អ្នកធ្វើវីដេអូនាពេលបច្ចុប្បន្ននេះ មានតែមនុស្ស ២ ក្រុមទេ គឺអ្នកផលិតមាតិកា (អ្នកផលិតមាតិកាឯករាជ្រ ឬអ្នកផលិតមាតិកាសម្រាប់ស្ថាប័នណាមួយ) និងម្ចាស់អាជីវកម្មដែលចង់កសាងកេរ្តិ៍ឈ្មោះ ព្រមទាំងពង្រីកទីផ្សាលើបណ្តាញសង្គម ។
អញ្ចឹងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនចេញពី Admin Think E-Marketing ក្នុងនាមជាអ្នកផលិតមាតិកា និងអ្នកធ្វើទីផ្សារលើបណ្តាញសង្គម ។
នេះជាគោលការណ៍ ៣ មិនថា អ្នកផលិតមាតិកា ឬម្ចាស់អាជីវកម្មក៏ដោយចុះ សុទ្ធតែអាចប្រើការបានដូចគ្នា ។
១- គោលការណ៍ ៥/១៥
“ដំណើររាប់ពាន់យោជន៍ចាប់ផ្តើមចេញពី ជំហានទី ១”
ចំណែកឯការផលិតវីដេអូក៏ដូចគ្នាដែរ មិនថាវីដេអូវែងខ្លីប៉ុន្មាននាទីទេ អ្វីដែលសំខាន់គឺ ក្បាលវីដេអូ ។
កំហុសរបស់អ្នកធ្វើវីដេអូភាគច្រើនគឺ អូសក្បាលវីដេអូ ស៊ីដាច់ ១-២ នាទី ទៅលើរបៀបវីរៈ ដោយហេតុថា វប្បធម៌ខ្មែរយើងគឺ ប្រកាន់ច្រើនលើរបៀបវីរៈ រួមមាន ជម្រាបសួរ ណែនាំខ្លួន សួរសុខទុក្ខជាដើម ។
តែនៅបណ្តាញសង្គមបច្ចប្បន្ននេះ មនុស្សមិនចង់ចំណាយពេលលើវីដេអូច្រើនទេ ដូចច្នោះអ្នកមានពេលត្រឹម ៥ ទៅ ១៥ វិនាទីប៉ុណ្ណោះដើម្បីស្ទួចចំណាប់អារម្មណ៍ ដែលភាសាបច្ចេកទេសគេហៅថា “Hook” ។
តិចនិក Hook:
- ចំពោះការនិយាយបែប Talk Show សូមនិយាយចូលប្រធានបទ ឬលើកចំណុចទាក់ទាញ យកមកដាក់ក្បាលវីដេអូ ក្នុងរយៈពេល ៥វិនាទីដំបូង
- ចំពោះវីដេអូវែង ឬវីដេអូមានសាច់រឿង (Story Telling) សូមចូលសាច់រឿង ឬបង្ហាញឈុតឆាកទាក់ទាញរបស់វីដេអូ ក្នុងរយៈពេល ១៥ វិនាទីដំបូង
Tips: ដើម្បីរក្សាលំនឹងរវាងរបៀបវីរៈរបស់វប្បធម៌ខ្មែរ និង គោលការណ៍ ៥/១៥ អ្នកអាចចាប់ផ្តើម Hook សិន បន្ទាប់មកចាំចូលរបៀបវីរៈតាមក្រោយក៏បាន ។ ឈ្នះឈ្នះ ។
២- ជើងសសរ ៤ នៃមាតិកា
អ្នកផលិតមាតិកា ឬម្ចាស់អាជីវកម្ម បើសិនទើរគំនិតក្នុងការផលិតមាតិកា នេះជា ជើងសសរធំៗ ៤ នៃមាតិកា (4 Pillars of Content) ។
INFO
ព័ត៌មាន ឬទិន្នន័យ លម្អិត
INFORM
ជូនដំណឹង ឬដាស់តឿន
EDUCATE
អប់រំ ចំណេះដឹង
ENTERTAIN
កម្សាន្ត
មាតិកា ២ ក្នុងចំណោម ៤ ដែលល្អបំផុតគឺ ៖
