ចំណេះដឹងទីផ្សារអនឡាញ

Boost $5-$10/ថ្ងៃ កំពុងដើរល្អ ស្រាប់តែឡើងលុយហើយទៅជាលែងដើរ!​ នេះជាក្បូន ២ ជួយ Scale Ads ឲ្យដើរកាន់តែខ្លាំង

1 min read

ម្ចាស់អាជីវកម្ម នៅពេលប៊ូស Facebook Ads ចាយថវិកា $5 ទៅ $10 ក្នុងមួយថ្ងៃ ឃើញមានអ្នកឆាតសួរ និងលក់បានគួរសម ប៉ុន្តែដល់ពេលចង់ពង្រីកការលក់ ដោយតម្លើងថវិកាដល់ $20 ទៅ $30 ក្នុងមួយថ្ងៃ បែរជា Cost Per Message ឡើងថ្លៃកប់ពពក ហើយចំនួនអ្នកឆាតមកបែរជាស្ងាត់ជាងមុនទៅវិញ!

ក្នុងឆ្នាំ ២០២៦ នេះ ប្រសិនបើអ្នកគ្រាន់តែចុចប៊ូស (Boost Post) ហើយតម្លើងលុយឆៅៗ នោះ Ads នឹងរញ៉េរញ៉ៃ ហើយខាតបង់ថវិកាជាមិនខាន។

ថ្ងៃនេះ Admin នឹងមកចែករំលែក ២ តិចនិកបែងចែកថវិកាផ្សព្វផ្សាយ និងការប្រើប្រាស់យុទ្ធសាស្ត្រ Budget Allocation ដើម្បីជួយឱ្យអ្នក Scale Ads ឲ្យដើរកាន់តែខ្លាំង ហើយមិនប៉ះពាល់ដល់ Ads ដែលកំពុងដើរល្អ​។

Budget Allocation ឬការបែងចែកលុយ ជាយុទ្ធសាស្ត្រមួយដែល Meta បានបង្រៀនផ្ទាល់តាមរយៈ Meta Blueprint ឬការខលជជែកគ្នាផ្ទាល់ជាមួយ Marketing Expert មកពីក្រុមហ៊ុន Meta ។ ក៏ប៉ុន្តែម្ចាស់អាជីវកម្មភាគច្រើន មិនបានចាប់អារម្មណ៍លើយុទ្ធសាស្ត្រ Budget Allocation ២ នេះទេ ។

មកនេះ ចាំ Admin ប្រាប់!

១/ បំបែក Campaign ២ ដាច់ដោយឡែក

កំហុសធំបំផុតរបស់អ្នក Boost ភាគច្រើន គឺការតម្លើងថវិកាភ្លាមៗលើ Post ដែលកំពុងរត់បានល្អ។ 

នៅពេលអ្នកបន្ថែមលុយច្រើនពេកលើ Ad Set ដដែល វាធ្វើឱ្យ Ad Set នោះធ្លាក់ចូលទៅក្នុង “Learning Phase” សារជាថ្មី នាំឱ្យ Cost Per Message ឡើងថ្លៃភ្លាមៗ។

  • តិចនិក៖
    • ជំហានទី ១ ៖ រៀបចំ Campaign ចំនួន ២ ក្រុមដាច់ដោយឡែក។ Campaign ទី ១ គឺ Testing Budget ($5 – $10/ថ្ងៃ) សម្រាប់ធ្វើតេស្តមាតិកា (Content Testing) និងរូបភាព/វីដេអូថ្មីៗ។
    • ជំហានទី ២៖ នៅពេលរកឃើញ Post ណាដែលមានអត្រាអ្នកឆាតច្រើន និងថ្លៃ Ads ធូរថ្លៃ (Winning Content) សឹមយក Post នោះទៅដាក់ក្នុង Campaign ទី ២ គឺ Scaling Budget ($15 – $30/ថ្ងៃ) ដោយប្រើប្រាស់យុទ្ធសាស្ត្រ CBO (Campaign Budget Optimization) ឬ ABO (Ad Sets Budget Optimization) ។

