ចំណេះដឹងទីផ្សារអនឡាញ

វគ្គសិក្សា Digital Marketing ពីក្រុមហ៊ុនយក្សនិងសកលវិទ្យាល័យលំដាប់ពិភពលោក

Less than a minute to read

1- Meta Social Media Marketing Professional Certificate


នេះជាវគ្គសិក្សាផ្លូវការពី Meta នៅលើ Coursera ដែលមានមេរៀនជាវីដេអូចំនួន ៦ វគ្គសិក្សា ក្នុង ១ វគ្គសិក្សា ចំណាយពេលប្រហែល ៤ សប្តាហ៍ ។
មេរៀនផ្តោតលើជំនាញ Social Media Marketing សំខាន់ៗដូចជា Customer Persona, Social Media Management, Meta Advertising…


វគ្គសិក្សា Free តែយើងត្រូវបង់ថ្លៃ Platform ឲ្យ Coursera 1 ខែ $59 តែយើងអាចទិញ Subscription នៅស្រុកយើងបានក្នុងតម្លៃធូរ $20-$30 យើងអាចរៀនបាន 6-12 ខែ ។


2- Google Digital Marketing & E-commerce Professional Certificate


នេះជាវគ្គសិក្សាមាននៅលើ Coursera ដដែល អត់គិតថ្លៃដដែល តែត្រូវបង់ថ្លៃ Platform Coursera ក្នុងនោះវាមានមេរៀនច្រើនជាង Course របស់ Meta ។
មេរៀនមាន ៧ វគ្គ ១ វគ្គចំណាយពេល ២០ ម៉ោងជាង ផ្តោតលើជំនាញ Digital Marketing ធំៗដូចជា Social Media Marketing, Email Marketing, Marketing Analytic, Customer Lead, Sale Funnel រួមជាមួយនឹង Online Ads ។


3- Post Graduate Program in Digital Marketing


នេះកម្មវិធីសិក្សាថ្មីស្រឡាងសម្រាប់ឆ្នា ២០២៤ ជាវគ្គសិក្សាពីសកលវិទ្យាល័យ Purdue University សហការជាមួយនឹងក្រុមហ៊ុន Meta
នេះជាវគ្គសិក្សាដែលមានតម្លៃប្រហែលនឹងសញ្ញាបត្រសកលវិទ្យាល័យ មានរយៈពេល ៨ ខែ ។


មេរៀនសំខាន់ផ្តោតលើជំនាញទូទៅក្នុង Digital Marketing, Project Management និង ការប្រើប្រាស់ Marketing Tools រួមជាមួយ AI Tools ដើម្បីជំនួយលើការងារ Digital Marketing ដូចជា ChatGPT, Stable Diffusion ជាដើម ។


វគ្គសិក្សានេះមានតម្លៃថ្លៃគួរសម $1,699 តែវាពិសេសត្រង់ថា មានការអនុវត្តន៍ លើ Project ជាក់ស្តែងបែប Internship ជាមួយក្រុមហ៊ុនអន្តរជាតិ Stukent INC ក៏ដូចជា Adidas ផងដែរ ។


គួរបញ្ជាក់ថា វគ្គសិក្សាលើទី ២ second cohort បើកនៅថ្ងៃទី ២៨ ខែមិនានេះ សូមរូសរាន់ចុះឈ្មោះ ។


ចំណាយកាហ្វេប្រេន ១ កែវ ដូរយកមេរៀនជំនាញ Digital Marketing ៧ វគ្

អ្នកទាំងអស់គ្នាអាចចូលរៀនបាននៅក្នុង PATREON របស់ THINK E-MARKETING

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ប៊ូសដើរល្អ អត់ខ្ចះខ្ចាយលុយចោល! Meta ប្រាប់ឲ្យប្រើគោលការណ៍ ៣+៣

អ្នកប៊ូសផុសភាគច្រើន ជាពិសេសម្ចាស់អាជីវកម្ម គិតមុនគេគឺរឿង កំណត់អតិថិជនគោលដៅ ធ្វើម៉េចឲ្យចំគោលដៅ តែលទ្ធផលជាក់ស្តែង ស្រាប់តែ Ad អត់ដើរ ស៊ីលុយចោល បានអ្នកឆាតតិចតួច ម៉េចចឹង?...

ចំណេះដឹងទីផ្សារអនឡាញ

២-៣ ថ្ងៃដំបូង Boost ដើរល្អ! បន្ទាប់មកស្ងាត់ជ្រៀប… ត្រូវធ្វើម៉េច?

នេះជាបញ្ហាដែលម្ចាស់អាជីវកម្មជួបច្រើន!ចំណុចនេះ Admin TEM បានបកស្រាយខ្លះៗដែរ តែដើម្បីឲ្យច្បាស់សូមស្តាប់ការបកស្រាយពី Meta Pro Team ផ្ទាល់ ។ នេះជាសេចក្តីសង្ខេបចេញពីការសន្ទនាតាមទូរស័ព្ទជាមួយ Meta...

ចំណេះដឹងទីផ្សារអនឡាញ

អ្នកផលិតមាតិកា/ម្ចាស់អាជីវកម្ម! យល់ច្បាប់ ៣ នេះ ធានាថាធ្វើវីដេអូមានជាតិជាងមុន 

អ្នកធ្វើវីដេអូនាពេលបច្ចុប្បន្ននេះ មានតែមនុស្ស ២ ក្រុមទេ គឺអ្នកផលិតមាតិកា (អ្នកផលិតមាតិកាឯករាជ្រ ឬអ្នកផលិតមាតិកាសម្រាប់ស្ថាប័នណាមួយ) និងម្ចាស់អាជីវកម្មដែលចង់កសាងកេរ្តិ៍ឈ្មោះ ព្រមទាំងពង្រីកទីផ្សាលើបណ្តាញសង្គម ។ អញ្ចឹងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនចេញពី Admin...