អត្ថបទទូទៅ

វគ្គសិក្សា 2024 ឥតគិតថ្លៃពីសកលវិទ្យាល័យលំដាប់កំពូល 250+ លើពិភពលោក

Less than a minute to read

នៅក្នុងអត្ថបទមួយនេះ Admin Think E-Marketing សូមណែនាំ ជម្រុកវគ្គសិក្សាឥតគិតថ្លៃពីសកលវិទ្យាលើសពី ២៥០ កន្លែងនៅលើពិភពលោក ជាពិសេស Hardvard & MIT ដែលជាសាលាសំណព្វចិត្តរបស់ Admin ។

សូមបើករង្វង់ក្រចកបន្តិច សម្រាប់វគ្គសិក្សា ត្រូវចែកជា ២ គឺ វគ្គសិក្សាឥតគិតថ្លៃ និង គិតថ្លៃ ទៅតាមប្រភេទកម្មវិធីសិក្សា (ដោយសារ Admin ក៏ធ្លាប់រៀនតាមផ្លេតហ្វមនេះដែរ គឺថា គួរត្រៀមលុយតិចតូចដែរ) ។

អ្នកទាំងអស់គ្នាអាចស្វែងរកវគ្គសិក្សាទាំងអស់នោះនៅលើផ្លេតហ្វមតែមួយគឺ edX ។

**ទាញយក App ឬចូលទៅវេបសាយ edX 

Admin សូមណែនាំបន្តិចចុះ ៖ សម្រាប់វគ្គសិក្សាត្រូវចែកជា ២ ប្រភេទធំៗគឺ 

  • Certificate Program ឬ វគ្គសិក្សាខ្លីៗ ៖ ចែកជា ២ ទៀត គឺ Professional Certificates (វិញ្ញាបនបត្រជំនាញ) និង Executive Education (វគ្គសិក្សាសម្រាប់បុគ្គលិកជំនាញ) ។ ចំពោះកម្មវិធីសិក្សានេះ ភាគច្រើនមិនមានគិតលុយទេ ដោយសារវាជាវគ្គជំនាញ ខ្លីៗ ចំណាយពេលពី ៦-១៦ សប្តាហ៍ ។

បើតាមបទពិសោធន៍ Admin រៀនផ្ទាល់ ភាគច្រើន យើងរៀនតាមវីដេអូ មួយថ្ងៃចាយពេល ១-២ ម៉ោង ។ ក្នុងករណីយើងចង់បាន វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា យើងអាចបង់លុយចុះឈ្មោះធ្វើតេស្តបាន ។

=> ចូលរៀនវគ្គសិក្សាដោយឥតគិតថ្លៃ (អ្នកទាំងអស់គ្នាអាចរើសយកជំនាញដែលខ្លួនឯងចង់រៀនបាន ដូចជា Computer Science, Business, Healthcare ជាដើម)

  • Degree Program ឬ វគ្គសិក្សាសញ្ញបត្រដូចនៅសកលវិទ្យាល័យ ៖ ចែកជា ២ គឺ Undergraduate (បរិញ្ញាបត្ររង) & Graduate degrees (បរិញ្ញាបត្រ), Master (អនុបណ្ឌិត) & Doctorial (បណ្ឌិត) ។ កម្មវិធីសិក្សាបែបនេះ សកលវិទ្យាល័យនឹងគិតលុយតាម ជំនាញ និងរយៈពេលរៀន ដោយយើងអាចបង់លុយរៀនជាឆមាស ឬរំលស់ប្រចាំខែក៏បាន ។

គួរបញ្ជាក់ថា edX ជាផ្លេតហ្វមធំជាងគេ ដែលសហការណ៍ជាមួយសកលវិទ្យាល័យធំៗលើពិភពលោក អញ្ចឹងសម្រាប់កម្មវិធីសិក្សាធំៗដូចជា Executive Certificates, Graduate degrees & Master’s degrees ជាដើម សុទ្ធតែគិតលុយ តែសម្រាប់ edX Course ភាគច្រើនមិនគិតលុយទេ តែបើសិនជាត្រូវការ Support ពីវគ្គសិក្សា អ្នកអាចបង់ថ្លៃប្រមាណ $20/ខែ និងបង់ថ្លៃប្រមាណ $50-$300 សម្រាប់ថ្លៃធ្វើតេស្តយកវិញ្ញាបនបត្រនិងសញ្ញបត្រ ។

ចង់ឲ្យ Admin ចេញវីដេអូបកស្រាយលម្អិតអត់?

ចំណាយកាហ្វេប្រេន ១ កែវ ដូរយកមេរៀនជំនាញ Digital Marketing ៧ វគ្គ

អ្នកទាំងអស់គ្នាអាចចូលរៀនបាននៅក្នុង PATREON របស់ THINK E-MARKETING

Related Posts

អត្ថបទទូទៅ

ម្ចាស់អាជីវកម្ម៖ មុនជះលុយប៊ូសផុស រៀនធ្វើ Content ៣ ប្រភេទនេះសិន

មានអ្នកសួរខ្ញុំថា ធ្វើម៉េចប៊ូសផុសលើហ្វេសប៊ុក តីកតុក ចំ Target ប៊ូសផុសម៉េចស៊ីលុយតិច ធ្វើម៉េចប៊ូសផុសទាញចំណាប់អារម្មណ៍គេបានច្រើន ធ្វើឲ្យគេឆាតមកច្រើន តែខ្ញុំចង់ប្រាប់បងប្អូនវិញថា ទុករឿងហ្នឹងមួយឡែកសិន ។ Rule...

អត្ថបទទូទៅ

៣ ជំនាញសម្រាប់ម្ចាស់អាជីវកម្មធ្វើទីផ្សារអនឡាញ ២០២៤

ម្ចាស់អាជីវកម្មដែលធ្វើទីផ្សារលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ មិនអាចពឹងផ្អែកតែលើការផុសរូប ហើយជះលុយប៊ូស (Boost) តែមួយមុខទេ ដោយទាមទារឲ្យមានការ Update បន្ថែមលើយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារអនឡាញ ។ “បច្ចេកទេស ២៥% ផលិតមាតិកា...

អត្ថបទទូទៅ

ធ្វើវីដេអូខ្លីៗច្រើន លក់បានច្រើន! អត្ថប្រយោជន៍ធំ ២ ប្រសិនម្ចាស់អាជីវកម្មចេះធ្វើវីដេអូខ្លីៗ

ចាប់តាំងពីពេលដែល TikTok ចាប់ផ្តើមវាយលុកទីផ្សារ បណ្តាញសង្គមយក្សផ្សេងៗដូចជា Facebook & YouTube សុទ្ធតែសម្រុកទៅរកប្រភេទវីដេអូខ្លីៗ ជាពិសេសប្រភេទវីដេអូ Mobile Friendly ដែលមានទម្រង់បញ្ឈរ...