ចំណេះដឹងទីផ្សារអនឡាញ

អ្នកផលិតមាតិកា/ម្ចាស់អាជីវកម្ម! យល់ច្បាប់ ៣ នេះ ធានាថាធ្វើវីដេអូមានជាតិជាងមុន 

Less than a minute to read

អ្នកធ្វើវីដេអូនាពេលបច្ចុប្បន្ននេះ មានតែមនុស្ស ២ ក្រុមទេ គឺអ្នកផលិតមាតិកា (អ្នកផលិតមាតិកាឯករាជ្រ ឬអ្នកផលិតមាតិកាសម្រាប់ស្ថាប័នណាមួយ) និងម្ចាស់អាជីវកម្មដែលចង់កសាងកេរ្តិ៍ឈ្មោះ ព្រមទាំងពង្រីកទីផ្សាលើបណ្តាញសង្គម ។

អញ្ចឹងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនចេញពី Admin Think E-Marketing ក្នុងនាមជាអ្នកផលិតមាតិកា និងអ្នកធ្វើទីផ្សារលើបណ្តាញសង្គម ។

នេះជាគោលការណ៍ ៣ មិនថា អ្នកផលិតមាតិកា ឬម្ចាស់អាជីវកម្មក៏ដោយចុះ សុទ្ធតែអាចប្រើការបានដូចគ្នា ។

១- គោលការណ៍ ៥/១៥

“ដំណើររាប់ពាន់យោជន៍ចាប់ផ្តើមចេញពី ជំហានទី ១”

ចំណែកឯការផលិតវីដេអូក៏ដូចគ្នាដែរ មិនថាវីដេអូវែងខ្លីប៉ុន្មាននាទីទេ អ្វីដែលសំខាន់គឺ ក្បាលវីដេអូ ។

កំហុសរបស់អ្នកធ្វើវីដេអូភាគច្រើនគឺ អូសក្បាលវីដេអូ ស៊ីដាច់ ១-២ នាទី ទៅលើរបៀបវីរៈ ដោយហេតុថា វប្បធម៌ខ្មែរយើងគឺ ប្រកាន់ច្រើនលើរបៀបវីរៈ រួមមាន ជម្រាបសួរ ណែនាំខ្លួន សួរសុខទុក្ខជាដើម ។

តែនៅបណ្តាញសង្គមបច្ចប្បន្ននេះ មនុស្សមិនចង់ចំណាយពេលលើវីដេអូច្រើនទេ ដូចច្នោះអ្នកមានពេលត្រឹម ៥ ទៅ ១៥ វិនាទីប៉ុណ្ណោះដើម្បីស្ទួចចំណាប់អារម្មណ៍ ដែលភាសាបច្ចេកទេសគេហៅថា “Hook” ។

តិចនិក Hook: 

  • ចំពោះការនិយាយបែប Talk Show សូមនិយាយចូលប្រធានបទ ឬលើកចំណុចទាក់ទាញ យកមកដាក់ក្បាលវីដេអូ ក្នុងរយៈពេល ៥វិនាទីដំបូង
  • ចំពោះវីដេអូវែង ឬវីដេអូមានសាច់រឿង (Story Telling) សូមចូលសាច់រឿង ឬបង្ហាញឈុតឆាកទាក់ទាញរបស់វីដេអូ ក្នុងរយៈពេល ១៥ វិនាទីដំបូង

Tips: ដើម្បីរក្សាលំនឹងរវាងរបៀបវីរៈរបស់វប្បធម៌ខ្មែរ និង គោលការណ៍ ៥/១៥ អ្នកអាចចាប់ផ្តើម Hook សិន បន្ទាប់មកចាំចូលរបៀបវីរៈតាមក្រោយក៏បាន ។ ឈ្នះឈ្នះ ។

២- ជើងសសរ ៤ នៃមាតិកា

អ្នកផលិតមាតិកា ឬម្ចាស់អាជីវកម្ម បើសិនទើរគំនិតក្នុងការផលិតមាតិកា នេះជា ជើងសសរធំៗ ៤ នៃមាតិកា (4 Pillars of Content) ។

