ចំណេះដឹងទីផ្សារអនឡាញ

ធ្វើវីដេអូប៊ូសផុស កុំចោលគ្រឿងផ្សំ ៥ នេះឲ្យសោះ បើចង់បានម៉ូយចំគោលដៅ

Less than a minute to read

បច្ចុប្បន្ននេះ Facebook Ads ធ្វើការដោយប្រើ AI ឲ្យទស្សន៍ទាយអតិថិជនគោលដៅទៅតាមប្រភេទផលិតផល/សេវាកម្មនីមួយៗ ។

ទាយដោយប្រើទិន្នន័យ មិនទាយដូចគ្រូទាយទេ

ម្ចាស់អាជីវកម្មប៊ូសរាល់ថ្ងៃហ្នឹង មានដឹងអត់ថា AI ចេះមើលវីដេអូរបស់យើង ហើយរុញពាណិជ្ជកម្មទៅតាមការយល់ឃើញរបស់វា?

អញ្ចឹងដើម្បីឲ្យ AI អាចទស្សន៍ទាយដឹងថាតើ គួររុញពាណិជ្ជកម្មឲ្យអ្នកណាមើលឲ្យត្រូវគោលដៅ លុះត្រាតែវីដេអូរបស់យើង មានគ្រឿងផ្សំ ៥ នេះ ។

ខាងក្រោមនេះជាបទពិសោធន៍ផ្ទាល់របស់ Admin Think E-Marketing ក៏ដូចជាសេចក្តីណែនាំពីក្រុមហ៊ុន Meta ផ្ទាល់ ដែលសុទ្ធសឹងជារឿងសាមញ្ញៗ តែម្ចាស់អាជីវកម្មមើលរំលង ។

  1. Keyword

នៅក្នុងវីដេអូគួរតែមាន ពាក្យគន្លឹះទាក់ទងនឹងផលិតផលច្បាស់ៗ ដើម្បីឲ្យ AI ដឹងថា នេះជាផលិតផលឬសេវាកម្មអ្វីឲ្យប្រាកដ ។ 

ឧទាហរណ៍ ៖ “ឈុតកាដូរសម្រាប់ទារកទើបកើត” “ស្បែកជើងបាតតាន់សម្រាប់អ្នកធ្វើការនៅការដ្ឋាន” ។

  1. Target Audience

ភ្ជាប់គ្នាជាមួយចំណុចខាងលើ កុំភ្លេចនិយាយពីអតិថិជនគោលដៅផង ថាតើផលិតផលនេះស័ក្តិសមសម្រាប់អ្នកណា ព្រោះថា ទី១ ៖ យើងចង់ប្រាប់ AI ឲ្យដឹងពីអតិថិជនគោលដៅ ។ ទី២ ៖ យើងចង់ទាញចំណាប់អារម្មណ៍ក្រុមមនុស្ស ដែលជាអតិថិជនគោលដៅរបស់យើង ។

ឧទាហរណ៍ ៖ “ឈុតកាដូរសម្រាប់ទារកទើបកើត” សម្រាប់បងៗដែលមាន មិត្តភក្តិ សាច់ញាតិ ទើបសម្រាលបុត្រថ្មីៗ មិនថាកូនប្រុស ឬកូនស្រីទេ សុទ្ធតែអាចប្រើបានដូចគ្នា ។

“ស្បែកជើងនេះ ត្រូវប៉ាន់ខ្លាំងសម្រាប់ជាងធ្វើការនៅការដ្ឋានសំណង់ ជាងផ្សារដែក ឬ វិស្វករ ដែលធ្វើការនៅកន្លែងដែលមានគ្រោះថ្នាក់ មានកម្ទេចដែក មានថ្មស្រួចៗច្រើន…” ។

  1. អក្សរក្នុងវីដេអូ

បច្ចុប្បន្ននេះ AI អាចស្តាប់ការនិយាយបានគ្រប់ភាសា ហើយបកប្រែទៅជា Transcript ដើម្បីឲ្យវាអាចយល់ពីអ្វីដែលយើងនិយាយ ក៏ប៉ុន្តែដើម្បីឲ្យ AI សិក្សាពីពាណិជ្ជកម្មយើងកាន់តែច្បាស់ កុំភ្លេចដាក់អក្សរជា Subtitle តាមការនិយាយរបស់អ្នក ឬអាចដាក់តែ ពាក្យគន្លឹះសំខាន់ៗ បង្ហាញពីប្រភេទផលិតផល/សេវាកម្មក៏បាន ។