- EDUCATE : ជួយជម្រុញកេរ្តិ៍ឈ្មោះអាជីវកម្ម ជម្រុញការលក់តាមរយៈការ ផ្តល់ចំណេះដឹង ការអប់រំ ការបង្ហាត់បង្រៀនផ្សេងៗ -> ទាញអ្នកតាមដាន -> បម្លែងជាអតិថិជនគោលដៅ -> ជម្រុញការលក់
- ENTERTAIN : ជួយជម្រុញកេរ្តិ៍ឈ្មោះអាជីវកម្ម បានលឿន ប្រើពេលខ្លី ដោយសារគ្រប់គ្នាចូលចិត្តមើល វីដេអូបែបកម្សាន្ត ជាជាងមាតិកាបែបចំណេះដឹង
៣- ដាក់រង្វាន់ដូចស្រាបៀរ
អ្នកប្រមឹក ញៀនស្រាដោយសារ តាមរង្វាន់
ចំណែកអ្នកទស្សនា ញៀនមាតិកា ក៏ដោយសារ ចង់បានរង្វាន់ ។
រង្វាន់ក្នុងមាតិកា អាចមានន័យត្រង់ និងន័យធៀប ៖
- រង្វាន់ជារូបិយវត្ថុ ៖ លើកឧទាហរណ៍ជាក់ស្តែង អ្នកលក់អនឡាញ តែងតែចែករង្វាន់ជាលុយ ជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីឲ្យគេជួយ Share មាតិកា ឬផុស របស់គាត់ នេះហៅថា រង្វាន់ជារូបិយវត្ថុ ។
- រង្វាន់ជាអរូបិយវត្ថុ ៖ នៅក្នុងភាសាបច្ចេកទេស Content Marketing គេហៅថា Value Content ឬមាតិកាផ្តល់គុណតម្លៃ ។
ប្រសិនបើអ្នកផលិតមាតិកាចំណេះដឹង អ្នកទស្សនាច្បាស់ជាចង់បានចំណេះដឹង ឬព័ត៌មាន ណាមួយពីមាតិការបស់អ្នក ។
ប្រសិនបើអ្នកផលិតមាតិកាកម្សាន្ត អ្នកទស្សនាច្បាស់ជាចង់បាន អារម្មណ៍ធូរស្បើយ សើចសប្បាយ ឬលម្ហែរអារម្មណ៍ ពីមាតិការបស់អ្នក ។
អញ្ចឹងរាល់ការផលិតមាតិកាទាក់ទាញ ចាំបាច់ណាស់ត្រូវមាន រង្វាន់ ដូចរង្វាន់ស្របៀរអញ្ចឹង ។
បន្ថែមពីលើនេះ សម្រាប់ម្ចាស់អាជីវកម្ម ដែលចង់សិក្សាបន្ថែមលើ ជំនាញផលិតមាតិកាធ្វើទីផ្សារលើបណ្តាញសង្គម រួមជាមួយបច្ចេកទេសប៊ូសផុស អាចចូលរៀនក្នុងវគ្គសិក្សា ២+២ ។
មេរៀនសម្ភោធជាផ្លូវការ ចុះឈ្មោះភ្លាមអាចរៀនបានភ្លាមៗ គ្រប់ពេល ២៤/៧ ។
មេរៀនមាន ២ ផ្នែកស្មើ ៤ ជំនាញ ៖
- ផ្នែកទី ១ ៖ Facebook Ads + TikTok Ads
- ផ្នែកទី ២ ៖ Copywriting + Content Marketing
ចុះឈ្មោះឥឡូវនេះ មាន Exclusive Deals ធំៗ ២ ៖
- មិនចាំបាច់បង់ពេញថ្លៃទេ ចាយត្រឹមតែ $82 ទទួលបានមេរៀនទាំង ៤ វគ្គ (តម្លៃពេញ $99)
- អ្នកទទួលបាន Technical Support ២ ខែ + Free Consultant ២ ខែ
2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”
🔥 ចុះឈ្មោះឥឡូវនេះ $82 📈ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99