បញ្ហាថៃឈ្លានពានខ្មែរនៅតែបន្តអូសបន្លាយបន្តបន្ទាប់ ស្ថានភាពបច្ចុប្បន្ននេះ គ្រាន់តែបានធូរស្រាលបន្តិចប៉ុណ្ណោះ ខណៈដែលអ្នកលក់ដូរ ត្រូវគិតទាំងរឿងជាតិ គិតទាំងរឿងក្រពះ ចិញ្ចឹមគ្រួសារ ចិញ្ចឹមទាំងបុគ្គលិកទៀតផង ។
ចំពោះម្ចាស់អាជីវកម្មដែលត្រូវការប៊ូសផុសជាចាំបាច់ ស្ថានភាពបែបនេះ គួរប៊ូសផុសបែបណា?
ឆ្លើយតបទៅនឹងសំណួរនេះ យើងត្រូវបែងចែកអាជីវកម្មដែលកំពុងធ្វើទីផ្សារនិងផ្សាយលើបណ្តាញសង្គម ជា ២ ផ្នែកធំៗ ៖
១/ អាជីវកម្មលក់ទំនិញ
២/ អាជីវកម្មលក់ទំនុកចិត្ត
- ទំនិញកំពុងត្រូវប៉ាន់ ដូចជា អាហារក្រៀម អាហារកំប៉ុង តង់ គ្រឿងអគ្គិសនីប្រើថ្ម និងរបស់ប្រើប្រចាំថ្ងៃ ច្បាស់ណាស់ អាចលក់បាន ដោយមិនបាច់ប៊ូស ឬប៊ូសបែបងាយៗ ប៊ូសយក Message ឲ្យគេឆាតមកទិញតែម្តង ។
- ចំពោះទំនិញមិនសូវចាំបាច់ ច្បាស់ណាស់ រៀងតឹងបន្តិច តែបើតាមបទពិសោធន៍ Admin កំពុងប៊ូសលក់ជាក់ស្តែង គឺនៅតែអាចលក់បានតិចតូច គ្រាន់រួចថ្លៃចំណាយប្រចាំថ្ងៃ ។
*ចំពោះអាជីវកម្មលក់ទំនិញ យើងត្រូវបែងចែកចេញជា ២ ទៀត គឺ ទំនិញកំពុងត្រូវប៉ាន់ និងទំនិញទូទៅ ។
នេះជាការអនុវត្តន៍ជាក់ស្តែង ៖ ចំពោះទំនិញប្រភេទនេះ យើងត្រូវការជម្រុញ Engagement ឲ្យច្រើនជាងធម្មតា (ឧ: ធម្មតាប៊ូស Engagement ១ ថ្ងៃ $5 -> ឥឡូវនេះគួរឡើង $10 ឲ្យវារុញផុសឡើង News Feed សិន) ។ បន្ទាប់មកយើងត្រូវការប៊ូស Message ឬ Sale Campaing ទៅជាមួយគ្នា (មានន័យថា ផុសមួយ ប៊ូស ២ Campaign ក្នុងពេលតែមួយ) ។
ចំណុចនេះ នៅពេលដែល Engagement ដើរច្រើនហើយ យើងអាចបន្ថយលុយពី Engagement យកមកថែមឲ្យ Message ឬ Sale Campaign វិញ ។
Pro Tips: ស្ថានភាពនេះ ប្រសិនបើយើងយកវីដេូចាស់ ដែលធ្លាប់ប៊ូសដើរហើយ យកមកប៊ូសបន្ត វាងាយស្រួលជាងប៊ូសវីដេអូថ្មី ។
**ចំពោះអាជីវកម្ម លក់ទំនិញចិត្ត រួមមាន សេវាកម្មផ្សេងៗ ផលិតផលមានតម្លៃខ្ពស់ ផលិតផលទាក់ទងនឹងសុខភាព សម្រស់ អចលនទ្រព្យជាដើម ។
អាជីវកម្មប្រភេទនេះ តាំងពីដើមមក គឺទាមទារ ធាតុផ្សំ ២ បញ្ចូលគ្នា ៖ ចំណាប់អារម្មណ៍/Attention + ការផ្តល់ជូនដែលទាក់ទាញ/Value Offer ។
