុយប៊ូសផុសពេក គាត់បែរជាភ្លេចរឿងមួយគឺ ធ្វើ Content ឲ្យទាក់ទាញ មុនពេលប៊ូសផុស ។

នៅក្នុងសម័យកាល Attention Economy នេះ ខ្ញុំចង់ណែនាំឲ្យម្ចាស់អាជីវកម្ម ដែលជះលុយប្រូម៉ូតលើ FB TT ទាំងអស់ សាកធ្វើមាតិកា ៣ ប្រភេទនេះ ដើម្បីទាញចំណាប់អារម្មណ៍មុនពេលលក់ផលិតផលលើអនឡាញ ។

  1. Story Telling (រៀបរាប់សាច់រឿង)

នេះគឺជា Content មួយប្រភេទដែលយើងអង្គុយនិយាយពីប្រធានបថអ្វីក៏បានដែរ អត់ចាំបាច់ទាល់តែទាក់ទងជាមួយអាជីវកម្មយើងក៏បាន ។ វាងាយស្រួលត្រង់ថា មានប្រធានបថច្រើនដែលយើងអាចធ្វើបាន គេកំពុងផ្ទុះសាច់រឿងអីមួយលើបណ្តាញសង្គម យើងអាចលើកសាច់រឿងហ្នឹងមកនិយាយបាន ។

ឧទាហរណ៍ជាក់ស្តែង៖ ដូចជាបង Rin Sokreth (រិន សុក្រិត្យ)  គាត់និយាយពីប្រធានបថទូទៅ តែនៅពេលមានគេមើលវិដេអូគាត់ច្រើន គាត់អាចប្រូម៉ូតលក់ផលិតផលគ្រួសាររបស់គាត់បាន អញ្ចឹងមនុស្សមានទំនុកចិត្តក្នុងការទិញច្រើន ដោយសារគេស្គាល់បង រិន សុក្រិត្យ​ លើបណ្តាញសង្គមស្រាប់ ។

  1. Educational (អប់រំ)

Content ទាក់ទងនឹងចំណេះដឹង យើងអាចធ្វើពីប្រធានបទទូទៅក៏បាន ហើយកាន់តែល្អគឺប្រធានបទទាក់ទងនឹងអាជីវកម្មឬផលិតផលយើង ។ អាចធ្វើជាវីដេអូណែនាំ វីដេអូតិចនិកខ្លីៗ របៀបប្រើរបស់អីមួយ ឬក៏ Review របស់អីមួយ ។

ឧទាហរណ៍៖ បើយើងលក់ Cosmetic ហើយ យើងធ្វើវីដេអូខ្លីៗពីរបៀប Make Up ធានាថា វីដេអូហ្នឹងនឹងទាញអតិថិជនគោលដៅបានច្រើន ហើយយើងអាចប្រូម៉ូតលក់ផលិតផលនៅចុងវីដេអូយើងក៏បាន ឬលក់ផលិតនៅពេលក្រោយក៏បាន ។

ដូចអ្នកទាំងអស់គ្នា អានអត្ថបទនេះ លើកឧទាហរណ៍ថា បើខ្ញុំមាន Training Course ទាក់ទងនឹងរបៀបធ្វើ Content សម្រាប់អាជីវកម្ម អ្នកទាំងអស់គ្នាប្រាកដជាចាប់អារម្មណ៍ច្រើន ។ តែការពិតទៅខ្ញុំមាន Training Course ហ្នឹងមែន =>

3 in 1 Course: Master Social Media Marketing

តម្លៃពិសេសសម្រាប់អ្នកមើលវីដេអូនេះ តម្លៃត្រឹមតែ $55 ទទួលបានមេរៀន 7 Section + Technical Support ៣ ខែ

  1. Entertainment (កម្សាន្ត)

នេះជាមាតិកាមួយដែលមនុស្សទូទៅចង់តាមដាន ដូចជាក់ស្តែង Peypey Dy គាត់ធ្វើវីដេអូកំប្លែងពី Passion & Strawberry ចុងក្រោយគាត់លក់ Passion Cream គាត់លក់ Strawberry Cream ។ តែអ្នកទាំងអស់គ្នាគិតថា Peypey Dey ជា Influencer ស្រាប់ គាត់ធ្វើ Entertainment លក់ផលិតផលចឹងស្រួល ចុះបើខ្ញុំអត់ល្បីៗផង អ្នកភូមិជាមួយគ្នាអត់ទាំងស្គាល់ខ្ញុំអស់ផងហ្នឹង គិតម៉េច?

ការពិតទៅ វាអត់ចាំបាច់ទាល់តែល្បីទេ អ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានគួរតែចែករំលែកលើ FB + Tiktok ដើម្បីជម្រុញ Organic Reach ។ យើងអាចធ្វើបានដូចជា វីដេអូ Vlog ដើរលេង វីដេអូលេងសើចលើ Tiktok, វីដេអូថតម្ហូបប្លែក, វីដេអូកំប្លែង ថតឆ្កែឆ្មា… ។

**បញ្ជាក់ ៖ ការពិតទៅសម្រាប់អ្នកលក់អនឡាញតិចតូច មិនបាច់ធ្វើ Content ស្មុគស្មាញក៏បាន ប៊ូសលក់ធម្មតាក៏បាន តែបើម្ចាស់អាជីវកម្មចង់ពង្រីក Branding ហើយចង់ពង្រីកការលក់នៅថ្ងៃក្រោយ គួរតែមាន Content ៣ ប្រភេទនេះជួយរុញ Organic Reach លើបណ្តាញសង្គម ។


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...