ចំណេះដឹងទីផ្សារអនឡាញ

២-៣ ថ្ងៃដំបូង Boost ដើរល្អ! បន្ទាប់មកស្ងាត់ជ្រៀប… ត្រូវធ្វើម៉េច?

Less than a minute to read

នេះជាបញ្ហាដែលម្ចាស់អាជីវកម្មជួបច្រើន!
ចំណុចនេះ Admin TEM បានបកស្រាយខ្លះៗដែរ តែដើម្បីឲ្យច្បាស់សូមស្តាប់ការបកស្រាយពី Meta Pro Team ផ្ទាល់ ។

នេះជាសេចក្តីសង្ខេបចេញពីការសន្ទនាតាមទូរស័ព្ទជាមួយ Meta Pro Team ៖

*បច្ចុប្បន្ននេះ គ្រប់គ្នាសុទ្ធតែប្រើមុខងារ Advantage+ Audience ដើម្បីប៊ូស ដែលអ្នកខ្លះហៅថា Boost AI

1/ ជាគោលការណ៍កំណត់ដោយ Meta គេត្រូវការពេលរហូតដល់ ២ សប្តាហ៍ដើម្បីឲ្យ AI សិក្សារកអតិថិជនគោលដៅដែលត្រូវជាមួយពាណិជ្ជកម្មរបស់អ្នក គេហៅថាដំណាក់កាល Learning Phase

2/ ក្នុងដំណាក់សិក្សា (Learning Phase) AI នឹងបំបែកអតិថិជនគោលដៅជាផ្នែកតូចៗដើម្បីធ្វើតេស្ត ។ ឧទាហរណ៍ ៖
ប្រសិនបើអ្នកកំណត់ Targeting: Fashion | Gender: Women | Age: 18-35 នោះ AI នឹងបំបែកក្រុមមនុស្សជាផ្នែកតូចៗ ។ AI រុញពាណិជ្ជកម្មឲ្យមនុស្សអាយុ 18-24 ឃើញសិន បាន ២-៣ ថ្ងៃ
វាក៏រុញឲ្យមនុស្សអាយុ 25-35 ឃើញម្តង រហូតដល់លទ្ធផលចុងក្រោយ ទើប AI ចម្រាញ់ក្រុមមនុស្សណាមួយដែលត្រូវគោលដៅច្រើនជាងគេ

3/ ដោយហេតុថា របៀបរុញពាណិជ្ជកម្មរបស់ Advantage+ Audience វាបំបែកអតិថិជនគោលដៅជាក្រុមតូចៗ អញ្ចឹងក្នុងកំឡុងពេល ២ សប្តាហ៍នេះ ប៉ះចំក្រុមមនុស្សខ្លះក៏ត្រូវគោលដៅ តែពេល AI ប្តូរទៅតេស្តមនុស្សថ្មី អាចនឹងខុសគោលដៅវិញ

ខ្ញុំក៏សួរទៅ Meta Pro Team ដោយឆោត ថាមានដំណោះស្រាយអីអត់? ព្រោះម្ចាស់អាជីវកម្មមិនអាចចាំ ១៤ ថ្ងៃបានទេ ពួកគាត់ត្រូវការលក់ ។ (ដឹងគេឆ្លើយថាម៉េចអត់?)

  • គេថា អត់មានធ្វើម៉េចទេ មានតែចាំឲ្យ AI សិក្សាពីអតិថិជនគោលដៅសិន
  • មួយវិញទៀត ប្រសិនបើអត់ចង់ចាំយូរ យើងអាចដំឡើងលុយបាន ព្រោះលុយច្រើន យើងអាចរុញពាណិជ្ជកម្មឲ្យមនុស្សឃើញច្រើន ធ្វើឲ្យ AI សិក្សា Targeting បានលឿន កាត់បន្ថយពេលរងចាំ

សមហេតុផល! តែ… ជាក់ស្តែងវាមិនបែបនេះទេ!

  • បរិបថអ្នកប្រើបណ្តាញសង្គមនៅស្រុកយើង មួយចំនួនធំ បង្កើតគណនីហ្វេសប៊ុកឲ្យតែរួចពីដៃប៉ុណ្ណោះ មិនបានប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ជាហេតុនាំឲ្យ AI សិក្សាមិនត្រូវ ថាតើមនុស្សម្នាក់ហ្នឹង ចូលចិត្តអ្វី ជាមនុស្សបែបណាឲ្យប្រាកដទេ ជាពិសេសមនុស្សចាស់ដែលប្រើហ្វេសប៊ុក (ឧទាហរណ៍ ៖ អ្នកខ្លះបង្កើតគណនីមក ដាក់ឆ្នាំកំណើត ខែ ០២/២០២៥ អីចឹង ហើយយើង Target អាយុម៉េចត្រូវ)
  • ដូចច្នោះហើយ ពេលយើងដាក់លុយកាន់តែច្រើន Facebook Ad រុញទៅមនុស្សខុសកាន់តែច្រើន ព្រោះ ២ សប្តាហ៍ដំបូងនេះគ្រាន់តែជាពេល AI រាវរកមនុស្សមកមើលពាណិជ្ជកម្មរបស់យើងទេ គេអត់ធានាថារុញពាណិជ្ជកម្មត្រូវមនុស្សទេ

អញ្ចឹងត្រូវធ្វើម៉េច?
បើតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ អាចថាមាន ២ របៀបដែលល្អបំផុត ៖

1/ CBO Technique : បំបែក Ad Set (2-3 Ad Sets) កំណត់ Targeting ផ្សេងគ្នា ដើម្បីឲ្យ AI រកអតិថិជនគោលដៅផ្សេងគ្នា អញ្ចឹង Ad Set មួយៗអាចធ្វើការឆ្លាស់គ្នា បើមួយខុសគោលដៅ មានមួយទៀតត្រូវគោលដៅ

2/ Backup Campaign: បើដឹងថាប៊ូសដើរល្អតែ ២-៣ ដំបូង អញ្ចឹងអ្នកត្រូវបង្កើត Campaign ឲ្យ ២-៣ បន្ថែមទៀត (ដាក់ Schedule ទុកមុន & ដូរ Audience ខុសគ្នាតិចតួច) ឲ្យវាចេញតកន្ទុយគ្នា ដើម្បីសាគួរ ទម្រាំតែគ្រប់ Learning Phase ១៤ ថ្ងៃដែល AI បញ្ចប់ការសិក្សា Targeting

នេះគ្រាន់តែជា យោបល់ខ្ញុំ ជាអ្វីដែលខ្ញុំបង្រៀនម្ចាស់អាជីវកម្មនៅក្នុង Private Training របស់ខ្ញុំ *អ្នកធ្វើបានផលប៉ុន្មានភាគរយ ខ្ញុំអត់ធានាទេ សូមសាកសិន ជាជាងដេកចាំ

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...