ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

Less than a minute to read

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា Boost Ads របស់អ្នកនឹងត្រូវរលាយបាត់ទៅលើមេឃភ្លាមៗ ។ 

ថ្ងៃនេះ Admin នឹងមកចែករំលែក ៣ រូបមន្តរៀបចំ Hook ៣ វិនាទីដំបូងដែលងាយស្រួលអនុវត្តជាក់ស្តែង ដើម្បីជួយឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញទាក់ម៉ូយឱ្យចូលមើលវីដេអូរបស់យើង ឬអាចនឹងតាមដានដល់ចប់ និងឆាតសួរទិញកាន់តែច្រើន!

១/ រូបមន្តចាក់ចំចំណុចរសើប

PAS “Problem – Agitate – Solution” ជារូបមន្តពេញនិយមមួយក្នុង Copywriting ដែលត្រូវបានគេប្រើប្រាស់យកទៅសរសេរអត្ថបទលក់ សម្រាប់ប្រភេទផលិតផលដែលដោះស្រាយបញ្ហា ។

តែសម្រាប់ក្បាលវីដេអូ ឬ Hook យើងប្រើត្រឹមតែ PA ក៏បានដែរ ។

មនុស្សភាគច្រើនមិនសូវខ្វល់ពីផលិតផលទេ តែគេខ្វល់ខ្លាំងពីបញ្ហាដែលកំពុងរំខានជីវិតគេប្រចាំថ្ងៃ។ ការបើកឆាកដោយលើកយកបញ្ហាពិតប្រាកដមកនិយាយភ្លាមៗ នឹងធ្វើឱ្យអ្នកមើលមានអារម្មណ៍ថា វីដេអូនេះកំពុងនិយាយពីខ្លួនគេផ្ទាល់។

  • តិចនិក៖ បង្ហាញសកម្មភាព ឬពាក្យសម្តីដែលឆ្លុះបញ្ចាំងពីការលំបាករបស់អតិថិជនក្នុង ១ ទៅ ៣ វិនាទីដំបូង។
  • ឧទាហរណ៍ជាក់ស្តែង៖
    • ជំនួសឱ្យការនិយាយ៖ “សួស្តីបងប្អូន ថ្ងៃនេះហាងយើងខ្ញុំមានសាប៊ូកក់សក់ព្យាបាលអង្គែ…” (ហាមនិយាយបែបនេះដាច់ខាត!)
    • ចូរនិយាយថា៖ “កក់សក់រាល់ថ្ងៃ តែនៅតែក្បាលរមាស់ ជ្រុះអង្គែពេញស្មាពិបាកពាក់អាវខ្មៅមែនទេ?” (អតិថិជនដែលមានបញ្ហានឹងឈប់មើលភ្លាម!)

២/ បង្ហាញលទ្ធផលមុននិងក្រោយ

នៅលើ Facebook Reels និង TikTok មនុស្សចូលចិត្តមើលរូបភាព និងសកម្មភាពដែលមានចលនាលឿនៗជាជាងការអង្គុយស្តាប់ការរៀបរាប់វែងអន្លាយ។ ការបង្ហាញលទ្ធផល Before/After ឬការធ្វើតេស្តសាកល្បងជាក់ស្តែងនៅវិនាទីដំបូង គឺជាមេដែកទាញចំណាប់អារម្មណ៍ដ៏មានឥទ្ធិពលបំផុត។

  • តិចនិក៖ ដាក់ប្លង់កាត់តលឿនៗ បង្ហាញពីលទ្ធផលផ្លាស់ប្តូរ ឬការធ្វើតេស្តសាកល្បងភាពធន់/គុណភាពផលិតផល។
  • ឧទាហរណ៍ជាក់ស្តែង៖
    • សម្រាប់អ្នកលក់សម្ភារៈផ្ទះបាយ៖ បង្ហាញសកម្មភាពជូតប្រឡាក់ខ្លាញ់ដាច់ស្អាតក្នុង ១ វិនាទីភ្លាមៗនៅក្បាលវីដេអូ។
    • សម្រាប់អ្នកលក់ស្បែកជើង ឬកាបូប៖ បង្ហាញសកម្មភាពចាក់ទឹកសាកល្បងភាពមិនជ្រាបទឹក ឬការបត់បែនមិនខូចទ្រង់ទ្រាយ។
    • សម្រាប់ផលិតផលគ្រឿងសម្អាង៖ បង្ហាញស្បែកស្រអាប់មុនប្រើ និងស្បែករលោងក្រោយប្រើភ្លាមៗនៅក្បាលវីដេអូ ។

៣/ ក្បូននិយាយបញ្រ្ចាស់

ខួរក្បាលមនុស្សតែងតែឈប់ចាប់អារម្មណ៍នៅពេលឮអ្វីមួយដែលប្លែក ផ្ទុយពីការគិតធម្មតា ឬជាការព្រមានដែលគេមិនធ្លាប់ដឹងពីមុនមក។

  • តិចនិក៖ ប្រើប្រាស់ឃ្លាដាស់តឿន ឬការទម្លាយការពិតដែលមនុស្សភាគច្រើនកំពុងធ្វើខុស ជាជាងណែនាំប្រាប់ពីវិធីដែលមនុស្សគួរតែធ្វើឲ្យត្រូវ ។
  • ឧទាហរណ៍ជាក់ស្តែង៖
    • “ឈប់លាបឡេពេលយប់ ប្រសិនបើអ្នកមិនទាន់បានលាងសម្អាតមុខតាម ៣ ជំហាននេះ!”
    • “កុំទាន់សម្រេចចិត្តទិញរថយន្តអគ្គិសនី បើអ្នកមិនទាន់បានដឹងពីចំណុចខ្វះខាតទាំង ៣ នេះ!”
    • នៅពេលអ្នកនិយាយឃ្លាដែលប្លែកពីធម្មតា និងនិយាយបញ្រ្ចាស់បែបនេះ អ្នកមើលនឹងមានចម្ងល់ (Curiosity) ហើយបន្តទស្សនាដើម្បីចង់ដឹងការពិត។

ការផលិតវីដេអូខ្លីសម្រាប់ធ្វើ Content Marketing និង Boost ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ ២០២៦ មិនមែនទាមទារឱ្យអ្នកមានកាមេរ៉ាថ្លៃៗ ឬបច្ចេកទេសកាត់តស្មុគស្មាញនោះទេ ប៉ុន្តែវាអាស្រ័យលើការរៀបចំ Hook ៣ វិនាទីដំបូងឱ្យមានឥទ្ធិពល! 

ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញចង់ទទួលបានបច្ចេកទេសធ្វើទីផ្សារអនឡាញថ្មីៗ គំនិតបង្កើត Content Marketing យុទ្ធសាស្ត្រ Boost ស្តង់ដារ និងគន្លឹះរៀបចំវីដេអូលក់ដាច់ អាចចូលសិក្សាបន្ថែមបានក្នុងវគ្គសិក្សា “2+2 Master Social Media Marekting”

ព័ត៌មានវគ្គសិក្សាអត្ថប្រយោជន៍ និងការផ្តល់ជូន
តម្លៃពិសេសចុះឈ្មោះថ្ងៃនេះត្រឹមតែ $96 ប៉ុណ្ណោះ (ពីតម្លៃពេញ $129)
ការគាំទ្រមាន Exclusive Support ៥ ខែពេញ ជាមួយ Admin ផ្ទាល់
មេរៀនមានវីដេអូមេរៀន 30+ អាចចូលមើលរៀនបាន ២៤ ម៉ោង មិនកំណត់ពេល

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...