ចំណេះដឹងទីផ្សារអនឡាញ

ប៊ូសដើរល្អ អត់ខ្ចះខ្ចាយលុយចោល! Meta ប្រាប់ឲ្យប្រើគោលការណ៍ ៣+៣

Less than a minute to read

អ្នកប៊ូសផុសភាគច្រើន ជាពិសេសម្ចាស់អាជីវកម្ម គិតមុនគេគឺរឿង កំណត់អតិថិជនគោលដៅ ធ្វើម៉េចឲ្យចំគោលដៅ តែលទ្ធផលជាក់ស្តែង ស្រាប់តែ Ad អត់ដើរ ស៊ីលុយចោល បានអ្នកឆាតតិចតួច ម៉េចចឹង?

បច្ចុប្បន្ននេះ ការផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុកឬតីកតុកក៏ដោយចុះ មិនពិបាកកំណត់ Target Audience ច្រើនទេ សឹងតែថា ប៊ូសអត់កំណត់គោលដៅ ដាក់តែអាយុឲ្យត្រូវ ជាការស្រេច ។

អញ្ចឹង Meta ខ្លួនឯង បានចេញសេចក្តីណែនាំមួយ ឲ្យអ្នកប៊ូសផុសគិតលើគោលការណ៍ ៣+៣ ។ សម្រាប់អ្នកចង់ចូលទៅមើលសេចក្តីណែនាំដើម អាចចុចទីនេះ ៖ ADVANCED GUIDANCE 

Ad Creative

ដើម្បីជៀសវាងបញ្ហា Creative Fatigue (ពាណិជ្ជកម្មដដែលៗ ប៊ូសចំមនុស្សដដែលៗ) Meta ណែនាំឲ្យអ្នកគួរផ្លាស់ប្តូរ ៣ ចំណុចនេះ ។

1- Content Format

Content Format សម្តៅដល់ទម្រង់មាតិកា ដែលបច្ចុប្បន្នផ្តោតលើវីដេអូ ដូចជា វីដេអូបញ្ឈរ វីដេអូផ្តេក វែង ឬខ្លី ជាដើម ។

នៅពេលប៊ូសម្តង អ្នកគួរមានវីដេអូយ៉ាងតិចណាស់ ២ ដើម្បីធ្វើតេស្តក្នុង Campaign តែមួយ ។

ឧទាហរណ៍ ៖

  • ធ្វើតេស្តរវាង វីដេអូ Reels រយៈពេល ១៥ វិនាទី VS វីដេអូធម្មតា រយៈពេល ២ នាទី ។
  • ធ្វើតេស្តរវាង វីដេអូបញ្ឈរ Aspect Ratio 9:16 VS វីដេអូបញ្ឈរ Aspect Ratio 4:5 ។

2- Visual

Visaul ចង់សម្តៅដល់រូបភាព/Poster និងសាច់វីដេអូដែលអ្នកយកទៅប៊ូសផុស តែដើម្បីបានលទ្ធផលល្អ ម្ចាស់អាជីវកម្មគួរតែប្រើវីដេអូយកទៅប៊ូស ។

ដូចចំណុចខាងលើដែរ ក្នុង Campaign ១ គួរមានវីដេអូយ៉ាងតិច ២ ដើម្បីធ្វើតេស្តលើ Visual ។

ឧទាហរណ៍ ៖

  • វីដេអូទី ១ ៖ ថតផលិតផលសុទ្ធ
  • វីដេអូទី ២ ៖ ថតផលិតផល រួមជាមួយតួ/ម៉ូឌែល បង្ហាញរបៀបប្រើផលិតផល

3- Text

Text សម្តៅដល់​ Headline / Description (យើងចំណាំហៅថា Caption) រួមជាមួយអក្សរនៅក្នុងវីដេអូ ។

ដែលជាទូទៅ នៅពេលធ្វើតេស្តប៊ូស អ្នកគួរតែផ្លាស់ប្តូរ Description ផ្សេងៗគ្នានៅក្នុងផុសនីមួយៗ ជាពិសេសទៅលើ Headline (១ បន្ទាត់ដំបូងនៅខាងលើ Description) ។

