ចំណេះដឹងទីផ្សារអនឡាញ

ខ្មែរពហិការផលិតផលសៀម! ម្ចាស់អាជីវកម្មត្រូវចាប់ឱកាសធ្វើរឿង ៣ នេះ បន្ទាន់!

Less than a minute to read

ថៃកាន់តែឈ្លានពានខ្មែរ ប្រជាជនខ្មែរកាន់តែពហិការផលិតផលសៀម ដែលជាឱកាសមាសសម្រាប់ អាជីវកម្មខ្នាតតូចនិងកណ្តាល ដែលផលិតផលក្នុងស្រុក ផលិតផលខ្មែរ ប្រេនខ្មែរ ។

ក្នុងឱកាសមាសមួយនេះ ប្រសិនបើម្ចាស់អាជីវកម្មនៅបណ្តែតបណ្តោយយូរទៀត អាចនឹងថយសន្ទុះក្នុងការគាំទ្រផលិតខ្មែរ ។

នេះជាការងារបន្ទាន់ចំនួន ៣ ដែលម្ចាស់អាជីវកម្មត្រូវធ្វើឥឡូវនេះ ដើម្បីឈ្នះក្នុងសម័យកាល Attention Economy ។

  1. Emotional Content Marketing

ឥឡូវនេះ ជាពេលដែលទឹកចិត្តខ្មែរកំពុងឆេះឆួលជាមួយនឹងអំពើឈ្លានពានរបស់ថៃ ជាពេលមួយ ដែលមាតិកាគ្រប់យ៉ាងបែប ចាក់ដោយអារម្មណ៍​ (Emotional) ក្លាយជាមាតិកាដែលងាយស្រួលក្នុងការចាប់ចំណាប់អារម្មណ៍អ្នកប្រើបណ្តាញសង្គម ។

ម្ចាស់អាជីវកម្មត្រូវបែងចែកការផលិតមាតិកា 50/50 ៖ និយាយពីផលិតផល/អាជីវកម្មពាក់កណ្តាល និយាយពីមាតិកាប្រទេសជាតិពាក់កណ្តាល ។

នេះជាប្រធានបទខ្លះដែលប្រេនខ្មែរ ឬអាជីវកម្មខ្មែរ គួរតែចេញមុខនិយាយ ។

  • និយាយពីគួរជំហរ និងទឹកចិត្តក្នុងនាមជាប្រជាជនខ្មែរម្នាក់ដែលឈឺចាប់ជាមួយនឹងទង្វើឈ្លានពានរបស់ថៃ 

(ការបង្កើតផលិតផលក្នុងស្រុកនេះ មិនមែនគ្រាន់តែជាការបង្កើតអាជីវកម្មប៉ុណ្ណោះទេ តែវាជាការបង្ហាញគោលជំហរងើបឡើង ជួយសេដ្ឋកិច្ចជាតិ មិនឲ្យរស់ពឹងដង្ហើមគេ)

  • និយាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋភាសសឹក និងចែករំលែកគំនិតមានប្រយោជន៍ ជួយប្រជាពលរដ្ឋភាសសឹកពីចម្ងាយ
  • ចែកបទពិសោធន៍ លើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យខំរៀន ធ្វើការ រកស៊ី ក្លាយជាសរសរទ្រូងប្រទេសជាតិរឹងមាំ ការពារគេជិះជាន់នៅថ្ងៃអនាគត
  • និយាយពីទស្សនៈផ្ទាល់ខ្លួន តើម្ចាស់អាជីវកម្មយល់ឃើញយ៉ាងណាពីជ្រុងមួយនៃផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

ការធ្វើទីផ្សារបែប Emotional Content Marketing ឥឡូវនេះ មិនមែនគ្រាន់តែទាញចំណាប់អារម្មណ៍ទេ តែវាជាការបង្ហាញ “Common Interest” រវាងអាជីវកម្ម និងអតិថិជន ឬប្រជាជនខ្មែរទូទៅ ដែលជាជំហានមួយធ្វើឲ្យអតិថិជនគោលដៅ ចាប់ផ្តើមយកចិត្តទុកដាក់ និងចាប់អារម្មណ៍ជាមួយប្រេនក្នុងស្រុក ។

  1. Behind the scenes

ពេលនេះជាពេលដេលប្រេនខ្មែរ ផលិតខ្មែរត្រូវការកសាងទំនុកចិត្តពីប្រជាជនខ្មែរ អញ្ចឹងវិធីសាស្ត្រមួយដែលម្ចាស់អាជីវកម្មត្រូវធ្វើឥឡូវនេះ គឺ បង្ហាញសកម្មភាពពីក្រោយខ្នងប្រេនខ្មែរ ។

