ត្រូវការឌីហ្សាញ Logo ស្អាតៗ បែប Creative តែអត់ចេះប្រើ Software Design មែនទេ? នេះណែ Admin មកណែនាំរបស់លេង ៣ ដែលល្អៗ ធ្វើការលឿនដូចព្យុះ សំខាន់អត់គិតលុយ សម្រាប់ឌីហ្សាញ Logo ស្អាតៗ ។
1- Canva Magic Media
នេះជា Top 1 ដែលមនុស្សភាគច្រើនស្គាល់ តែប្រើអត់អស់មុខងារវាទេ ក្នុងនោះយើងអាចប្រើមុខងារ Image Generator យកមកបង្កើតជារូបភាពទម្រង់ Icon ហើយច្នៃវាជា Logo ដោយប្រើ AI បាន។ រូបភាពបែបបង្កើតចេញមក គឺថា ច្នៃប្រឌិតលំដាប់វិចិត្រករតែម្តង ជាពិសេសនៅពេលដែលយើង Generate ចេញជាឡូហ្គោហើយ យើងក៏អាចដាក់អក្សរស្អាតជាឈ្មោះ Brand Name បន្ថែមក៏បាន ដោយរើស Font ស្អាតៗជាច្រើន ។
នេះជាគម្រូ Prompt/Command ដែលខ្ញុំបានដាក់ឲ្យ AI Generate (អ្នកទាំងអស់គ្នាអាច Imagine គំនិតរៀងៗខ្លួនបាន ដោយប្រើគម្រូមួយនេះ)
Create a logo for the Financial YouTube Channel.
Symbol: A lightbulb with a dollar sign inside, representing financial insights and learning from mistakes.
Colors: Bright and cheerful blue colors to convey a positive and approachable feel.
Font: A fun and slightly quirky font, reflecting the playful nature of the channel.
ហើយនេះជា Logo ដែលខ្ញុំទទួលបាន ហើយគ្រាន់តែយកមកថែម Brand Name និងដាក់ Background ជាការស្រេច ។

នេះជា Link ចូលទៅកាន់ Canva Magic Media
2- Microsoft Designer
នេះជារបស់ Free មួយពី Microsoft ដែលមានមុខងារច្រើន រាប់ចាប់ពី ឌីហ្សាញ Poster, បង្កើត Sticker, កាត់ Background… ។ ក៏ប៉ុន្តែយើងក៏អាចប្រើ Microsoft Designer ឲ្យជួយបង្កើតជា Logo បានដោយប្រើមុខងារ Image Creator ។
AI នេះមានគុណវិបត្តិមានតិចតូចដែរ ដូចជា Generate Failed លើកទី ១ ទាល់តែ Generate ២ ដងបានចេញ ។
របៀបប្រើគឺដូចគ្នាជាមួយ Canva Magic Media ដែរ ។
នេះជា Link ចូលទៅកាន់ Microsoft Image Creator
3- Adobe Logo Maker
នេះជារបស់ Free មួយដែលមិនប្រើ Prompt/Command ដូច AI ២ ខាងលើទេ តែគេប្រើជាទម្រង់ Template បែប Personalize ដែល AI នឹង Recommend Logo ដែលសមជាមួយប្រភេទអាជីវកម្មយើង ។
យើងត្រូវធ្វើ ៣ ដំណាក់កាលគឺ
- បំពេញឈ្មោះ Brand Name និងរើសប្រភេទអាជីវកម្ម
- រើស Style Logo
- រើស Concept Icon
- ជ្រើសរើស Logo ណាមួយដែលអ្នកពេញចិត្ត
នេះជា Link ចូលទៅកាន់ Adobe Logo Maker
គួរបញ្ជាក់ថា គ្រប់វេបសាយឌីហ្សាញ Logo ទាំងនេះ ទាមទារឲ្យអ្នកបង្កើតគណនីមុនប្រើប្រាស់ (អាចប្រើ email អ្វីក៏បានសម្រាប់យកទៅបង្កើតគណនី)
ចំណាយកាហ្វេប្រេន ១ កែវ ដូរយកមេរៀនជំនាញ Digital Marketing ៧ វគ្គ
អ្នកទាំងអស់គ្នាអាចចូលរៀនបាននៅក្នុង PATREON របស់ THINK E-MARKETING