ចំណេះដឹងទីផ្សារអនឡាញ

មិនមែនគ្រប់អាជីវកម្មសុទ្ធតែត្រូវ Boost Message ទេ! ៣ យុទ្ធសាស្ត្រជ្រើសរើស Ads Objective ឱ្យត្រូវនឹងទំនិញ ដើម្បីរកចំម៉ូយពិត

1 min read

ទម្លាប់ជះលុយប៊ូស Sale/Message គ្រប់ផលិតផលទាំងអស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញជាច្រើននៅកម្ពុជា ជួបប្រទះបញ្ហាឆាតខ្មោច សួរតម្លៃរួចស្ងាត់បាត់ និងចំណាយថ្លៃ Cost Per Message ឡើងខ្ពស់កប់ពពក។ ការពិតទៅការ Boost Post ពឹងលើ Sale/Message Objective មួយមុខ មិនបានផលគ្រប់ពេលទេ ព្រោះផលិតផលនីមួយៗមានដំណើរការសម្រេចចិត្តទិញខុសៗគ្នា។ 

ថ្ងៃនេះ Admin នឹងមកបង្ហាញពី ៣ យុទ្ធសាស្ត្រជ្រើសរើស Ads Objective ឱ្យត្រូវនឹងប្រភេទអាជីវកម្ម និងផលិតផលជាក់ស្តែង ដើម្បីជួយឱ្យអ្នកចំណាយលុយត្រូវគោលដៅ និងប្រមូលបានម៉ូយល្អៗ មិនមែនអាខោនខ្មោច ។

១/ ទំនិញតម្លៃធូរថ្លៃ និងទិញលឿន 

-> ប្រើ Engagement / Video Views គួបផ្សំ Comment-to-Message Automation

សម្រាប់ផលិតផលតម្លៃក្រោម $10 ទៅ $15 ដូចជា អាហារសម្រន់ គ្រឿងតុបតែងតូចៗ ឬសម្លៀកបំពាក់ទូទៅ អតិថិជនមិនចាំបាច់ត្រូវការការប្រឹក្សាស៊ីជម្រៅ គិតក្រញ៉ាញ់ខួរអីទេ ។ ផលិតផលប្រភេទនេះ ការជះលុយលើ Messages Objective ពិតជាអាចលក់បាន គ្រាន់តែពេលខ្លះអាចធ្វើឱ្យថ្លៃ Cost Per Message ឡើងដល់ $1 ទៅ $2 ក្នុងមួយសារ ដែលជិតស្មើនឹងប្រាក់ចំណេញបាត់ទៅហើយ។

  • ការអនុវត្ត៖ ប្តូរមកប្រើ Post Engagement ឬ Video Views ដើម្បីរុញវីដេអូ និងបង្កើត Social Proof (Like, Share, Comment ច្រើន)។

-> ប្រើប្រាស់ប្រព័ន្ធ Chatbot ឬមុខងារ Comment-to-Message Automation (ទើបតែ Update ថ្មី មានមុខងារស្រាប់នៅក្នុង Ads Manager)។ នៅពេលអតិថិជន Comment ពាក្យគន្លឹះដូចជា “ទិញ” ឬ “សុំតម្លៃ” ប្រព័ន្ធនឹងផ្ញើសារទៅកាន់អតិថិជនដោយស្វ័យប្រវត្តិ ។ វិធីនេះជួយកាត់បន្ថយថ្លៃ Boost បានច្រើនដង និងចំណេញពេលវេលាឆ្លើយតប ។

២/ សេវាកម្ម, វគ្គបណ្តុះបណ្តាល ឬទំនិញតម្លៃខ្ពស់

-> ប្រើ Engagement + Sale Objective

អាជីវកម្មដូចជា អចលនទ្រព្យ ការលក់រថយន្ត គ្លីនិកកែសម្ផស្ស សេវាកម្ម B2B ឬការដំឡើងសូឡា ត្រូវការការប្រឹក្សា និងទូរស័ព្ទជជែកផ្ទាល់ ឬក៏ឆាតតាមតេលេក្រាម។ ប្រសិនបើបុក Boost Message ធម្មតា មនុស្សជាច្រើននឹងចុចច្រឡំ ឬឆាតសួរលេងៗរួចបាត់មាត់ឈឹង ដែលធ្វើឱ្យយើងខាតកម្លាំងឆ្លើយតបដោយគ្មានប្រសិទ្ធភាព។