INFO

ព័ត៌មាន ឬទិន្នន័យ លម្អិត 

INFORM

ជូនដំណឹង ឬដាស់តឿន

EDUCATE

អប់រំ ចំណេះដឹង

ENTERTAIN

កម្សាន្ត

មាតិកា ២ ក្នុងចំណោម ៤ ដែលល្អបំផុតគឺ ៖

  • EDUCATE : ជួយជម្រុញកេរ្តិ៍ឈ្មោះអាជីវកម្ម ជម្រុញការលក់តាមរយៈការ ផ្តល់ចំណេះដឹង ការអប់រំ ការបង្ហាត់បង្រៀនផ្សេងៗ -> ទាញអ្នកតាមដាន​ -> បម្លែងជាអតិថិជនគោលដៅ -> ជម្រុញការលក់
  • ENTERTAIN : ជួយជម្រុញកេរ្តិ៍ឈ្មោះអាជីវកម្ម បានលឿន ប្រើពេលខ្លី ដោយសារគ្រប់គ្នាចូលចិត្តមើល វីដេអូបែបកម្សាន្ត ជាជាងមាតិកាបែបចំណេះដឹង

៣- ដាក់រង្វាន់ដូចស្រាបៀរ

អ្នកប្រមឹក ញៀនស្រាដោយសារ តាមរង្វាន់

ចំណែកអ្នកទស្សនា​ ញៀនមាតិកា ក៏ដោយសារ ចង់បានរង្វាន់ ។

រង្វាន់ក្នុងមាតិកា អាចមានន័យត្រង់ និងន័យធៀប ៖

  • រង្វាន់ជារូបិយវត្ថុ ៖ លើកឧទាហរណ៍ជាក់ស្តែង អ្នកលក់អនឡាញ តែងតែចែករង្វាន់ជាលុយ ជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីឲ្យគេជួយ Share មាតិកា ឬផុស របស់គាត់ នេះហៅថា រង្វាន់ជារូបិយវត្ថុ ។
  • រង្វាន់ជាអរូបិយវត្ថុ ៖ នៅក្នុងភាសាបច្ចេកទេស Content Marketing គេហៅថា Value Content ឬមាតិកាផ្តល់គុណតម្លៃ ។

ប្រសិនបើអ្នកផលិតមាតិកាចំណេះដឹង អ្នកទស្សនាច្បាស់ជាចង់បានចំណេះដឹង ឬព័ត៌មាន ណាមួយពីមាតិការបស់អ្នក ។

ប្រសិនបើអ្នកផលិតមាតិកាកម្សាន្ត អ្នកទស្សនាច្បាស់ជាចង់បាន អារម្មណ៍ធូរស្បើយ សើចសប្បាយ ឬលម្ហែរអារម្មណ៍ ពីមាតិការបស់អ្នក ។

អញ្ចឹងរាល់ការផលិតមាតិកាទាក់ទាញ ចាំបាច់ណាស់ត្រូវមាន រង្វាន់ ដូចរង្វាន់ស្របៀរអញ្ចឹង​ ។

បន្ថែមពីលើនេះ សម្រាប់ម្ចាស់អាជីវកម្ម ដែលចង់សិក្សាបន្ថែមលើ ជំនាញផលិតមាតិកាធ្វើទីផ្សារលើបណ្តាញសង្គម រួមជាមួយបច្ចេកទេសប៊ូសផុស អាចចូលរៀនក្នុងវគ្គសិក្សា ២+២ ។

មេរៀនសម្ភោធជាផ្លូវការ ចុះឈ្មោះភ្លាមអាចរៀនបានភ្លាមៗ គ្រប់ពេល ២៤/៧ ។

មេរៀនមាន ២ ផ្នែកស្មើ ៤ ជំនាញ ៖ 

  • ផ្នែកទី ១ ៖ Facebook Ads + TikTok Ads
  • ផ្នែកទី ២ ៖ Copywriting + Content Marketing

ចុះឈ្មោះឥឡូវនេះ មាន Exclusive Deals ធំៗ ២ ៖

  • មិនចាំបាច់បង់ពេញថ្លៃទេ ចាយត្រឹមតែ $82 ទទួលបានមេរៀនទាំង ៤ វគ្គ (តម្លៃពេញ $99)
  • អ្នកទទួលបាន Technical Support ២ ខែ + Free Consultant ២ ខែ

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...

ចំណេះដឹងទីផ្សារអនឡាញ

មិនមែនគ្រប់អាជីវកម្មសុទ្ធតែត្រូវ Boost Message ទេ! ៣ យុទ្ធសាស្ត្រជ្រើសរើស Ads Objective ឱ្យត្រូវនឹងទំនិញ ដើម្បីរកចំម៉ូយពិត

ទម្លាប់ជះលុយប៊ូស Sale/Message គ្រប់ផលិតផលទាំងអស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញជាច្រើននៅកម្ពុជា ជួបប្រទះបញ្ហាឆាតខ្មោច សួរតម្លៃរួចស្ងាត់បាត់ និងចំណាយថ្លៃ Cost Per Message ឡើងខ្ពស់កប់ពពក។...