បញ្ហាធំសម្រាប់អ្នកផុសវីដេអូលើហ្វេសប៊ុកគឺ ផុសអត់អ្នកមើលមធ្យម សំខាន់ជះលុយប៊ូសហើយអត់ចង់ឡើងទៀត ។
អាចថា ដោយសារអ្នកអត់ដឹងថា តើរាល់ថ្ងៃនេះហ្វេសប៊ុកផ្លាស់ប្តូរអ្វីខ្លះ? តើ Algorithm គណនាយ៉ាងម៉េចដើម្បីរុញវីដេអូឲ្យអ្នកផ្សេងបានឃើញ?
អត្ថបទនេះយើងនិយាយគ្នាពីកំណែទម្រង់ចុងក្រោយរបស់ Facebook Algorithm ។
របៀបរុញវីដេអូរបស់ហ្វេសប៊ុក ដែលយើងហៅថា Algorithm ជារួមគឺមាន ៥ ចំណុចពាក់ព័ន្ធគ្នា ។
១/ Content Format
យោងតាមព័ត៌មានចុងក្រោយពីក្រុមហ៊ុនមេតា គឺគេនឹងកែទម្រង់វីដេអូ ទៅជាបែបវីដេអូ Reels ទាំងអស់ នៅពេលឆាប់ៗនេះ ។ កាលពីមុនគេនៅបែងចែកវីដេអូទូទៅនៅលើ News Feed និងវីដេអូបញ្ឈរនៅក្នុង Facebook Reels ។ តែឆាប់ៗនេះគ្រប់វីដេអូទាំងនឹងរុញចូលកន្លែងតែមួយគឺ Reels ដែលមានន័យថា ដាច់ខាតអ្នកត្រូវតែធ្វើវីដេអូបញ្ឈរ ជាពិសេសជាវីដេអូខ្លីៗ ។
២/ Relevance
Algorithm ចូលរួម ៥០% តែ ៥០% ទៀតវាស្ថិតនៅលើ ចំណាប់អារម្មណ៍ ។ ឧទាហរណ៍ថា ៖ បច្ចុប្បន្ននេះ គេកំពុងល្បីរឿងដំរីឡាក់គី អញ្ចឹងបើវីដេអូអ្នកនិយាយពីឡាក់គី មានន័យថា អ្នកជោគជ័យ ៥០% រួចហើយ ។
Algorithm រកវីដេអូឲ្យមនុស្សមើល មិនមែនរកមនុស្សមកឲ្យមើលវីដេអូអ្នកទេ!
Meta Algorithm
អ្វីដែលអ្នកគួរធ្វើគឺគិតពីប្រធានបទណាដែលមនុស្សចង់ដឹង ចង់មើល ។
៣/ Engagement
ចំណុចនេះ សាមញ្ញស្រួលយល់មែនទែន ឲ្យតែផុសណា មាន like, share, ជាពិសេស cmt ច្រើន អញ្ចឹង ច្បាស់ណាស់វារុញវីដេអូហ្នឹងឲ្យមនុស្សមើលកាន់តែច្រើន ។
ធ្វើម៉េចដើម្បីបាន Engagement? មានតិចនិកច្រើន ដូចជា ៖ ផ្តល់ដំណោះស្រាយ, និយាយពីបញ្ហា, និយាយឲ្យគេឆ្ងល់, សួរសំណួរឲ្យគេឆ្លើយ, ឬក៏ប្រាប់ឲ្យ Share ឬ Comment ដើម្បីបានរង្វាន់ជាដើម (យុទ្ធសាស្ត្រអ្នកលក់អនឡាញធំៗ) ។
៤/ Retention
Retention = Recapture Attention!
និយាយសាមញ្ញឲ្យស្រួលស្តាប់ Retention សម្តៅដល់ រយៈពេលដែលមនុស្សមើលវីដេអូអ្នក ។ Retention លើហ្វេសប៊ុកគិតជាភាគរយ តើគេមើលវីដេអូបានរយៈពេលប៉ុន្មាន % ។ មើលបានពាក់កណ្តាល? មើលដល់ចប់?
ជាទូទៅវីដេអូខ្លីៗនៅលើហ្វេសប៊ុក តែងតែមាន Retention ខ្ពស់ជាងវីដេអូវែង ព្រោះវីដេអូខ្លីៗគេអាចមើលដល់ចប់ អញ្ចឹង Algorithm ឲ្យតម្លៃលើវីដអូបែបនេះ ។
សេណារីយ៉ូ ១ ៖ Retention ខ្ពស់ដោយគេមើលដល់ចប់ ជាពិសេសមើលចប់ហើយបកមកមើលវីដេអូដដែលហ្នឹងម្តងទៀត
សេណារីយ៉ូ ២ ៖ Retention ខ្ពស់ដោយសារគេមើលវីដេអូនេះ ហើយបន្តទៅមើលវីដេអូផ្សេងទៀតលើផេករបស់យើង
៥- Interaction
ចំណុចចុងក្រោយក្នុងអត្ថបទ តែជាចំណុចចាប់ផ្តើមដំបូងដែលអ្នកគួរធ្វើពេលថតវីដអូគឺ Interaction ដែលគេហៅថា Hook ព្រោះថា ១ វីនាទីដំបូងគឺជាចំណុចចាប់ផ្តើម ថាតើគេអូសកាត់វីដេអូអ្នកហើយគេចូលមើលវីដេអូអ្នកឬអត់? បើ ១ វិនាទីដំបូង បរាជ័យ គ្រប់យ៉ាងស្មើសូន្យ ។
ក្នុងនោះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម ក៏អាចចូលរៀនក្នុងវគ្គសិក្សា 2+2 Course II “Master Social Media Marketing” ដែលមានមេរៀន ៤ ជំនាញ ជាមួយនឹងមេរៀន Update ដំណាក់ទី ២ ផងដែរ
2+2 Course “Master Social Media Marketing II” ដែលនឹងមេរៀន Update ដំណាក់កាលទី ២ ដែលមានមេរៀន ៤ ជំនាញដដែលតែកែទម្រង់ថ្មីបន្ថែម ។
2 + 2 COURSE II
“MASTER SOCIAL MEDIA MARKETING”
ចុះឈ្មោះឥឡូវនេះ $82 (តម្លៃស្តង់ដារ $99)
មាន Exclusive Support ៤ ខែពេញ