នេះជាសកម្មភាពដែលត្រូវបង្ហាញជាសាធារណៈនៅលើបណ្តាញសង្គម ៖

  • ខ្សែសង្វាក់ផលិតកម្មនៅខាងក្រោយ តើត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ដើម្បីចេញជាផលិតផលស្តង់ដារមួយដែលអាចប្រកួតជាមួយប្រេនបរទេសបាន
  • បញ្ហាប្រឈមនៅពីក្រោយខ្នងសង្វាក់ផលិតកម្ម តើត្រូវជួបការលំបាកអ្វីខ្លះទម្រាំចេញជាផលិតសម្រេច
  • បង្ហាញវត្ថុធាតុដើមក្នុងស្រុក ដើម្បីឲ្យអតិថិជនឃើញថា ផលិតមួយនេះ អាចជួយសេដ្ឋកិច្ចក្នុងស្រុកបានច្រើនវិស័យ 
  • បង្ហាញពីអនាម័យ និងស្តង់ដារក្នុងការផលិត ដើម្បីបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់

ឥឡូវនេះ ប្រេនខ្មែរ មិនថាខ្នាតតូចឬខ្នាតកណ្តាលទេ មិនត្រូវការផលិតវីដេអូស្ពតពាណិជ្ជកម្មបែប Proffessional ទេ អ្វីដែលត្រូវការពេលនេះគឺ ស្មាតហ្វូន ដើម្បីថតគ្រប់សកម្មភាពទាំងអស់ ។

២​ ចំណុចដែលចាំបាច់ពេលនេះ គឺ Consitent & Quantity of Content (ចេញមាតិកាជាប្រចាំ និងចេញឲ្យបានចំនួនច្រើន) ។

  1. Sample Product Campaign

ដើម្បីឲ្យផលិតថ្មី ចូលក្នុងទីផ្សារបាន រឿងដំបូងបំផុត ត្រូវមានផលិតផលសាកល្បងសម្រាប់អតិថិជនប្រើក្នុងបរិមាណតូចមួយសិន ។

ចំពោះការធ្វើ Sale Campaign នៅលើបណ្តាញសង្គម ចាំបាច់ត្រូវការចាយលុយ Boost នៅលើហ្វេសប៊ុកនិងតីកតុក ។

ចំពោះការធ្វើ Sample Product Campaign នៅលើបណ្តាញសង្គម ម្ចាស់អាជីវកម្មអាចធ្វើបាន ២ ទម្រង់ ៖

  • ជម្រើសទី ១ ៖ លក់ក្នុងបរិមាណដដែល តែលក់ក្នុងតម្លៃពាក់កណ្តាល (កំណត់ចំនួនស្តុកសម្រាប់ធ្វើប្រូម៉ូសិន ទៅតាមលទ្ធភាពដែលអាចធ្វើបាន) ដើម្បីទាក់ទាញអតិថិជនឲ្យសាកល្បងផលិតផលក្នុងស្រុក ។
  • ជម្រើសទី​ ២ (អាចប៉ះពាល់ខ្សែសង្វាក់ផលិតកម្ម ប្រសិនបើមិនបានត្រៀមមុន) ៖ ប្តូរពីលក់ក្នុងបរិមាណស្តង់ដារ មកលក់ក្នុងបរិមាណតិច កញ្ចប់តូច តម្លៃទាប ដើម្បីឲ្យអតិថិជនងាយស្រួលសម្រេចក្នុងការប្រើប្រាស់ ដូចសាប៊ូកក់សក់អញ្ចឹង ១ កញ្ចប់ ៥០០៛ មិនខ្វះទេ អ្នកទិញយកមកសាកប្រើ ។

????Tips: ដើម្បីជម្រុញការធ្វើ Sale Campaign កាន់តែមានប្រសិទ្ធភាព ប្រេនខ្មែរទាំងអស់គួរមានវីដេអូខ្លី គុណភាពខ្ពស់ និងច្នៃប្រឌិតជាងវីដេអូធម្មតា ជាពិសេសគឺ បង្ហាញឲ្យច្បាស់ៗថា នេះជាផលិតខ្មែរ ប្រេនខ្មែរ ផលិតនៅក្នុងស្រុក ជាមួយស្តង់ដារអន្តរជាតិ ។

នៅក្នុងអត្ថបទក្រោយ Admin Think E-Marketing នឹងចេញរំលែក យុទ្ធសាស្ត្រ ៤ ទៀត ដើម្បីរុញប្រេនផលិតផលខ្មែរ ឲ្យកាន់តែមានសន្ទុះគាំទ្រ ។

ក្នុងនោះដែរ ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមលើជំនាញបច្ចេកទេសនិងយុទ្ធសាស្ត្រធ្វើទីផ្សារអនឡាញ អាចរងចាំចូលរៀនក្នុងវគ្គសិក្សា 2+1 “Social Media Marketing Master Class” 2026 ។

PRE-REGISTER NOW

35% OFF + 6 MONTHS SUPPORT


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...