ចាប់តាំងពីដើមឆ្នាំ ២០២៥ នេះមក លទ្ធផលប៊ូស Message នៅក្នុងស្រុកខ្មែរចាប់ផ្តើមធ្លាក់គុណភាព ដោយសារបញ្ហាអាខោនខ្មោចវាយលុកផង បញ្ហាក្រុមហ៊ុនមេតា (Meta) ដូររបៀបរុញពាណិជ្ជកម្មផង ។
????????????
អត្ថបទមុន Admin Think E-Marketing បានបង្ហើបរួចហើយទាក់ទងនឹង Sale Campaign ដែលជា Ad Object ចាស់ តែវា បានកែទម្រង់ថ្មី ដោយសារពីមុនយើងអាចប៊ូសបានសម្រាប់តែរុញមនុស្សចូលវេបសាយប៉ុណ្ណោះ តែឥឡូវយើងអាចប្រើ Sale Campaign រុញមនុស្សចូល Messager ដូចយើងប៊ូស Message អញ្ចឹងដែរ ។
តើអ្នកគួរចោល Message Campaign មកចាប់ Sale Campaign ឬយ៉ាងណា?
ចាហួយ និងសង់ខ្យា មួយណាក៏បង្អែម មួយណាក៏ឆ្ងាញ់ តែវាបែងចែកទៅរសនិយមរបស់អ្នកញ៉ាំ ។
អ្វីដែលម្ចាស់អាជីវកម្មគួរពិចារណា!
Boost Message (នៅក្រោម Engagement Campaign) ៖ ត្បិតថាធ្លាក់គុណភាពសម្រាប់អាជីវកម្មមួយចំនួន ជាពិសេសប្រភេទផលិតផលដែលមានតម្លៃខ្ពស់ តែបើតាមមើលជាក់ស្តែង វានៅតែជាជម្រើសល្អសម្រាប់អ្នកដែលចង់បាន CPR (Cost Per Result) ទាប ឬអ្នកខ្លះហៅថា ប៊ូសស៊ីថោក ។
ប្រសិនបើអ្នកលក់ផលិតផលដែលមានតម្លៃថោកៗ ដូចជាអាវជជុះ របស់លក់ឡៃឡុង ទំនិញថោកៗតម្លៃ $2 $3 សម្ភារៈប្រើកំប៉ុចកំប៉ុក ឬនិយាយជារួម ផលិតផលដែលមានតម្លៃទាប សម្រាប់អតិថិជនដែលទិញអនឡាញកម្សាន្តអារម្មណ៍ និងអតិថិជន Low Class អ្នកមិនចាំបាច់ចំណាយលើ Boost Sale ក៏បាន នាំតែចូលដើម ។


Boost Sale ៖ ជាទំនោរថ្មីមួយទៀត ដែលក្រុមហ៊ុនមេតាបានកែទម្រង់ បើតាមបទពិសោធន៍ជាក់ស្តែង អាចថាវាដើរល្អជាង Message ត្រង់ថា វាអាចរកអតិថិជនសាច់ការបានច្រើន កម្រប៉ះអាខោនខ្មោច (ចំពោះអាខោន Low Class នៅតែមាន ជារឿងធម្មតា) ។ ត្បិតថា Cost Per Result វាខ្ពស់ជាង Boost Message បន្តិច តែមិនខ្ពស់ខ្លាំងពេកទេ ។
សាកគិតបែបឆិនឆៃបន្តិចអ្នកនឹងយល់! ចាយលុយ $10 ដូចគ្នា តែយើងប៊ូសប៉ះអតិថិជនគោលដៅ ១០ នាក់ មានអ្នកបង់លុយទិញ ៣ នាក់ វាល្អជាង Boost ប៉ះអាខោន Low Class ៣០ នាក់ តែអ្នកទិញបាន ១ នាក់ ។
នេះជាលទ្ធផលដែល Admin បាន Boost Sale សម្រាប់ផលិតផលតម្លៃ $17 និង $29 ។

តើ Boost Sale Campaign ខុសពី Boost Message ត្រង់ណា?
នេះជាអ្វីដែល Admin បានបកស្រាយពីអត្ថបទមុន អាចចូលអានបាននៅទីនេះ!