(បើករង្វង់ក្រចកបន្តិច) CBO ជាយុទ្ធសាស្ត្រមួយដែលយើងដាក់លុយក្នុង Campaign ហើយបំបែក Ad Set ចំនួន ២ ឬច្រើនជាងនេះ ដើម្បីឲ្យ Meta AI ចែកលុយអូតូទៅកាន់ Ad Set ណាដែលដើរល្អ ។ ស្រដៀងគ្នានេះ ABO គឺយើងបំបែក Ad Creative ចំនួន ២ ឬច្រើនជាងនេះ អញ្ចឹងផុសនៅក្នុង Ad Creative ណាដែលដើរល្អ វានឹងបានលុយចាយច្រើន ។

២/ អនុវត្តក្បួន ២០%

ប្រសិនបើអ្នកចង់បន្ថែមថវិកាលើ Campaign ផ្លូវការដែលកំពុងលក់ដាច់ កុំតម្លើងលុយពី $5 ទៅ $20 ភ្លាមៗឱ្យសោះ!

  • តិចនិក៖ អនុវត្តការបង្កើនថវិកាចន្លោះពី ១៥% ទៅ ២០% ក្នុងចន្លោះពេល ២៤ ទៅ ៤៨ ម៉ោងម្តង។

ឧទាហរណ៍៖ បើថ្ងៃនេះចាយ $10 អ្នកអាចតម្លើងទៅ $12 បន្ទាប់មកចាំ ២ ថ្ងៃទៀតសឹមតម្លើងទៅ $14.50។ ការតម្លើងសន្សឹមៗបែបនេះ ជួយឱ្យ Meta AI រក្សាស្ថេរភាពនៃ Targeting និងមិនធ្វើឱ្យប៉ះពាល់ដល់អត្រា Cost Per Message ឡើយ។

ក្បូននេះសាមញ្ញៗស្រួលយល់ តែម្ចាស់អាជីវកម្មច្រើនមើលរំលង ។

Boost Facebook Ads ឱ្យចំណេញថវិកា និងអាជីវកម្មលូតលាស់ទៅមុខបាន មិនមែនអាស្រ័យលើការមានលុយច្រើនតែមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យលើការយល់ដឹងពីបច្ចេកទេសបែងចែកថវិកា (Budget Allocation) និងការប្រើប្រាស់ Advantage+ AI មកជួយគ្រប់គ្រង Campaign! កាលណាអ្នករៀបចំរចនាសម្ព័ន្ធ Ads បានត្រឹមត្រូវ នោះការចាយលុយ Boost នឹងមិនខ្ជះខ្ជាយ ។

ប្រសិនបើម្ចាស់អាជីវកម្ម ចង់រៀនសូត្របច្ចេកទេសស៊ីជម្រៅ យុទ្ធសាស្ត្រ Set Facebook Ads Scaling, ការប្រើប្រាស់ Advantage+ Budget, Meta AI Targeting, TikTok Ads និងការផលិត Content Marketing ឱ្យមានប្រសិទ្ធភាពខ្ពស់ អាចចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សា 2+2 “MASTER SOCIAL MEDIA MARKETING” របស់ Think E-Marketing បាន!

ព័ត៌មានវគ្គសិក្សាអត្ថប្រយោជន៍ និងការផ្តល់ជូន
តម្លៃពិសេសចុះឈ្មោះថ្ងៃនេះត្រឹមតែ $96 តែប៉ុណ្ណោះ (ពីតម្លៃពេញ $129)
ជំនួយបន្ថែមមាន Exclusive Support ៥ ខែពេញ ជាមួយ Admin ផ្ទាល់
មេរៀនមានវីដេអូមេរៀន 30+ អាចចូលមើលរៀនបាន ២៤ ម៉ោង មិនកំណត់ពេល

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...