  • យុទ្ធសាស្ត្រ៖ ផលិតមាតិកាចំណេះដឹងទូទៅ មាតិកានិយាយពីបញ្ហាដំណោះស្រាយទូទៅ (បញ្ចូលផលិតផលឬសេវាកម្មក្នុងមាតិកា) -> Boost Engagement សិន ។

-> Boost Engagement ហើយ អាចយកវីដេអូឬផុសដដែល មក Boost Sale តាមក្រោយ (កំណត់ឲ្យគេឆាតមក Messenger) ។

៣/ អាជីវកម្មដែលមាន E-commerce Website ឬ App

-> ប្រើ Sales Objective + Meta Pixel

ប្រសិនបើអាជីវកម្មរបស់អ្នកមាន Website, E-commerce Store ឬ មាន App លក់ទំនិញច្បាស់លាស់ ការចាយលុយ Boost Message គឺជាការខ្ជះខ្ជាយសក្តានុពលប្រព័ន្ធឌីជីថល ។

មុខងារ Meta Pixel នេះ មិនមែនសម្រាប់អាជីវកម្មតូចៗទេ វាត្រូវបានប្រើប្រាស់សម្រាប់ក្រុមហ៊ុនធំៗ ដែលមានអ្នកបច្ចេកទេស ជួយគ្រប់គ្រងលើ Website ឬ App ដែលនៅស្រុកយើងមិនសូវមានអ្នកប្រើមុខងារនេះទេ ។

  • ការអនុវត្តន៍៖ ដំឡើង Meta Pixel និង Conversion API លើ Website/Landing Page/App ឱ្យបានត្រឹមត្រូវ រួចជ្រើសរើស Sales Objective ដោយកំណត់ Conversion Event ជា “Purchase” ឬ “Add to Cart”។
  • Meta AI នឹងដើរស្វែងរកមនុស្សដែលធ្លាប់មានប្រវត្តិចុចទិញទំនិញ និងទូទាត់ប្រាក់តាម Online (Online Shoppers) មកកាន់វេបសាយឬ App ដោយស្វ័យប្រវត្តិ។ លើសពីនេះ អ្នកអាចប្រើប្រាស់ទិន្នន័យ Pixel ដើម្បីធ្វើ Retargeting ទៅកាន់អ្នកដែលធ្លាប់ចូលមើលទំនិញ ឬចុច Add to Cart តែមិនទាន់ Checkout ដោយផ្តល់ជូន Discount Code ពិសេសដើម្បីទាញឱ្យគេត្រឡប់មកទិញភ្លាមៗ។

ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញ ចង់រៀនសូត្របច្ចេកទេសបន្ថែម យុទ្ធសាស្ត្រ Social Media Marketing 2026, ការរៀបចំ Meta Ads Campaign, Lead Generation Funnel, TikTok Ads និងការប្រើប្រាស់ AI ជំនួយការលក់ អាចចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សា 2+2 “MASTER SOCIAL MEDIA MARKETING” របស់ Think E-Marketing បាន!

ព័ត៌មានវគ្គសិក្សាអត្ថប្រយោជន៍ និងការផ្តល់ជូន
តម្លៃពិសេសចុះឈ្មោះថ្ងៃនេះត្រឹមតែ $96 ប៉ុណ្ណោះ (ពីតម្លៃពេញ $129)
ការគាំទ្រមាន Exclusive Support ៥ ខែពេញ ជាមួយ Admin ផ្ទាល់
មេរៀនមានវីដេអូមេរៀន 30+ អាចចូលមើលរៀនបាន ២៤ ម៉ោង មិនកំណត់ពេល

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...

ចំណេះដឹងទីផ្សារអនឡាញ

អត់មានពេលគិតយុទ្ធសាស្ត្រធ្វើទីផ្សារ? ៣ ជំហានប្រើ AI ជួយរៀបចំ Content Calendar ឱ្យដើរ ១ ខែពេញ!

ម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញភាគច្រើន តែងតែជួបប្រទះការរវល់មមាញឹកជាមួយការងារប្រចាំថ្ងៃ រហូតគ្មានពេលអង្គុយរៀបចំគំនិត ឬយុទ្ធសាស្ត្រ Content ទុកជាមុន ធ្វើឱ្យការផុសលើ Facebook & TikTok ដើរតាមអារម្មណ៍...