#Copywriting #Content Marketing #Video Marketing
ប៊ូសផុសនៅលើហ្វេសប៊ុកនិងតីកតុក មិនខុសអីពីការដើរចែកខិតប័ណ្ណផ្សាយពាណិជ្ជកម្មនៅកន្លែងដែលមានមនុស្សច្រើននោះទេ ទោះបីជាកន្លែងនោះមានមនុស្សច្រើន ចំអតិថិជនគោលដៅក៏ដោយ ប្រសិនបើការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនទាក់ទាញ ការលក់ (Offer) មិនគួរឲ្យចង់ទិញ ច្បាស់ណាស់ខិតប័ណ្ណនោះនឹងក្លាយជាក្រដាសក្នុងធុងសម្រាម ។
ការប៊ូសផុសនាពេលបច្ចុប្បន្ន ភាគច្រើនគឺភ្ជាប់ជាមួយការធ្វើវីដេអូខ្លីៗ ប៉ុន្តែប្រសិនបើធ្វើវីដេអូហើយ ចាយលុយប៊ូសហើយ នៅតែមិនបានផល នោះអ្នកអាចមានបញ្ហា ២ ៖
១/ បញ្ហាលើបច្ចេកទេសប៊ូស ៖ អាចនឹងខុសបច្ចេកទេស អាចនឹងចាយលុយស្ទើរ អាចនឹងកំណត់អតិថិជនគោលដៅខុស (តែរឿងអតិថិជនគោលដៅឬ Targeting មិនពិបាកទេ ព្រោះថា AI របស់ហ្វេសប៊ុកឥឡូវនេះ វាឆ្លាតជាមុខខ្លាំងណាស់)
២/ បញ្ហាលើយុទ្ធសាស្ត្រផលិតមាតិកាផ្ទាល់ ៖ ប៊ូសត្រូវគោលដៅហើយ តែបើមាតិកាអ្នកមិនចាក់ចំចំណុចរសើបរបស់អតិថិជនគោលដៅ គេនៅតែអូសចោលដដែល ។
អញ្ចឹងនេះជាតិចនិកធ្វើវីដេអូដ៏សាមញ្ញមួយ ដែលម្ចាស់អាជីវកម្មគួរដាក់បញ្ចូលក្នុងវីដេអូខ្លីៗ នៅពេលដែលប៊ូសផុសលើបណ្តាញសង្គម ។
“People buy benefits, not features” មានន័យថា “គេទិញផលចំណេញ មិនមែនទិញមុខងារផលិតផលទេ” ។
គោលការណ៍ក្នុងការលក់ដ៏សាមញ្ញ
💡ប្រសិនបើអ្នកធ្វើវីដេអូមិនទាក់ទាញ អ្នកកុំទាន់គិតរឿងគុណភាពវីដេអូស្អាត ថតចេញពីកាមេរ៉ា Professional ឬជួល Agency ជំនាញមកធ្វើវីដេអូឲ្យអ្នក ។ ផ្ទុយទៅវិញអ្នកត្រូវគិតលើ Copywriting ឬអាចនិយាយបានថា ប៉ារ៉ូដែលអ្នកនិយាយក្នុងវីដេអូ ។
នេះជា ២ ចំណុចដែលអ្នកត្រូវរៀបចំនៅក្នុង Copywriting (ឬប៉ារ៉ូក្នុងវីដេអូ) មុនពេលដែលធ្វើវីដេអូខ្លីៗដើម្បីប៊ូសផុសឬផ្សាយពាណិជ្ជកម្ម ។
១/ Headline/Hook ឬ ចំណងជើង ៖ វាជាអត្ថបទ១ឃ្លានៅខាងលើ Caption ដែលទាញចំណាប់អារម្មណ៍មនុស្ស ហើយវាក៏ជាពាក្យ ១ ឃ្លាដំបូងនៅក្នុងវីដេអូដែលយើងហៅថា Hook ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សនៅពេលគេអូសកាត់វីដេអូរបស់យើងនៅក្នុង News Feed ។ តើចំណុចនេះ អ្នកមានបានសរសេរឬនិយាយឲ្យគេមើលឃើញ ពីផលចំណេញឬអត់?
២/ Body/Details ឬ ព័ត៌មានលម្អិត ៖ ក្រៅពីបង្ហាញមុខងារពិសេសៗរបស់ផលិតផល ថតឲ្យឃើញពីរូបរាងរបស់ផលិតផល តើអ្នកមានបានបំបែកមុខងារពិសេសៗនោះ មកបង្ហាញឲ្យឃើញរបៀបប្រើជាក់ស្តែង ថាប្រើទៅវាចំណេញអ្វីខ្លះ?
