ចំណេះដឹងទីផ្សារអនឡាញ

អ្នកលក់អនឡាញ! បើអត់ Boost Message តើអាចលក់បានអត់?

Less than a minute to read

និយាយពីការប៊ូសផុស លក់អនឡាញទូទៅ (មិនមែនប៊ូសដើម្បីធ្វើទីផ្សារ ឬប្រូម៉ូតប្រេន) យើងអាចនិយាយបានថា Boost Message ជាវិធីសាស្ត្រពេញនិយមមួយសម្រាប់អ្នកលក់អនឡាញ ព្រោះគេយល់ថា Boost Message នឹងជួយឲ្យមានអ្នកឆាតសួរផលិតផលច្រើន អញ្ចឹងអ្នកលក់ងាយស្រួលបញ្ចុះបញ្ចូលឲ្យអតិថិជនទិញផលិតផលរបស់ខ្លួន ។

ចុះបើសិន អត់ Boost Message តើអាចលក់បានអត់?

ចម្លើយដ៏ខ្លី ៖ លក់បាន … 

តើ Facebook ធ្វើម៉េចទើបអាចរុញមនុស្សឲ្យឆាចូលផេកបានច្រើន?

សាមញ្ញទេ នៅពេលអ្នក Boost Message នោះ Facebook នឹងដាក់បញ្ចូលមុខងារពិសេសមួយគឺ បង្ហាញសារស្វាគមន៍នៅលើរូបភាពឬវីដេអូតែម្តង ជាពិសេសគឺរុញសារទៅក្នុង Inbox របស់អ្នកប្រើហ្វេសប៊ុក ដែលបានចុចលើរូបភាពឬវីដេអូដែលអ្នកបានប៊ូស ។

បើមិនជឿទេ សាកអូសហ្វេសប៊ុក ហើយចុចលើពាណិជ្ជកម្មដែលគេបានប៊ូសផុស នោះអ្នកនឹងឃើញសារពីផេកនោះលោតចូល Inbox អ្នកអូតូតែម្តង ។

ក៏ប៉ុន្តែ…

បើទោះជាអ្នកមិន Boost Message (ដោយគ្រាន់តែ Boost Engagement ធម្មតា) ក៏នៅតែអាចដាក់ Message Button បានដូចគ្នា​ មានន័យថា អតិថិជនគោលដៅរបស់អ្នកនៅតែឆាតសួរអ្នកដដែល បើសិនគេចាប់អារម្មណ៍ផលិតផលអ្នក ។

ចំណុចខុសគ្នា រវាង Boost Engagement VS Boost Message មានតែមួយប៉ុណ្ណោះគឺ Boost Engagement អត់មានលោតសារអូតូទៅ Inbox គេទេ ទាល់តែគេចុចលើប៊ូតុង Message បានគេអាចឆាតឆ្លើយឆ្លងជាមួយផេកអ្នកបាន ។

Boost Engagement ជាវិធីសាស្ត្រល្អបំផុត សន្សំសំចៃ X10 សម្រាប់អាជីវកម្មដែលមានអ្នកស្គាល់ស្រាប់ ផលិតដែលមានប្រេនស្រាប់ ឬរបស់ដែលមានតម្រូវការខ្ពស់ ជាពិសេសអ្នកលក់អនឡាញដែលល្បីឈ្មោះលើបណ្តាញសង្គម ។ ករណីពិសេសមួយទៀត របស់អ្នកប្រេន អត់មានគេស្គាល់ តែរបស់ទាក់ទាញចំណាប់អារម្មណ៍ ធ្វើឲ្យគេចង់ទិញ ។

ឧទាហរណ៍ ៖ ទុរេនកំពតសាច់លេខ ១, ធម្មតាលក់ ១ គ.ក ២៣,០០០៛ ថ្ងៃនេះលក់តែ ១ គ.ក តែ ១៥,០០០៛ ទេ ….

អ្វីដែលអ្នកត្រូវដឹង…

Boost អ្វីក៏ដោយ ក្រុមហ៊ុន Meta គិតលុយពីចំនួន Reach/Impression ដូចគ្នាទាំងអស់ អញ្ចឹង Boost មួយណាក៏ល្អដែរ ។ 

  • Boost Engagement: សន្សំសំចៃ ចំណាយតិច មានគេឆាតមកផេកអ្នកដូចគ្នា ឲ្យតែរូបភាពឬវីដេអូអ្នកទាក់ទាញ ចាក់ចំចំណុចរសើបរបស់អតិថិជន
  • Boost Message: អស់លុយច្រើន តែជួយជម្រុញឲ្យគេឆាតមកផេកអ្នកច្រើន ងាយស្រួលជម្រុញការលក់ តែប្រយ័ត្នផង ពេលខ្លះប៊ូស Message បានតែអ្នកឆាតអត់ប្រយោជន៍

នេះជាយុទ្ធសាស្ត្រឈ្នះៗ…

Boost មួយណាក៏ល្អ ចុះម៉េចមិន Boost ទាំង ២ ហ្មងទៅ?

នេះជាគោលការណ៍មាសដែលខ្ញុំអនុវត្តន៍ជោគជ័យ​ជួយឲ្យប៊ូសផុសដើរល្អ គឺ ផុស ១ ប៊ូស ២ មុខ (Engagment + Message) ។

សាកមើលទៅដឹងហើយ!

អត្ថបទក្រោយ Admin Think eMarketing នឹងបកស្រាយពី មូលហេតុ និង វិធីសាស្ត្រលម្អិតក្នុងការបែកចែកលុយ និង យុទ្ធសាស្ត្រប៊ូស Engagment + Message បញ្ចូលគ្នា ដើម្បីបង្កើនចំនួនអ្នកឆាតចូលផេក តែសន្សំសំចៃថវិកាប៊ូស (សន្សំសំចៃថវិកាប៊ូស មិនមែនមានន័យថា ប៊ូសស៊ីថោកដូចគេផ្អើលតាមគ្នាទេ សូមកុំយល់ច្រឡំ) ។

ជួបគ្នានៅអត្ថបទក្រោយ!

3 in 1 “MASTER SOCIAL MEDIA MARKETING”

៣ ជំនាញក្នុង​វគ្គសិក្សាតែមួយ ៖ ផលិតមាតិកា ប៊ូសផុសលើហ្វេសប៊ុក និង តីកតុក


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...