ម្ចាស់អាជីវកម្មភាគច្រើន ឲ្យតែគិតដល់រឿង Boost Post លើហ្វេសប៊ុកគឺគាត់នឹងឃើញដល់ Boost Message ធ្វើម៉េចឲ្យមានអ្នកឆាតច្រើន តែការពិត មិនមែនអាជីវកម្មទាំងអស់សុទ្ធតែត្រូវធ្វើបែបនេះទេ ។
Boost Post នៅបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ មាន ២ ទម្រង់ដែលម្ចាស់អាជីវកម្មគួរចែកឲ្យដាច់ ៖
1- Boost លក់អនឡាញ ៖ មិនស្មុគស្មាញទេ ឲ្យតែយល់បច្ចេកទេស ដោយអ្នកអាចប៊ូស Message យកតែម្តងក៏បាន បើសិនសម្បូរលុយចាយជះចោល ។
2- Boost ធ្វើទីផ្សារឡាញ ៖ សម្រាប់អាជីវកម្មមធ្យមនិងធំ ជាពិសេសផលិតផលដែលមានតម្លៃមធ្យមនិងខ្ពស់ ម្ចាស់អាជីវកម្មគួរតែផ្តោតលើរឿង ២ គឺ Engagement និង Conversion ។
*ផលិតផលមានតម្លៃថ្លៃ រាប់បញ្ចូលទាំងទូរស័ព្ទ Mid-Range និង Flagship, ម៉ូតូ ឡាន អចលនទ្រព្យ គ្រឿងអលង្ការ រួមទាំងសេវាកម្មដែលមានតម្លៃខ្ពស់ ។
ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មទាំងអស់នេះ Admin សូមណែនាំ ៣ ជំហានដែលម្ចាស់អាជីវកម្មគួរផ្តោត ជាជាង Boost Message ចោល ។
នេះជា Online Marketing Funnel (យោងតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ Admin ទាំងវិស័យលក់អនឡាញ និងវិស័យយានយន្ត លក់រថយន្ត)
Awareness – Engagement – Consideration
៣ ជំហានធ្វើទីផ្សារអនឡាញ
ឃើញ/ស្គាល់ – សួរនាំ – សម្រេចចិត្ត
ប្រសិនបើយើងគិតពីការចាយលុយប៊ូសផុសវិញ ម្ចាស់អាជីវកម្មគួរដើរតាម ៣ ជំហាននេះ ៖
Boost Awareness – Boost Engagement – Boost Message
៣ ជំហានប៊ូសផុសមានប្រសិទ្ធភាព
ក៏ប៉ុន្តែដោយសារបច្ចុប្បន្ននេះ Meta បានច្របាច់ Ad Object មួយចំនួនបញ្ចូលគ្នា ខណៈដែល TikTok នៅស្រុកខ្មែរយើង អាច Boost View បាន អញ្ចឹង ការចាយលុយប៊ូសអាចកាត់មកនៅត្រឹម ២ ជំហាន ៖
Boost Engagement (ឬ View) – Boost Message
បង្រួមយុទ្ធសាស្ត្រ ៣ ជំហានមក ២ ជំហាន
តែសូមកុំភ្លេចថា រាល់ការចាយលុយប៊ូសផុស Meta ឬ TikTok មិនធានាលើលទ្ធផលឬប្រសិទ្ធភាពទេ ទោះចាយលុយច្រើនប៉ុណ្ណាក៏ដោយ ប្រសិនបើម្ចាស់អាជីវកម្មមិនផ្តោតលើយុទ្ធសាស្ត្រធ្វើទីផ្សាររៀងខ្លួនៗ
។
ការធ្វើទីផ្សារលើបណ្តាញសង្គមបច្ចុប្បន្ននេះ ត្រូវផ្ញើវាសនាលើការធ្វើមាតិកាទាំងស្រុង ដែលយើងហៅថា Content Marketing (អញ្ចឹងហើយបានជា អ្នកលក់ខ្លះ ហ៊ានធ្វើឆ្កួត ជេរគ្នាហែកហួរ ដើម្បីទាញចំណាប់អារម្មណ៍ចំណេញ Marketing) ។
