ចំណេះដឹងទីផ្សារអនឡាញ

ប៊ូសផុសបែបនេះកាន់តែចំណេញ

Less than a minute to read

ប៊ូសផុសបែបណា បានចំណេញ? ការពិតទៅមានរឿងសាមញ្ញមួយប៉ុណ្ណោះ ដែលធ្វើឲ្យការប៊ូសផុសចំណេញ ហើយដើរល្អ តែបងប្អូនអត់បានចាប់អារម្មណ៍ ។

មុននឹងនិយាយពីតិចនិកប៊ូសផុសសាមញ្ញមួយ អ្នកទាំងអស់គ្នាគួរតែដឹងពីចំណុចខ្វះខាតមួយសិន គឺ ប៊ូសភ្លាម ដាក់យក Message ភ្លាម ដែលអ្នកចាយលុយប៊ូសផុសភាគច្រើន តែងតែធ្វើបែបនេះជាញឹកញាប់ ។

តើអ្នកមានដឹងទេ ថាពាណិជ្ជកម្មមួយដើរល្អដោយសារអ្វី? ចម្លើយសាមញ្ញគឺ ចំណាប់អារម្មណ៍មនុស្ស ឬពាក្យបច្ចេកទេសហៅថា Audience Retention (មិនខុសពីការផុសវីដេអូចូល Facebook ឬ YouTube ទេ) កាលណាមនុស្ស ចុចលើផុស ធ្វើសកម្មភាពដូចជា Comment, Like, Share ឬមើលវីដេអូលើស ៣ វិនាទី (នៅលើ Facebook Feed) មានន័យថា ផុសនោះល្អ ទាក់ទាញ ។

ខួរក្បាល AI របស់ Facebook Ads វាធ្វើការមានហេតុ មានផល ៖ របស់ទាក់ទាញ វាជួយរុញថែម របស់អត់ទាក់ទាញ វាជាន់ពន្លិច តែម្តង ។

ណ្ហើយ និយាយច្រើនពេកខ្លាចបងប្អូនយើងអត់យល់! អ្វីដែល Admin Think E-Marketing សរសេររបូរបាច់មុនហ្នឹង អាចសរុប មកវិញបាន ២ ចំណុច ដែលធ្វើឲ្យពាណិជ្ជកម្មដើរល្អ ប៊ូសទៅចំណេញច្រើន ។

  1. រៀបមាតិកាល្អសិន ចាំគិតរឿងប៊ូសតាមក្រោយ ៖

ដូចបានលើកឡើងអញ្ចឹង បើយើងប៊ូសវីដេអូកំប្លែងពូពាក់មី លក់សារាយសមុទ្រ ABC ច្បាស់ណាស់ ពាណិជ្ជកម្មលើហ្វេសប៊ុកឬតីកតុក ប្រាកដជាដើរល្អ ចំណាយតិច ដោយសារវីដេអូពូពាក់មីទាក់ទាញ យើងស្គាល់គាត់ស្រាប់ ជាហេតុធ្វើឲ្យមនុស្សចង់ចុចនៅលើវីដេអូ អញ្ចឹង AI នឹងគិតថា នេះជាមាតិកាទាក់ទាញ -> ជួយរុញថែម -> ចំណាយថ្លៃពាណិជ្ជកម្មអស់តិច ។

  1. ប៊ូស Engagement សិន ចាំប៊ូស Message តាមក្រោយ ៖ 

ស្តាប់មើលទៅ ចៅចាក់ស្មុគណាស់ តែឈប់សិន! ប្រសិនបើអ្នកធ្វើដំណើរទៅខេត្ត ចង់ញ៉ាំគុយទាវ ស្រាប់តែឃើញហាងគុយទាវ ២ ជាប់គ្នា ។ ហាងមួយមនុស្សចូលច្រើន មួយទៀតមានមនុស្ស ២-៣ នាក់ចូលញ៉ាំ ។ ៩៩% យើងនឹងគិតថា ហាងគុយទាវមានមនុស្សចូលច្រើន ប្រហែលជាគុយទាវឆ្ងាញ់ ឬសេវាកម្មល្អ ឬហាងល្បីប្រចាំតំបន់ ជាដើម ។