របៀបប៊ូសផុសសម្រាប់អាជីវកម្មបែបនេះ មិនមានការផ្លាស់ប្តូរទេ គឺ ប៊ូស Engagement ឲ្យគេស្គាល់អាជីវកម្មឬស្គាល់ម្ចាស់អាជីវកម្ម បន្ទាប់មកទើបប៊ូស Sale តាមក្រោយ ។
គ្រាន់តែពេលនេះ យល់ល្អ ម្ចាស់អាជីវកម្មខាងលើ គួរតែផ្តោតលើប៊ូស Enagement តែមួយមុខបានហើយ ដោយមិនបាច់ខ្ចះខ្ចាយលុយទៅប៊ូស Sale ទេ ។
នេះជាអ្វីដែលម្ចាស់អាជីវកម្មគួរធ្វើជំនួស ៖
- ប្រសិនបើពីមុនមក មិនដែលធ្វើមាតិកាទូទៅទេ (សម្រុកតែធ្វើមាតិកាបែបប្រូម៉ូតឬផ្សាយពាណិជ្ជកម្ម) ពេលនេះ គួរបង្វែរមកធ្វើមាតិកាដែលផ្តល់គុណតម្លៃ ជាពិសេសគួរចេញមុខធ្វើមាតិកានិយាយរឿងប្រទេសជាតិដែលមានប្រយោជន៍ខ្លះ (មិនត្រូវការប៊ូស)
- ចំពោះ មាតិកានិយាយពីអាជីវកម្ម គួរផ្តោតលើបែប Indirect Promotion ដូចជា បង្ហាញពីបញ្ហា ឲ្យដំណោះស្រាយ ជាដើម ។ អ្នកអាចឆ្លៀតនិយាយផលិតផលបន្តិចក្នុងមាតិកា ដូចដែលរាល់ដង Admin តែងតែបង្ហាញវគ្គសិក្សា 2+2 Course របស់ Think E-Marketing អញ្ចឹងដែរ ។ (បើចង់ប៊ូស អាចប៊ូស View បាន)
- ចំពោះមាតិកានិយាយពី ផលិតផលឬសេវាកម្ម គួរតែនិយាយបែប Indirect Promotion ដូចលើកឡើងខាងលើ ដូចជា ណែនាំអតិថិជនឲ្យចេះរើសផលិត បង្ហាញពីរបៀបសន្សំសំចៃពេលទិញផលិតផល របៀបប្រើឲ្យមានប្រយោជន៍ជាដើម ។ (ដោយសារមាតិកានេះ ពាក់ព័ន្ធនឹងផលិតផល យើងអាចប៊ូស Engagement បន្ថែមបាន) ។
- ចំពោះ Promotion ផ្សេងៗ ដែលត្រូវការប៊ូស Sale គួរតែទុកសិន ចាំពេលក្រោយ ក៏មិនទាន់ហួសពេលដែរ ។
ពេលនេះ ប្រសិនបើ Boost Sale មិនដើរ ម្ចាស់អាជីវកម្មអាចបន្ត Boost Engagement ដើម្បីកុំឲ្យស្ងាត់ ។
ក្នុងនោះដែរ ចំពោះម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម ក៏នៅតែអាចចូលរៀនវគ្គសិក្សា 2+2 “Master Social Media Marketing” របស់យើងដដែល ព្រោះថាវគ្គសិក្សាអនឡាញរបស់យើងមិនមានផលប៉ះពាល់ទេ អាចរៀនបានគ្រប់ពេល មិនត្រូវការមករៀនផ្ទាល់ រៀនហើយ ឆ្ងល់កន្លែងណា សួរ Admin ដោយផ្ទាល់បាន ។
មេរៀនមាន ២ ផ្នែក = ៤ ជំនាញ លើបច្ចេកទេសប៊ូស និងផលិតមាតិកា ។
2 + 2 COURSE II
“MASTER SOCIAL MEDIA MARKETING”
ចុះឈ្មោះឥឡូវនេះ $82 (តម្លៃស្តង់ដារ $99)
មាន Exclusive Support ៤ ខែពេញ