*ចំពោះផលិតផលខ្លះ វាមានមុខងារទាក់ទាញស្រាប់ មិនបាច់និយាយផលចំណេញក៏បាន តែផលិតផលខ្លះ អ្នកចាំបាច់ត្រូវធ្វើឲ្យគេឃើញថា ទិញហើយចំណេញអ្វីខ្លះ?
ឧទាហរណ៍ថា ៖ ខ្ញុំលក់ឆ្នាំងសាក Super-Fast Charger 140W ។ នេះជាអ្វីដែលខ្ញុំត្រូវនិយាយនៅក្នុងវីដេអូ និងសរសេរលើ Caption ឬ Description។
១/ Headline/Hook: ឆ្នាំងសាក Super-Fast Charger 140W មានមួយនេះ ដូចមានឆ្នាំងសាក ៣ ផ្សេងគ្នា ។
២/ Details: ឆ្នាំងសាក Super-Fast Charger 140W (Feature) សាកថ្មលឿនជាងឆ្នាំងសាកធម្មតា ២ ដង (Benefit) ជាពិសេសមានរន្ធសាក ៣ (Features) អាចសាកបាន ៣ Device ក្នុងពេលតែមួយ (Benefit) មានវាមួយស្រាលខ្លួន ចង់សាកថ្ម Laptop ក៏បាន សាកថ្មស្មាតហ្វូន Android ក៏បាន iPhone ក៏បាន ។ ឆ្នាំងសាកនេះបំពាក់បច្ចេកវិទ្យា GaN (Features) ដែលធ្វើឲ្យទូរស័ព្ទត្រជាក់ពេលសាកថ្ម ធ្វើឲ្យថ្មទូរស័ព្ទអ្នកប្រើបានមិនងាយខូច (Benefit) ។ ជាពិសេសសម្រាប់អ្នកប្រើ MacBook ដឹងតែចំណេញ ព្រោះថា កម្លាំងសាករបស់វាធំជាង ហើយតម្លៃធូរជាង ឆ្នាំងសាកផ្លែប៉ោម ២ ដង ។

ឃើញទេ ចំណុចនេះតិចតួច ហើយសាមញ្ញខ្លាំងណាស់ មិនបាច់ឲ្យម្ចាស់អាជីវកម្មចំណាយពេលរាប់ឆ្នាំដើម្បីរៀនទេ គ្រាន់តែកែប៉ារ៉ូនិយាយបន្តិច គួបផ្សំការលើកដាក់សម្លេងគួរឲ្យចង់ស្តាប់ទៀត មាតិកាផ្សាយពាណិជ្ជកម្មរបស់អ្នកមើលទៅ ដូចមាតិកាដែល Content Creator ល្បីៗគេ Review ផលិតផលឲ្យមនុស្សចង់មើលអញ្ចឹង (ពាណិជ្ជកម្ម តែមិនដូចពាណិជ្ជកម្ម) ។
ក្នុងនោះដែរនៅពេលអ្នកធ្វើវីដេអូអ្នកក៏អាចបង្ហាញរបៀបប្រើជាក់ស្តែងផងដែរ ចំណែកឯបច្ចេកទេសថតវីដេអូ មិនខ្វល់ថា ថតតាមទូរស័ព្ទ ថតតាមកាមេរ៉ា មួយណាក៏បាន អ្វីដែលសំខាន់ គឺ Copywriting របស់អ្នកទាក់ទាញឬអត់?
“លក់ផលចំណេញ” គ្រាន់តែជាយុទ្ធសាស្ត្រតូចមួយក្នុងចំណោមយុទ្ធសាស្ត្រលក់ ដែលយើងគួរយកវាមកបញ្ចូលជាមួយ Copywriting អញ្ចឹងចំពោះម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមលើយុទ្ធសាស្ត្រ Copywriting + Content Marketing រួមជាមួយបច្ចេកទេសប៊ូសលើ Facebook + TikTok អាចចូលរៀនបន្ថែមក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” Phase II Update ដែលមានមេរៀន Update បន្ថែមនាខែ ៦ ខាងមុខនេះ ។
ត្បិតថាមេរៀនរបស់យើងបានកែទម្រង់បន្ថែម តែយើងនៅតែមានតម្លៃពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលចូលរៀនវគ្គថ្មី ជាពិសេសមាន Update ឥតគិតថ្លៃសម្រាប់សមាជិកចាស់ដែលចូលរៀននៅក្នុង 2+2 Course Phase I ក្នុងឆ្នាំ ២០២៥ ។
2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”
🔥 ចុះឈ្មោះឥឡូវនេះ $82 📈ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99
មាន Exclusive Support ៤ ខែពេញ