Ad Performance

ដើម្បីឲ្យពាណិជ្ជកម្មដើរល្អ Meta ណែនាំឲ្យអ្នកដើរតាម ៣ ជំហាននេះ ដើម្បីឲ្យ AI អ្នកសិក្សាពីអតិថិជនគោលដៅល្អ រុញពាណិជ្ជកម្មត្រូវ អត់ខ្ចេះខ្ចាយលុយ ។

ជំហានទី ១ ៖ ត្រៀមមាតិកា (Ad Creative)

ដូចបានជជែកគ្នាខាងលើ អ្នកគួរមាន Ad Creative យ៉ាងតិច ២ ដើម្បីធ្វើតេស្ត តែបើតាម Meta ណែនាំ គេតម្រូវឲ្យមាន ៣-៥ Ad Creative ដើម្បីឲ្យ AI ធ្វើតេស្ត រកមាតិកាមួយដែលទាក់ទាញអតិថិជនគោលដៅបានច្រើនជាងគេ ។

ជំហានទី ២ ៖ សារ៉េទំហំ Audience

នេះជាចំណុចតូចមួយ ដែលអ្នកប៊ូសអត់បានចាប់អារម្មណ៍ បើយោងតាមគោលការណ៍ Facebook Ad​s ចុងក្រោយនេះ គេតម្រូវឲ្យអ្នកសារ៉េ Potential Audience យ៉ាងម៉េចឲ្យបានចន្លោះ 2-5M ។

*Potential Audience មិនសម្តៅលើ ចំនួន Reach ទេ តែសម្តៅដល់ទំហំមនុស្សដែលអាចនឹងចាប់អារម្មណ៍ផលិតផលអ្នក ខណៈដែលចំនួន Reach វាអាស្រ័យតាមទឹកលុយ ចាយតិចបានតិច ចាយច្រើនបានច្រើន ។

ជំហានទី ៣ ៖ ប្រើប្រាស់មុខងារ AI

នៅពេលប៊ូសផុស Meta ណែនាំឲ្យប្រើមុខងារ AI ២ គឺ Advantange+ Placement & Advantage+ Creative ។

  • ចំពោះ Advantage+ Placement នៅស្រុកយើងមានបញ្ហាមួយ ដោយសារអ្នករកលុយពីហ្វេសប៊ុកខ្លះ បង្កើកអាខោនក្លែងក្លាយដើរចុច Ad លើវីដេអូខ្លួនឯង ដើម្បីបានលុយច្រើន អញ្ចឹងខាតយើងអ្នកប៊ូស (លោត Ad ប៉ះវីដេអូគាត់ដឹងតែស្ពៃ) ដូចច្នោះសូមប្រើ Manual Placement ហើយដក Instream Ads ចេញ កុំឲ្យលោត Ad យើងក្នុងវីដេអូគេ ។
  • ចំពោះ Advantage+ Creative គួរកុំរំលងមុខងារនេះ ព្រោះវាជួយ កែវីដេអូយើងឲ្យស្អាត, ជួយទាញ Caption ណាដែលទាក់ទាញមកបង្ហាញ, និងជួយទាញ Comment ល្អៗ ឡើងលើ ។

អញ្ចឹងគោលការណ៍ ៣+៣ នេះ ក៏មានលម្អិតនៅក្នុងវគ្គសិក្សាថ្មី 2025 Edition របស់យើងដែរ ។

សម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមអាចចូលរៀននៅក្នុង 2+2 Course “Master Social Media Marketing” ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ពូ “ចក់” លក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូបាន View តិចៗ តែទាក់ម៉ូយបានរាល់ថ្ងៃ​! តើពូចក់ធ្វើម៉េចខ្លះ?

នេះជាសាច់រឿងរបស់ ពូ “ចក់” អ្នកលក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូផុសម្តងៗ មិនសូវមាន View ច្រើនទេ មិនបាន 10K View ផង...

ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។ អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។ នេះជា ៣...