  1. Visual Hook

មិនថាវីដេអូធម្មតា ឬវីដេអូប្រូម៉ូតលក់ផលិតផល/សេវាកម្មទេ ក្បាលវីដេអូ ៣ វិនាទីដំបូងសំខាន់បំផុត អញ្ចឹង AI វារុញវីដេអូណា ដែលមានអ្នកមើលច្រើននៅ ៣ វីនាទីដំបូង ។

ចំពោះវីដេអូផ្សាយពាណិជ្ជកម្ម កុំភ្លេចយកចំណុចពិសេសមួយរបស់ផលិតផល/សេវាកម្ម មកបង្ហាញឲ្យឃើញថា របស់ហ្នឹងវាទំនង ទាក់ទាញ មានប្រយោជន៍ ពិសេស ឬតម្លៃល្អជាងគេជាដើម ។

  1. Call To Action

CTA ជាតិចនិកជម្រុញការលក់ ធ្វើម៉េចឲ្យមនុស្សចង់ធ្វើសកម្មភាពភ្លាមៗ ដូចជា Comment សួរពីផលិតផល/សេវាកម្ម ឬ ឆាតមកផេកយើង ដែលជាហេតុធ្វើឲ្យ AI យល់ឃើញថា វីដេអូយើងល្អ ទាក់ទាញ មាន Engagement ជាអតិថិជនគោលដៅច្រើន ជាពិសេសវាទាញចំណាប់អារម្មណ៍មនុស្សឲ្យចង់ទិញ ។

នេះជាតិចនិក CTA ខ្លះៗ ដែល Admin ប្រើលើអាជីវកម្មផ្ទាល់ខ្លួន ហើយក៏ចង់ឲ្យម្ចាស់អាជីវកម្មសាកប្រើដែរ ៖

  • គិតយ៉ាងម៉េចជាមួយរបស់នេះ?
  • អ្នកទាយតម្លៃត្រូវ មាន Discount ជូនតម្លៃពិសេស
  • កុម្ម៉ង់ឥឡូវនេះ ថែមជូន…. (ចំនួនមានកំណត់)
  • សាកល្បងឥតគិតថ្លៃ សម្រាប់ XX នាក់
  • ឆាតចូលផេកឥឡូវ សម្រាប់ការប្រឹក្សាយោបល់ឥតគិតថ្លៃ
  • Cmt …. យើងនឹងឆាតទៅភ្លាម
  • នៅមានច្រើនទៀត អាចសួរ Google ឬសួរ AI បន្ថែមបាន

ជារួមមក ការធ្វើទីផ្សារអនឡាញបច្ចុប្បន្ននេះ មិនអាចពឹងតែផុសរូប​ឬ Poster ហើយប៊ូសផុសដូចជំនាន់មុនទេ យើងត្រូវការបច្ចេកទេស និងយុទ្ធសាស្ត្រផលិតមាតិកា 50/50 ។

ចំពោះម្ចាស់អាជីវកម្មដែលចង់សិក្សាលម្អិតបន្ថែមលើ ៖

  • បច្ចេកទេសប៊ូសផុសលើហ្វេសប៊ុក និង តីកតុក
  • យុទ្ធសាស្ត្រផលិតមាតិកាធ្វើទីផ្សារ (Copywriting + Content Marketing)

យើងមានវគ្គសិក្សា ២+២ ទើបតែសម្ភោធថ្មីៗ មានមេរៀន ១០០% ចុះឈ្មោះភ្លាម រៀនបានភ្លាមៗ ហើយមាន Private Support ទៀត ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ពូ “ចក់” លក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូបាន View តិចៗ តែទាក់ម៉ូយបានរាល់ថ្ងៃ​! តើពូចក់ធ្វើម៉េចខ្លះ?

នេះជាសាច់រឿងរបស់ ពូ “ចក់” អ្នកលក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូផុសម្តងៗ មិនសូវមាន View ច្រើនទេ មិនបាន 10K View ផង...

ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។ អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។ នេះជា ៣...