អ្វីដែលម្ចាស់អាជីវកម្មគួរដឹងពេល Boost Sale?
១/ ថវិកាសម្រាប់ប៊ូស ៖ ចំពោះការចំណាយប្រចាំថ្ងៃ (Daily Budget) គួរតែចំណាយចាប់ពី $10 ឡើង ព្រោះថា Cost Per Result អាចខ្ពស់ជាង Boost Message ២ ដង ។ ប្រសិនបើថវិកាស្ទើរៗ គ្រាន់តែហ្វេសប៊ុកទូទាត់ថ្លៃ Impression (ដំណាក់ទី១) ហ្នឹងវាចង់អស់បាត់ទៅហើយ មិនបានសល់ដល់ដំណាក់ទី២ ដែលវារុញ Message ទេ ។
២/ ការប្រើប្រាស់មានមុខងារ ៖ លើសពី Boost Message នៅក្នុង Engagement Campaign ដូចជា មានមុខងារ Advantage+ Catalog តែអ្នកមិនចាំបាច់ប្រើទាំងអស់ទេ ការរៀបចំប្រហាក់ប្រហែល Boost Message ធម្មតាដែរ (តែមានគន្លឹះប្រើប្រាស់ខុសគ្នាមួយចំនួន)
៣/ កុំទាន់អាលអរ ជាមួយ Sale Campaign ៖ ទោះ AI ឆ្លាត រុញពាណិជ្ជកម្មចំអតិថិជនគោលដៅក៏ដោយ ក៏គេអាចអូសចោលដដែល ប្រសិនបើមាតិកាអ្នកអត់គុណភាពឬអត់ទំនង ។ ឧទាហរណ៍ងាយយល់៖ អ្នកចង់ផ្សាយពាណិជ្ជកម្មលក់ផលិតផលផ្ទះបាយប្រណិត អ្នកដើរចែកខិតប័ណ្ណនៅបុរីប៉ែងហ៊ួតបឹងស្នោរ សុទ្ធតែអ្នកមាន (ចំកន្លែងអតិថិជនគោលដៅ) តែខិតប័ណ្ណធម្មតាៗ គ្មានការរចនាបែបប្រណិត គ្មាន Offer ដែលគួរឲ្យចាប់អារម្មណ៍ ច្បាស់ណាស់ ខិតប័ណ្ណអ្នកនឹងក្លាយជាក្រដាសនៅក្នុងធុងសម្រាម ។
អញ្ចឹងមុនពេលដែលអ្នក Boost Sale សូមត្រៀមមាតិកា ជាពិសេសវីដេអូខ្លីៗ ដែលនិយាយពី Special Offer (តិចនិកលក់រៀងៗខ្លួនៗ) ព្រោះថា ប៊ូសត្រូវគោលដៅ ទាល់តែអ្នកមានរបស់ល្អទាក់ចិត្តគេដែរ មិនមែនជិះសេះប្រលែងដៃពឹងតែមេតាសុទ្ធសាធទេ ។
សម្រាប់ម្ចាស់អាជីវកម្មដែលសិក្សាបន្ថែមទៅបច្ចេកទេសប៊ូសផុស + យុទ្ធសាស្ត្រផលិតមាតិកា អាចចូលរៀនក្នុងវគ្គសិក្សា 2+2 Master Social Media Marketing ព្រោះយើងនឹងមាន Update មេរៀនដំណាក់កាលទី ២ ឆាប់ៗនេះ ។
2+2 Course ឥឡូវនេះ មានមេរៀនស្រាប់ ១០០% + Update មេរៀននៅពេលឆាប់ៗនេះ!
2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”
???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99
មាន Exclusive Support ៤ ខែពេញ