តែ Admin មិនមែនណែនាំវិធីសាស្ត្រធ្វើទីផ្សារ ១ រៀលៗ អញ្ចឹងទេ យើងនៅមានយុទ្ធសាស្ត្រ Content Marketing ល្អៗច្រើនទៀត (លម្អិតនៅអត្ថបទក្រោយ) ។
យោងតាម Online Marketing Funnel ដដែល យើងអាចបំបែកមាតិកាចេញជា ៣ ផ្នែក ៖
Awareness Content – Engagement Content – Consideration Content
មាតិកា ៣ ផ្នែកសម្រាប់ប្រមូលអតិថិជនគោលដៅ
Awareness Content: ជាប្រភេទមាតិកាទូទៅ ទាញទាញចំណាប់អារម្មណ៍មនុស្សទូទៅ (Cold Audience) ធ្វើម៉េចឲ្យមាន View ច្រើនសិន ដើម្បីជម្រុញ Brand Awareness ។ ចំពោះការប៊ូសផុស អ្នកអាច Boost View ឲ្យគេឃើញច្រើនសិនក៏បាន ព្រោះថា Boost View ស៊ីលុយតិច
Engagement Content: ជាប្រភេទមាតិកាផ្តោតលើមុំសំខាន់ណាមួយ ទាញចំណាប់អារម្មណ៍អ្នកដែលស្គាល់អាជីវកម្មអ្នកស្រាប់ ឬស្គាល់ម្ចាស់អាជីវកម្ម ដែលយើងហៅថា Warm Audience ឬអតិថិជនគោលដៅ (ត្រឹមដំណាក់កាលនេះ យើងអាចរុញការលក់បានបណ្តើរៗហើយ) ។ ចំណុចនេះ អ្នកអាចប៊ូស Engagement បន្ថែមដើម្បីឲ្យមាន View កាន់តែច្រើន ជាពិសេសគឺ Like, Share និង Comment ។
Consideration Content: ជាមាតិកាសម្រាប់អ្នកតាមដាន ឬហ្វេន ដែលយើងអាចធ្វើជាទម្រង់ប្រូម៉ូតសុទ្ធក៏បាន ដើម្បីរុញការលក់ទាំងស្រុងតែម្តង ដោយយើងអាចប៊ូស Message ឬ Sale Campaign តែម្តង ដើម្បីរុញការលក់ ។
ដោយសារតែការធ្វើទីផ្សារអនឡាញបច្ចុប្បន្ននេះ ត្រូវពឹងផ្អែកមួយផ្នែកលើមាតិកា និងមួយផ្នែកទៀតលើលុយចាយលើពាណិជ្ជកម្ម អញ្ចឹងហើយ Admin កំពុងត្រៀមចេញវគ្គ Update ថ្មីមួយទៀតគឺ 2+2 Course “Master Social Media Marketing II” ដែលនឹងមេរៀន Update ដំណាក់កាលទី ២ ដែលមានមេរៀន ៤ ជំនាញដដែលតែកែទម្រង់ថ្មីបន្ថែម ។
ត្បិតថាមេរៀនរបស់យើងបានកែទម្រង់បន្ថែម តែយើងនៅតែមានតម្លៃពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលចូលរៀនវគ្គថ្មី ជាពិសេសមាន Update ឥតគិតថ្លៃសម្រាប់សមាជិកចាស់ដែលចូលរៀននៅក្នុង 2+2 Course Phase I ក្នុងឆ្នាំ ២០២៥ ។
2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”
🔥 ចុះឈ្មោះឥឡូវនេះ $82 📈ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99
មាន Exclusive Support ៤ ខែពេញ