ចំណេះដឹងទីផ្សារអនឡាញ

មកក្រោយគេ តែចង់ទាក់ម៉ូយអនឡាញ! នេះជាយុទ្ធសាស្ត្រ “ត្រីលឿន ស៊ីត្រីយឺត”

Less than a minute to read

ទាក់ម៉ូយអនឡាញនៅលើបណ្តាញសង្គម មិនសម្តៅលើការជះលុយប៊ូសដើម្បីបង្ខំឲ្យគេឃើញពាណិជ្ជកម្មយើងទេ តែនៅក្នុងអត្ថបទនេះយើងនិយាយគ្នាពីយុទ្ធសាស្ត្រដែលម្ចាស់អាជីវកម្មគួរគិតបែបផ្លូវវែងឆ្ងាយ តែត្រូវការចាប់ផ្តើមជំហានទី ១ ឥឡូវនេះ ។

ត្រីធំ ស៊ីត្រីតូច

កាលពីមុន

ត្រីលឿនស៊ីត្រីយឺត

ឥឡូវនេះ

ហ្វេសប៊ុកនិងតីកតុកឥឡូវនេះ បានក្លាយជាកន្លែងស្ទួចចំណាប់អារម្មណ៍ដ៏ធំមួយ តាមរយៈវីដេអូខ្លីៗ ។

បច្ចុប្បន្ននេះ វីដេអូលើតីកតុកអាចផុសបានពី ១៥ វិនាទី ដល់ទៅ ១៥ នាទី ខណៈដែល Facebook Reels អាចផុសបាន ៩០ វិនាទី ។ ក៏ប៉ុន្តែបើសិនជាយើងមើលតាមធម្មជាតិរបស់ផ្លេតហ្វមយក្ស ២ នេះ វីដេអូក្នុងចន្លោះ ៣០-៦០ វិនាទីនៅតែល្អ ងាយវាយលុកទីផ្សារជាង (លើកលែងវីដេអូចំណេះដឹងដូច Think E-Marketing គឺទាមទារឲ្យធ្វើវីដេអូវែងដើម្បីបកស្រាយ) ។

ហេតុអ្វី ធ្វើវីដេអូ ៣០-៦០ វិនាទី?

– វីដេអូខ្លីចំណាយពេលផលិតតិច ចេញវីដេអូបានច្រើន ស្ទួចចំណាប់អារម្មណ៍បានច្រើន

– វីដេអូខ្លីងាយស្រួលរក Retention បានខ្ពស់ (ឧទាហរណ៍ ៖ វីដេអូ ៩០ វិនាទីគេមើល ៤៥ វិនាទី = Retention ៥០%, វីដេអូ ៦០ វីនាទី គេមើល ៤៥ វិនាទី = Retention ៧៥%)

នេះជាមូលដ្ឋានគ្រឹះនៃ Online Marketing Funnel ៖

អ្វីដែលដែលម្ចាស់អាជីវកម្មគួរធ្វើដើម្បីប្រកួតប្រជែងគឺចេញវីដេអូខ្លីៗឲ្យបានច្រើន ។

ក្នុងចំណោមវីដេអូខ្លីៗនោះ ត្រូវប្រាកដថា ១-៣ វីនាទីដំបូង ត្រូវមានកន្លែងស្ទួចចំណាប់អារម្មណ៍ឲ្យបាន (Hook)។

វីដេអូខ្លី = ស្ទួចអតិថិជនដែលអត់ទាន់ស្គាល់គ្នា (Cold Audience)

ចុះធ្វើម៉េចដើម្បីស្ទួច Warm Audience ដែលស្គាល់គ្នាខ្លះហើយ?

ម្ចាស់អាជីវកម្មត្រូវការ មាតិកា ២ ប្រភេទគឺ Educate X Entertain

ហេតុអ្វី? ព្រោះមាតិកា ២ ប្រភេទនេះ​​នឹងធ្វើឲ្យគេតាមដានអ្នក (មិនសម្តៅលើចំនួន Follower ទេ) ។

– Educate = Provide Value (បែបចំណេះដឹង) ដូច​ Admin កំពុងធ្វើនេះ

– Entertain = Provide Value (បែបកម្សាន្តអារម្មណ៍) តែមិនសូវត្រូវចំអតិថិជនគោលដៅទេ គ្រាន់តែបានគេស្គាល់យើងច្រើន

=> ឈរលើគោលការណ៍ ត្រីលឿន ស៊ីត្រីយឺត តើអ្វីដែលម្ចាស់អាជីវកម្មគួរធ្វើបន្តទៀត?

សាមញ្ញទេ គឺប្រើក្បាច់ចាស់ ៖ Boost View ឬ Boost Engagement ។

បើសិនជាម្ចាស់អាជីវកម្មគិតដល់យុទ្ធសាស្ត្ររយៈពេលវែង (Long Term) ការជះលុយ Boost View ឬ​ Engagement វាមិនបានបង្កើនការលក់ភ្លាមទេ តែវាជាយុទ្ធសាស្ត្រចាក់ឬសស៊ីជម្រៅ ។ គិតមើលទៅ លក់របស់ដូចគ្នា បើគេឃើញយើង ១០០ ដង ឃើញអ្នកផ្សេង ១០ ដង តើគេចាប់អារម្មណ៍អ្នកណាជាង?

ចំពោះបញ្ហាបច្ចេកទេសមួយចំនួនទៀតក្នុងអត្ថបទនេះ Admin នឹងចេញវីដេអូពេលក្រោយ ដើម្បីបកស្រាយលម្អិតបន្ថែមទៀត ។

ក្នុងនោះដែលសម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម យើងក៏មាន 2+2 Course II “Master Social Media Marketing” ដែលអាចចូលរៀនឥឡូវនេះភ្លាម ជាពិសេសក៏មាន Support ផ្ទាល់ពី Admin Think E-Marketing ផងដែរ ។

2+2 Course II “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះ $82 (ស្តង់ដារ $99) + Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...