ចំណេះដឹងទីផ្សារអនឡាញ

ប៊ូស Message អត់តែលុយ មែនអត់? មានបានសាក Sale Campaign នៅ?

Less than a minute to read

ចាប់ពីខែ កុម្ភៈ ២០២៥ មក ឃើញថា ម្ចាស់អាជីវកម្មណាក៏រអ៊ូរឿងហ្វេសប៊ុកស៊ីលុយច្រើនជាងមុន ប៊ូសអត់បាន Message អស់តែលុយ ដោយសារតែ Meta គិតតែ Update Algorithm និងគោលការណ៍អត់ចេះចប់ ។

តែឈប់សិន! ឆ្លងកាត់ ២ ខែនេះ Admin Think E-Marketing បានតេស្តច្រើនដែរ ឃើញថា ដំណោះស្រាយគឺសាមញ្ញមែនទែន ដូរតិចញេប ចេញលទ្ធផលថ្មីស្រេច ។

រាល់ដង អ្នកប៊ូស Message ដើម្បីឲ្យគេឆាតមកត្រូវអត់? អញ្ចឹង Ad Object ដែលអ្នកប្រើរាល់ដងគឺ Engagement [បន្ទាប់មករើសយក Conversion: Messenger] ។

តែ…

ឥឡូវនេះ អ្នកគួរដូរបន្តិច មកប៊ូស Object ថ្មីមួយទៀត ថ្មីតែចាស់​ ចាស់តែថ្មី “Sale Campaign” [មានយូរហើយ តែពីមុនទាល់តែមានវេបសាយ ទើបប្រើបាន ពីមុនគេហៅថា Purchase Conversion] 

ណែនាំខ្លះៗពី Sale Campaign!

  • ចំណុចដូចគ្នាជាមួយ Engagement Campaign: ប៊ូសឲ្យគេឆាតចូល Messenger បានដូចគ្នា 
  • ចំណុចខុសគ្នារវាង Engagement VS Sale: របៀបទស្សន៍ទាយលើអតិថិជនគោលដៅ អត់ដូចគ្នាទេ

ប៊ូស Sale យក Messenger

  • គោលដៅ: បង្កើនអ្នកឆាតចូលផេក
  • របៀបទស្សន៍ទាយអតិថិជនគោលដៅ:
    • ស្វែងរកអ្នកដែលឆាតក្នុង Messenger ច្រើន
    • តាមដានសកម្មភាព អ្នកដែលធ្លាប់ឆាតចូលផេក (រាប់ទាំងអាខោនខ្មោចដែលដើរឆាតចូលផេកគេអត់ប្រយោជន៍)
    • ចាប់យក Broad Audience ធ្វើម៉េចឲ្យតែបានអ្នកឆាត

ប៊ូស Sale យក Messenger

  • គោលដៅ: ស្វែងរកអ្នកដែលចាប់អារម្មណ៍ចង់ទិញផលិត
  • របៀបទស្សន៍ទាយអតិថិជនគោលដៅ:
    • តាមដានសកម្មភាព អ្នកដែលធ្លាប់ឆាតចូលផេកច្រើន
    • ចំណុចពិសេស* មេតា ចេះលួចមើលឆាតគេទៀត​ ថាតើអ្នកហ្នឹងឆាតចូលគេហ្នឹង មាននិយាយពាក់ព័ន្ធនឹងផលិតផលអត់ ប្រសិនបើមានសន្ទនាពីការទិញលក់ ជាពិសេសទូទាត់លុយទិញផលិតផល (ឧទាហរណ៍: Screenshot ABA ឬនិយាយថា Paid, Pay, ផ្ញើលុយទៅហើយ…) ហ្នឹងគេរាប់ថា អតិថិជនគុណភាព
    • ការចាប់យក Audience របស់ Sale គឺយកសាច់ការជាង Engagement Campaign ខណៈដែលបច្ចុប្បន្ននេះ មេតា ផ្តោតលើ Sale Campaign ជាង អញ្ចឹងពាណិជ្ជកម្មរបស់យើង រុញត្រូវអតិថិជនគោលដៅច្រើន

បើតាម Admin សាកតេស្ត ២ ខែមកនេះ ឃើញថា ប៊ូស $10 លក់ផលិតផលតម្លៃ $29 បាន ៣ កញ្ចប់ជាមធ្យម ។ Not bad…

បើប៊ូស Engagement យក Messenger ដូចមុនឃើញថា ជួនកាលបាន ១ ជួនកាលបាន សូន្យ តែបើអ្នកឆាតវិញ មិនបាច់និយាយ គរជើង ( Cost Per Result $0.12-$0.20/Message តែអត់ប្រយោជន៍)

តែ… កុំទាន់អាលអរ! ត្បិតថា Sale Campaign ល្អ តែវាគ្រាន់តែផ្នែកមួយដែល មេតា បានកែទម្រង់ប៉ុណ្ណោះ អ្វីដែលនៅតែមិនផ្លាស់ប្តូរគឺ មាតិកា និងយុទ្ធសាស្ត្រធ្វើទីផ្សារ យុទ្ធសាស្ត្រលក់របស់អាជីវកម្មនីមួយៗ ។

  • មាតិកា 0 = លទ្ធផល 0 ទោះជួល Marketing Pro មកពីក្រុមហ៊ុន មេតា មកប៊ូសឲ្យ ក៏អត់ទៅមុខដែរ ។
  • យុទ្ធសាស្ត្រលក់+ធ្វើទីផ្សារ 0 = លទ្ធផល 0 ដូចគ្នា ព្រោះអ្នកខ្លះគេពូកែធ្វើទីផ្សារ គេអាចលក់បានដោយមិនបាច់ប៊ូសក៏បាន

នៅក្នុងអត្ថបទក្រោយ Admin នឹងបន្ថែមទៅលើ របៀបប្រើ Sale Campaign រួមជាមួយតិចនិកមួយចំនួន ដែលគួបផសំគ្នា ដើម្បីឲ្យការប៊ូសដើរល្អ ។

ជាថ្មីម្តងទៀត កុំគិតតែប៊ូសពេក ប្រយ័ត្នភ្លេច មាតិកា (Content Marketing)!

សម្រាប់ម្ចាស់អាជីវកម្មដែលសិក្សាបន្ថែមទៅបច្ចេកទេសប៊ូសផុស + យុទ្ធសាស្ត្រផលិតមាតិកា អាចចូលរៀនក្នុងវគ្គសិក្សា 2+2 Master Social Media Marketing ព្រោះយើងនឹងមាន Update មេរៀនដំណាក់កាលទី ២ ឆាប់ៗនេះ ។

2+2 Course ឥឡូវនេះ មានមេរៀនស្រាប់ ១០០% + Update មេរៀននៅពេលឆាប់ៗនេះ!


2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...