ចំណេះដឹងទីផ្សារអនឡាញ

Boost អត់ដើរបន្ទោស Content! Content អត់ល្អ​ បន្ទោស Boost! នេះជាចំណុចរួបរួមដោះបញ្ហា

Less than a minute to read

ឥឡូវនេះ អ្នកចាយលុយ Boost Post លើ Facebook រួមទាំង TikTok ផងដែរ បានជួយរឿង ២ គឺ Boost អត់ដើរ និងផលិតមាតិកាឬ Content អត់ត្រូវ ។

ដល់អញ្ចឹងទៅ Boost អត់ដើរបន្ទោស Content! Content អត់ល្អ​ បន្ទោស Boost! បើថាអាជីវកម្មធំៗ ដាក់ Agency ២ ក្រុមឲ្យធ្វើការទៀត ដឹងតែឈ្លោះគ្នាផ្អើល 

ថ្ងៃនេះ Admin Think E-Marketing មានចំណុចរួមមួយចំនួន ដែលយើងអាចសម្របសម្រួលគ្នាបានលើបញ្ហា ២ នេះ ដើម្បីរកដំណោះស្រាយរួម ។

១/ មើលទិន្នន័យពី Ads សិន

ជាទូទៅ ការកែ Ads ឡើងវិញ មិនមែនកែម្តងគ្រប់ចំណុចទេ ដោយសារវាមានបញ្ហា ២ គឺ បច្ចេកទេស Boost និង បញ្ហា Ad Creative ដែលសម្តៅលើការរៀបចំមាតិកានេះឯង ។

នេះជាអ្វីដែលអ្នកគួរធ្វើ!

មុនពេលឈ្លោះគ្នា យើងត្រូវឆែកមើលទិន្នន័យ ២-៣ ចំណុចពី Ads Manager និង Business Suite ។

  • នៅក្នុង Campaign ទាំងអស់ មានបញ្ហាទិន្នន័យសំខាន់ ២ ចំណុចគឺ អាយុ និងភេទ ដែលជាចំណុចចាប់ផ្តើម​ ថាតើពាណិជ្ជកម្មរបស់យើងត្រូវចំមនុស្សដែលចាប់អារម្មណ៍ផលិតផលឬសេវាកម្មយើងឬអត់?

លើកឧទាហរណ៍ជាក់ស្តែង ៖ យើង​ Boost ទាក់ទងនឹង Skin Care ដោយប្រើមាតិកា UGC ពីតារាម៉ូឌែលយ៉ាងស្រស់ស្អាត ។ តែចៃដន្យអី ពាណិជ្ជកម្មហ្នឹងវាល្អពេក ទាក់ទាញពេក  តែវាទាក់តែមនុស្សប្រុស -> មនុស្សប្រុសឃើញស្រីស្អាត -> ចុចបេះដូង -> AI Facebook Ads យល់ច្រឡំ ក៏រុញទៅមនុស្សប្រុសកាន់តែច្រើន ទាំងដែលការពិត យើងត្រូវការផ្សាយពាណិជ្ជកម្មឲ្យមនុស្សស្រីមើលសោះ ។

អញ្ចឹង ចំណុចនេះ យើងត្រូវកែ Target Audience សិន!

  • នៅក្នុង Business Suite ក៏មានទិន្នន័យសំខាន់មួយដែល អ្នកគួរមើលដែរ គឺ Location ថាតើពាណិជ្ជកម្មនេះ រុញទៅខេត្តណាច្រើនជាងគេ ។

លើកឧទាហរណ៍ថា ផលិតផលយើង លក់តម្រូវសម្រាប់តែតំបន់ប្រជុំជននៅខេត្តមួយចំនួនប៉ុណ្ណោះ តែចៃដន្យអី Facebook រុញពាណិជ្ជកម្មយើងទៅខេត្តដែលដាច់ស្រយាល មានដង់ស៊ីតេប្រជាជននៅទីប្រជុំជនតិច ។

អញ្ចឹងយើងត្រូវដូរ Target Location ដោយបិទខេត្តដាច់ស្រយាលចោលវិញ ។

ចុះបើ ២ ចំណុចនេះ កែអស់ហើយ ឃើញថាត្រូវតាមគោលដៅដែលយើងចង់បានហើយ តែអត់អ្នកឆាត គិតម៉េច?

២/ កែមាតិកាលើ ២ ចំណុចធំៗ

ប្រសិនបើ ចំមនុស្សគោលដៅហើយ តែអត់ចាប់អារម្មណ៍ ច្បាស់ណាស់គឺយើងធ្វើទីផ្សារត្រូវកន្លែង តែខុសការរៀបចំ ។

អញ្ចឹងមកដល់កន្លែងនេះបានជាពេលដែលយើងត្រូវការកែមាតិកា តែមិនមែនគ្រាន់តែកែវីដេអូឬរូបភាពទេ គឺ កែ ២ ចំណុចធំៗ ។

  • សាច់វីដេអូ យើងអាចប្តូរប្រធានបទ, Hook, របៀបថត, កាត់វីដេអូឲ្យខ្លីៗជាងមុនជាដើម ។
  • តែអ្វីដែលត្រូវកែធំគឺ យុទ្ធសាស្ត្រលក់ ដែលជាទូទៅនៅក្នុងការធ្វើវីដេអូផ្សាយផលិតផលតាមអនឡាញ វាត្រូវការ Offer ល្អ ដើម្បីទាញចំណាប់អារម្មណ៍ឲ្យគេចង់ទិញ ឬយ៉ាងហើចណាស់ គេសួរព័ត៌មានថ្ងៃនេះ ហើយសន្សំលុយទិញថ្ងៃក្រោយ ។

យុទ្ធសាស្ត្រ Offer មានច្រើនទម្រង់ ហើយក៏មិនមានរូបមន្តច្បាស់លាស់ដែរ​ វាស៊ីសងលើការកែច្នៃរបស់អាជីវកម្មនីមួយៗ (ចង់ចេះ ចូលមើលអ្នកជំនាញលក់បកស្រាយបាន) ។

Tips! នៅពេល Boost Post យក Engagement ក៏ដោយ យក Sale ក៏ដោយ កុំងាប់ក្រឡាពឹងលើ Content តែ ១ ។ ប្រសិនបើប្រើវីដេអូយកទៅ Boost គួរតែមានវីដេអូចាប់ពី ២ ឡើងលើ ។

អត្ថបទនេះ ចែកជូនយោបល់ជូនម្ចាស់អាជីវកម្មខ្លីៗប៉ុណ្ណឹងចុះ តែសម្រាប់ម្ចាស់អាជីវកម្មចង់សិក្សាលម្អិតលើបច្ចេកទេស យុទ្ធសាស្ត្រ Boost និង ការផលិតមាតិកា អាចចូលរៀនក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” បាន ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

ចុះឈ្មោះឥឡូវនេះ $82 ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ពូ “ចក់” លក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូបាន View តិចៗ តែទាក់ម៉ូយបានរាល់ថ្ងៃ​! តើពូចក់ធ្វើម៉េចខ្លះ?

នេះជាសាច់រឿងរបស់ ពូ “ចក់” អ្នកលក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូផុសម្តងៗ មិនសូវមាន View ច្រើនទេ មិនបាន 10K View ផង...

ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។ អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។ នេះជា ៣...