ពាណិជ្ជកម្មក៏ដូចគ្នា ប្រសិនបើមាន Engagement ច្រើន (View, Like, Share, Comment) ពាណិជ្ជកម្មនោះនឹងបង្កើនទំនុកចិត្ត ទាញចំណាប់អារម្មណ៍មនុស្សដែលអូសកាត់ News Feed ធ្វើឲ្យគេគិតថា របស់ល្អ របស់ល្បី ធ្វើឲ្យមានទំនុកចិត្ត ទាក់ទាញចំណាប់អារម្មណ៍ ។ អញ្ចឹងនៅពេលប៊ូស Message អត្រាដែលគេឆាតសួរនាំផលិតផលយើងមានច្រើន ពេលមានគេចុចឆាតច្រើន AI នឹងគិតថា ពាណិជ្ជកម្មទាក់ទាញ អញ្ចឹងថ្លៃផ្សាយពាណិជ្ជកម្មនឹងធូរថ្លៃ ។​

មួយវិញទៀត AI ត្រូវការវិភាគទិន្នន័យចាស់ៗ កាលណាផុសដែលធ្លាប់ប៊ូសហើយ វាងាយស្រួលប៉ាន់ស្មានថាអតិថិជនមានប៉ុន្មានភាគរយ ។ ឧទារហណ៍ ៖ អ្នកមើលវីដេអូ ១០០,០០០ នាក់ AI រកឃើញថា មានអ្នកចាប់អារម្មណ៍ពាណិជ្ជកម្មយើងប្រមាណ ១,០០០ នាក់ ក្នុងនោះមាន ២០០ នាក់ដែលបានចុច Like មាន ២០ នាក់ Comment មាន ១០ នាក់ឆាត ។ អញ្ចឹងអ្នកចង់ទិញផលិតផលឬសេវាកម្ម អាចនឹងមាន ២-៣ នាក់ ។ 

និយាយជារួម យើងប៊ូស Engagement សិន ដើម្បីបាន Like, Share, Comment ទាញចំណាប់អារម្មណ៍ និងទាញយកទិន្នន័យខ្លះ ឲ្យ AI យកទៅវិភាគ ណាមួយយើងក៏ចង់តេស្តមើលដែរ ថាតើពាណិជ្ជកម្មយើងទាក់ទាញឬអត់?

(យុទ្ធសាស្ត្រមួយនេះ ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញ Marketing Expert ពីក្រុមហ៊ុន Facebook ដោយផ្ទាល់ តាំងពីឆ្នាំ ២០១៩ ឃើញថា វានៅតែប្រើការបានដដែល អត់មានប្រែប្រួលទេ)

នេះជា ជំហានធំមួយ មុនបោះជំហានបន្ទាប់ចូលក្នុងសមរភូមិផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម អញ្ចឹងអ្វីដែលបងប្អូនត្រូវរៀនបន្តទៀតគឺ បច្ចេកទេសប៊ូសផុស ដើម្បីដើរឲ្យទាន់សភាពការណ៍ ។

*សម្រាប់វគ្គសិក្សា ទៅលើការប៊ូសផុស ទាំង FACEBOOK & TIKTOK រួមជាមួយការគ្រប់គ្រងផេក និងយុទ្ធសាស្ត្រផលិតមាតិកាផ្សេងៗ Think E-Marketing ក៏មានវគ្គសិក្សា 3 in 1 “MASTER SOCIAL MEDIA MARKETING” ដើម្បីជួយម្ចាស់អាជីវកម្មផងដែរ ។ 

**មេរៀនរបស់យើងមាន ៧ វគ្គ + មេរៀន Update មួយឆ្នាំ ២០២៤ ពេញ + ជំនួយផ្នែកបច្ចេកទេស + ប្រឹក្សាយោបល់ ។

***ទំនាក់ទំនងចុះឈ្មោះតាម តេលេក្រាម ៖ 077 582 100 

?t.me/temsupport


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...